ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកកំពស់​សុវត្ថិភាព​លើ​គុណភាព​មុខទំនិញ និង​ចំណីអាហារ​នៅ​មុន​បុណ្យ​ភ្ជុំបិណ្ឌ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ទំនិញ​ខូចគុណភាព និង​ផុតកំណត់​ថ្ងៃ​ប្រើប្រាស់​មាន​ដូច​ជា ភេសជ្ជៈ នំ ចំណី​ម្ហូប អារ​ហារ​ជា​ច្រើន​មុខ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​បាន​រក ឃើញ​ដាក់​លក់​នៅ​តាម បណ្តា​តូប…

ខេត្តក្រចេះ​៖ ទំនិញ​ខូចគុណភាព និង​ផុតកំណត់​ថ្ងៃ​ប្រើប្រាស់​មាន​ដូច​ជា ភេសជ្ជៈ នំ ចំណី​ម្ហូប អារ​ហារ​ជា​ច្រើន​មុខ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​បាន​រក ឃើញ​ដាក់​លក់​នៅ​តាម បណ្តា​តូប និង​ស្តង់​មួយ​ចំនួន​ក្នុង​ផ្សារ​សាមគ្គី ខេត្តក្រចេះ​។ ហើយ​មុខទំនិញ​ទាំង​អស់នោះ​ក៏​និង​ត្រូវ បាន​ដកហូត​ផង​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តក្រចេះ​។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ លោក យាង បាក់ បាន​ឲ្យ​ដឹង​ថា មន្ត្រី​សាខា កាំកុងត្រូល បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​មុខទំនិញ នៅ​តាម​បណ្តា​ស្តង់​លក់ដូរ តូច ធំ​គ្រប់​ប្រភេទ​នៅ​ក្នុង​ទី​ប្រ​ជុះ​ជន និង​ផ្សារ​ក្រចេះ ។ សកម្មភាព របស់​ក្រុម​មន្ត្រី​ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ សីហា នេះ ក៏​ត្រូវ​បាន​លោក​អនុប្រធាន​មន្ទីរ បញ្ជាក់​ថា ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកំពស់ សុខ​សុវត្ថិភាព​ចំណី​អារ​ហារ​មុន​ឱកាស ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​មិន​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​អ្នក​ប្រើប្រាស់​។

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា មុខទំនិញ​មាន​ដូច​ជា​ភេសជ្ជៈ និង​គ្រឿង​ឧបភោគបរិភោគ មាន​ជា​ច្រើន​ប្រភេទ ដែល​ក្រុម​មន្ត្រី​រក​ឃើញ​ថា ហួស​សុពលភាព​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន ខ្លះ​គឺ​ខូចគុណភាព​នោះ បាន​រឹបអូស​យក​ទំនិញ​ទាំង​អស់នោះ​មក​រក្សា​ទុក​។ ជាមួយ​គ្នា​នេះ ក្រុមការងារ​ជំនាញ​ក៏​បាន​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្តង់ ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័ និង​ពិនិត្យ​នៅ​រាល់​មុខទំនិញ​មុន​ការ​នាំ​ចូល​មក​ដាក់​លក់​ឲ្យ​អតិថិជន​។

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​បាន​លើក​ឡើង​ដោយ​កត់​សម្គាល់ថា សព្វ​ថ្ងៃនេះ​ចំនួន​មុខទំនិញ​ខូចគុណភាព គឺ​នៅ​មាន​សេសសល់​តិចតួច​ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ​។ ការធ្លាក់​ចុះ​នូវ​តួលេខ​មុខទំនិញ​ខូចគុណភាព​ក៏​ដូច​ជា​ហួស​កាលបរិច្ឆេទ ក៏​ត្រូវ​បាន លោក​អនុប្រធាន​សាខា​កាំកុងត្រូល​បញ្ជាក់​ថា មក​ពី​ម្ចាស់​ស្តង់​ទំនិញ​ទាំងអស់ ពួក​គាត់​មានការ យល់​ដឹង​ពី​ការ​ពិនិត្យ​មុខទំនិញ​មុន​និង​នាំ​ចូល​មក​លក់​បន្ត ក៏​ដូច​ជា​ការ​ចូលរួម​ប្រុង​ប្រយ័ត្ន របស់​ពួក​គាត់​លើ​គុណភាព​មុខទំនិញ​មុន​និង​ពួក​គាត់​បាន​នាំ​ចូល​។

បើ​តាម​លោក យាង បាក់ បាន​អះអាង​ទៀត​ថា ក្រុម​មន្ត្រី​និង​បន្តសកម្មភាព​ចុះ​ពិនិត្យ គុណភាព​មុខទំនិញ​ដែល​កំពុង​តែ​ដាក់​លក់​នៅ​គ្រប់​បណ្តា​តូប និង​ស្តង់​តូច​ធំ​នានា​នៅ​ក្នុង​ខេត្ត ដើម្បី​លើកកំពស់​សុខ​សុវត្ថិភាព​ចំនី​អារ​ហារ និង​សុខុមាលភាព​អ្នក​ទទួលទាន​មុន​រដូវ​បុណ្យភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ