ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះគូទរថយន្ត​ពីក្រោយ​របួសធ្ងន់​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ម៉ូតូ​មួយ​គ្រឿង​បុក​គូទ​រថយន្ត​ដែល​ឈប់​ចត​លើ​ផ្លូវ បណ្តាល​ឱ្យ​បួស​ធ្ងន់​ទាំង​ពីរនាក់ ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦…

ខេត្តកំពង់ធំ ៖ ម៉ូតូ​មួយ​គ្រឿង​បុក​គូទ​រថយន្ត​ដែល​ឈប់​ចត​លើ​ផ្លូវ បណ្តាល​ឱ្យ​បួស​ធ្ងន់​ទាំង​ពីរនាក់ ហេតុ
ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០១-១០២ ស្ថិត​នៅ​ក្នុងភូមិ​ក្រើ​ល ឃុំ​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ១FK-២៩៨២ បើកបរ​ដោយ​ឈ្មោះ សាយ វ​ឌ្ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្លា​ក្រៅ ឃុំ​ច្រនាង ស្រុក​បារាយណ៍ រង​របួសធ្ងន់​ផ្នែក​ក្បាល និង​អ្នក​រួម​ដំណើរ​ឈ្មោះ តឿ សា​រុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ រង​របួសធ្ងន់​ផ្នែក​ក្បាល​ដូច​គ្នា ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៦៧០៨ អ្នកបើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង លុះដល់​ចំណុច​កើតហេតុ​បាន​បុក​គូទ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដែល​កំពុង​តែ​ឈប់​អែប​ចិញ្ចើម​ផ្លូវ​នៅ​ខាងស្តាំ​ដៃ​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ទាំង​​២នាក់​តែម្តង​ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ខាងលើ​នេះ មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ