ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ឡើង​បែក​ឈាម​! ម្នាក់​ៗ​ម៉េច​ក៏​សាហា.វ​ដល់​ថ្នាក់​នេះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​ត្រូវ​ក្រុម​ជន​ដៃដល់​វាយ​ទម្លាក់​ពីលើ​ម៉ូតូ រួច​វាយ​បន្ថែម​របួសធ្ងន់​ហើយ​ក្រុម​ស្ទាវ​បួន​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន បន្ទាប់​ពី​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ជាំ ស្ថិត​ក្នុង​ឃុំ​ស្រើ​ង…

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​ត្រូវ​ក្រុម​ជន​ដៃដល់​វាយ​ទម្លាក់​ពីលើ​ម៉ូតូ រួច​វាយ​បន្ថែម​របួសធ្ងន់​ហើយ​ក្រុម​ស្ទាវ​បួន​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន បន្ទាប់​ពី​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ជាំ ស្ថិត​ក្នុង​ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ហិង្សា​ដោយ​ចេតនា​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ក្រុម​ជនសង្ស័យ​ចំនួន​បួន​នាក់​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​រួម​មាន ១- ឈ្មោះ អាំ សុខ​អ៊ី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២- ឈ្មោះ ហ៊ី​ម ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣- ឈ្មោះ រិ​ន គឹ​ម​សាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​៤- ឈ្មោះ ស៊ុន ធៀក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អ្នក​ទាំង​០៤​នាក់​ខាងលើ រស់នៅ​ភូមិ​ទួល​ចារ ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ បាន​ជិះ​ម៉ូតូ​០២​គ្រឿង​ឌុ​ប​គ្នា​មាន​ម៉ូតូ​ម៉ាក​វេ​វ​ពណ៌​ក្រហម មួយ​គ្រឿង និង​ពណ៌​ខ្មៅ​មួយ​គ្រឿង​ដៃ​កាន់ដំបង​ឈើមូល​គ្រប់​ដៃ ជិះ​តាម​ពីក្រោយ ម៉ូតូ​ហុងដា​សេ​125 របស់​ជន​រង​គ្រោះ​ឈ្មោះ យ៉េ​ង យ៊ិ​ន ភេទ​ប្រុស ជិះ​ឌុ​ប​គ្នា​បី​នាក់ ឈ្មោះ ខី​ម ណា​រិ​ន​( ហៅ​កុ​ត​) ភេទ​ប្រុស និង​ឈ្មោះ លន វៀត ភេទ​ប្រុស ទាំង​បី​នាក់​រស់នៅ​ភូមិ​ថ្មី ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ លុះ​មក​ដល់​ចំណុច​មុខ​វត្ត​ជាំ​បឹង ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ក៏​បាន​ជិះ​ម៉ូតូ​វ៉ា​ម៉ូតូ​ជន​រង​គ្រោះ​រួច​ហើយ ក៏​បាន​វាយ​ពីក្រោយ​ត្រូវ​ឈ្មោះ លន វៀត បណ្ដាល​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ ។

ចំណែក​ជន​រង​គ្រោះ​ពីរ​នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​រួច​ទៅ​ប្តឹង​សមត្ថកិច្ច ពេល​នោះ​ក្រុម​ជនសង្ស័យ​ទាំង​៤​ខាងលើ​ក៏​បាន​នាំ​គ្នា​វាយ​ឈ្មោះ លន វៀត បន្ថែម​ត្រូវ​ចំ​ចិញ្ចើម​ខាងឆ្វេង ខ្នង និង​ខ្ទង់ច្រមុះ បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ​កម្លាំង​អន្តរាគមន៍​ជា​បន្ទាន់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​បាន​នាំ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​សំបូរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។

សមត្ថកិច្ច​ប្រាប់​ថា ករណី​អំពើ​ហិង្សា​ខាងលើ​នេះ​កើតឡើង​ដោយសារ តែ​ពួក​គេ​ធ្លាប់​មាន​គំនុំ​ជាមួយ​គ្នា​ពី​មុន​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ