ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញគួរ​ឱ្យ​សង្ស័យ ហៅ​ឱ្យ​ឈប​់​សួរនាំ​ចុះឡើងបែកធ្លាយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​ឃាត់ខ្លួន ក្រោយ​ពី​ឆែក ឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ក្នុង​ខ្លួន​របស់​ពួក​គេ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​វាល​ខ្សាច់​សំណង់​អនាធិបតេយ្យ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​ឃាត់ខ្លួន ក្រោយ​ពី​ឆែក
ឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ក្នុង​ខ្លួន​របស់​ពួក​គេ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​វាល​ខ្សាច់​សំណង់​អនាធិបតេយ្យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ក្រុម​ទី​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ មឿ​ន មិ​នា ហៅ ចិត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​ជួល​ចំណុច​ឃាត់ខ្លួន ម្នាក់​ទៀត​មានឈ្មោះ ទេព កុសល ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​និង​ទីលំនៅ មិន​ពិតប្រាកដ ។

មន្ត្រី​នគរបាល​អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កម្លាំង​នគរបាល​បាន​ចេញ​កម្លាំង​ល្បាត​ពួនស្ទាក់​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ លុះ​ល្បាត​ដល់​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់ មើលទៅ​គួរ​អោយ​សង្ស័យ សមត្ថកិច្ច​ក៏​បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​សួរនាំ និង​ឆែកឆេរ​លើ​ខ្លួន ស្រាប់តែ​ឃើញ​មាន​ថ្នាំ​ញៀន​លើ​ខ្លួន​ពួក​គេ​ទាំង​២​នាក់ សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន​ដើម្បី​សួរនាំ ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក​ចំនួន​១១ កញ្ចប់​ថង់​តូច និង​ទូរស័ព្ទ​ដៃ​ចំនួន២​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ