ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បោះ​ឆ្នោត​ជុំវិញ​រឿង​ដូរ​នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចូលរួម…

រាជធានី​ភ្នំពេញ ៖ លោក​ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចូលរួម និង​ជា​សាក្សី​ក្នុង​ការ​បោះ​ឆ្នោត​សម្ងាត់ ដើម្បី​ជ្រើសរើស​លោក​មូល ស៊ុ​យ​ហេង នាយក​ចាស់​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ឲ្យ​នៅ​ដដែល ឬ​ក៏​ផ្លាស់​ចេញ​ដែល​មានការ​ចូលរួម​ពី​លោកគ្រូ​-​អ្នកគ្រូ​ចំនួន​១៥១​រូប ហើយ​បាន​រៀបចំ​នៅ​សាលា​ប្រជុំ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ។

មុន​នឹង​បើក​កិច្ចប្រជុំ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ គឺជា​កិច្ចប្រជុំ​សម្ងាត់ ហើយ​មាន​របៀបវារៈ​ត្រូវធ្វើ​ការ​បោះ​ឆ្នោត​ជា​លក្ខណៈ​ប្រជាធិបតេយ្យ ដូច្នេះ​រឿង​ទុក​(​លោក​មូល ស៊ុ​យ​ហេង នាយក​ចាស់​) ឬ​មិន​ទុក វា​អាស្រ័យ​ទៅ​លើ​ការ​បោះ​ឆ្នោត​របស់​លោកគ្រូ​-​អ្នកគ្រូ ហើយ​លោក​អ​ញ្ចើ​ញ​មកនេះ​ក៏​ធ្វើ​តាម​សំណើរ​របស់​លោកគ្រូ -​អ្នកគ្រូ​ដែល​បាន​ស្នើ​សុំ​កាលពី​ម្សិលមិញ (​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨) ដូច្នេះ​សុំ​ឲ្យ​បងប្អូន​អ្នក​សា​ព័ត៌មាន​ចេញ​ក្រៅពី​សាល​ប្រជុំ​សិន ។

អ្នកគ្រូ​ម្នាក់​ដែល​បាន​ចូលរួម​បោះ​ឆ្នោត​សម្ងាត់​ហើយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​សេរី​រួច​មក​ឃើញ​ថា​ខាង​ភាគី​លោក មូល ស៊ុ​យ​ហេង ទទួល​បានការ​គាំទ្រ​បាន​ចំនួន​៩៧​សំឡេង លើ​៥៤ ក្នុង​ចំណោម​គ្រូ​១៥១​នាក់ ក្រៅពី​នេះ​មិន​បាន​មក​ចូលរួម​នោះ​ទេ គ្រូ​សរុប​មាន​ចំនួន​២៣៦​នាក់ ។

គេ​សង្កេត​ឃើញ​ថា បើ​ទោះបីជា​សម្លេង​ឈ្នះ​ឆ្នោត​ទៅ​លើ​លោក​មូល ស៊ុ​យ​ហេង នាយក​វិទ្យាល័យ​ចាស់​ក៏​ដោយ​ក៏​ក្រុម​អធិការកិច្ច​របស់​ក្រសួង​គេ​កំពុង​តែ​សួរនាំ​រឿង​ទំនាស់​ខាងលើ​នេះ​ផង​ដែរ ។

លោកគ្រូ​បង្រៀន​ថ្នាក់​ទី​៨ ម្នាក់​សុំ​មិន​ឲ្យ​បង្ហាញ​ឈោះ្ម​បាន​និ​យា​យា​ថា ការ​បោះ​ឆ្នោត​ជា​សម្ងាត់ និង​មានការ​បិទទ្វា​បន្ទប់​ប្រជុំ ហើយ​មាន​វត្តមាន​លោក ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​កីឡា​អញ្ជើញ​ចូលរួម និង​ពិនិត្យ​ជា​លទ្ធផល​៩៧​សំឡេង លើ​៥៤​សំឡេង ដែល​សុំ​រក្សា​ទុក​លោក​មូល ស៊ុ​យ​ហេង ជានា​យក​វិទ្យាល័យ​ដដែល ។ តែ​យើង​មិនដឹង​ថា ថ្នាក់​ក្រសួង​គេ​ឯកភាព តាម​ការ​បោះ​ឆ្នោត​នេះ​ដែរ ឬ​ក៏​អត់​នោះ​ទេ ជាក់ស្តែង​យ៉ាងណា​យើង​នៅ​រង់ចាំ​មើល​សេចក្តីសម្រេច​របស់​ក្រសួង​បន្ត​ទៀត ។

រីឯ​ករណី​មួយទៀត​ដែល​លោកគ្រូ -​អ្នកគ្រូ​និង​សិស្សានុសិស្ស​បាន​សំណូមពរ​ឲ្យ​ផ្លាស់​សាលា​ជាន់​ថ្មី​ចេញពី​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​នៅ​មិន​ទាន់​មាន​ចម្លើយ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​នោះ​ទេ ហើយ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​នេះ​ដែរ​លោក​រដ្ឋមន្ត្រី ហង្ស ជួនណា​រ៉ុ​ន មិន​បាន​លើក​រឿង​នឹង​មក​និយាយ​ឡើយ ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ