ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូលអូនៗទៅសាកសួរ រួមទាំងវត្ថុតាង…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន បាន​ចុះ​បង្ក្រាប​ហាង​ម៉ាស្សា​-​កោស​ជប់ ធ្វើ​សរសៃ​មាន​លួចលាក់​បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង និងឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន បាន​ចុះ​បង្ក្រាប​ហាង​ម៉ាស្សា​-​កោស​ជប់ ធ្វើ​សរសៃ​មាន​លួចលាក់​បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង និងឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា នៅផ្ទះ​លេខ​៣៦០Eo តាម​ផ្លូវ​លេខ​២០១១ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ការ​បង្ក្រាប​ហាង​ម៉ាស្សា​កោស​ជប់​លួច​បង្កប់សេវា​ផ្លូវភេទ​ខាងលើ​នេះ ដឹកនាំ​ផ្ទាល់​ដោយលោក​ឧត្ដមសេ​នីយ៍ទោ សំបូរ មា​ណ្ណា​រិ​ទ្ធ និងលោក​ឧត្ដមសេនីយ៍ទោ ឯម សុ​ជឿន អនុប្រធាន​នាយកដ្ឋាន និង​លោក កុ​ល
បុ​ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ។

ជា​លទ្ធផល បាន​ឃាត់ខ្លួន​មនុស្ស​៧​នាក់ ក្នុង​នោះ​មាន ប្តី​ប្រពន្ធ​ជា​ថៅកែ​ហាង​ម៉ាស្សា​ខាងលើ ដែល​បុរស​ជា​ប្តី​ឈ្មោះ ម៉ុ​ន ចំរើន អាយុ​៤១​ឆ្នាំ ប្រពន្ធ​ឈ្នោះ ហ៊ុំ ស្រី​អន អាយុ​២១​ឆ្នាំ និង​នារី​ម៉ាស្សា​ចំនួន​៥​នាក់ ។ ជាមួយ​នេះ ក៏​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤ ស្រោម​ប្រើប្រាស់​ហើយ​និង​មិន​ទាន់​ប្រើ​មួយ​ចំនួន ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។

ថៅកែ​ហាង​ម៉ាស្សា​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​ស្ត្រី​ម៉ាស្សា​ទាំង​៥​នាក់​រួម​ទាំង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បីរ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ