ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​បុរស​-​ស្ត្រី​នៅ​រួម​គ្នា​មួយ​ទល់​មួយ​គឺ «​ប៉ូលិសចាប់» !

5 ឆ្នាំ មុន

ទី​ភា្ន​ក់​ងារ​ព័ត៌មាន​បរទេស​បាន​ផ្សាយ ការ​អង្គុយ​រួម​គ្នា​មួយ​ទល់​មួយ​រវាង​បុរស​-​ស្ត្រី​មិនមែន​ជា​បងប្អូន ចាត់​ទុក​ថា​ជា​បំរាម​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​មាន​បុរស​ជនជាតិ​អេ​ហ្សុី​បម្នាក់​ជា​បុគ្គលិក​សណ្ឋាគារ​នៅ​ក្រុង ​Jeddah ត្រូវ​ចាប់ខ្លួន​ព្រោះ​បាន​បង្ហោះ​រូប​នៅ​ក្នុង​Facebook ក្នុង​ពេល​ពិសា​អាហារ​ពេល​ព្រឹក​ជាមួយ​ស្ត្រី​មិត្ត​រួមការ​ងារ ។ ក្រសួង​ការងារ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ថ្លែង​ថា​ខាង​ក្រសួង​បាន​ចាប់​ពលករ​បរទេស​ម្នាក់ ក្រោយ​ពី​រូបគេ​បង្ហាញខ្លួន​ក្នុង​វី​ដេ​អូ​ឃ្លី​ប…

ទី​ភា្ន​ក់​ងារ​ព័ត៌មាន​បរទេស​បាន​ផ្សាយ ការ​អង្គុយ​រួម​គ្នា​មួយ​ទល់​មួយ​រវាង​បុរស​-​ស្ត្រី​មិនមែន​ជា​បងប្អូន ចាត់​ទុក​ថា​ជា​បំរាម​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​មាន​បុរស​ជនជាតិ​អេ​ហ្សុី​បម្នាក់​ជា​បុគ្គលិក​សណ្ឋាគារ​នៅ​ក្រុង ​Jeddah ត្រូវ​ចាប់ខ្លួន​ព្រោះ​បាន​បង្ហោះ​រូប​នៅ​ក្នុង​Facebook ក្នុង​ពេល​ពិសា​អាហារ​ពេល​ព្រឹក​ជាមួយ​ស្ត្រី​មិត្ត​រួមការ​ងារ ។

ក្រសួង​ការងារ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ថ្លែង​ថា​ខាង​ក្រសួង​បាន​ចាប់​ពលករ​បរទេស​ម្នាក់ ក្រោយ​ពី​រូបគេ​បង្ហាញខ្លួន​ក្នុង​វី​ដេ​អូ​ឃ្លី​ប ខណៈ​ពេល​ខាង​ក្រសួង​មើលឃើញ​ថា​ជា​រូបភាព​មិន​សមរម្យ ។

ក្រៅពី​នេះ​ខាង​ក្រសួង​ក៏​ធ្វើការ​កោះហៅ​ម្ចាស់​សណ្ឋាគារ​មក​ជួប និង​បានដឹង​ថា​មាន​កំហុស​ដោយ​មិន​បាន​ប្រាប់​ឲ្យ​បុគ្គលិក​ខាងលើ​បានដឹង​ថា «​អា​រ៉ា​ប៊ី​សា​អូឌីត​មានច្បាប់​ហាម​បុរស​-​ស្ត្រី​នៅ​រួម​គ្នា​មួយ​ទល់​មួយ​ក្នុង​កន្លែង​ការងារ​» ។

រឿងអាស្រូវ​នេះ​បាន​កើតឡើង ខណៈ​ពេល​ព្រះមហាក្សត្រ​ម៉ូ​ហា​ម៉េ​ដ ប៊ី​ន សាល​ម៉ា​ន (Mohammed bin Salman) ដែល​ដឹកនាំ​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន ទ្រង់​ចង់​បន្ធូរបន្ថយ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​សេរីភាព និង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ទ្រង់​ទើប​អនុញ្ញាតិ​ឲ្យ​ស្ត្រី​អាច​បើកបរ​រថយន្ត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ