ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាច​បញ្ឈប់​សុបិន​សើម​ខោ​ទៀត​បាន​ទេ?

5 ឆ្នាំ មុន

អ្នក​ពិតជា​មិន​អាច​បញ្ឈប់​សុបិន​នេះ​បាន​ឡើយ ដោយសារ​តែ​វា​កើតឡើង​ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​គេង​លក់​។ ពេល​ខ្លះ បុរស​វ័យ​ជំទង់​អាច​នឹង​ភ្ញាក់​ពី​គេង​ដោយសារ​តែ​សុ​បិ​ន្ត​ឃើញ​សើម​ខោ ខណៈ​ពេល​ខ្លះ​ទៀត​មិន​ភ្ញាក់​ក៏​មាន​ដែរ​។ បើសិនជា​អ្នក​បារម្ភ​ខ្លាំង ចូរ​ព្យាយាម​គេង​ជាមួយនឹង​ការ​ដាក់​កន្សែង​ជាប់​ខ្លួន​ទៅ ។ បើសិនជា​អ្នក​កំពុង​តែ​គេង​នៅផ្ទះ​មិត្តភក្តិ ចូរ​ដាក់​ខោ​ទ្រនាប់​តាម​ខ្លួន​ស្រ​គួរ​តាម​ខ្លួន​ផង…

អ្នក​ពិតជា​មិន​អាច​បញ្ឈប់​សុបិន​នេះ​បាន​ឡើយ ដោយសារ​តែ​វា​កើតឡើង​ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​គេង​លក់​។ ពេល​ខ្លះ បុរស​វ័យ​ជំទង់​អាច​នឹង​ភ្ញាក់​ពី​គេង​ដោយសារ​តែ​សុ​បិ​ន្ត​ឃើញ​សើម​ខោ ខណៈ​ពេល​ខ្លះ​ទៀត​មិន​ភ្ញាក់​ក៏​មាន​ដែរ​។ បើសិនជា​អ្នក​បារម្ភ​ខ្លាំង ចូរ​ព្យាយាម​គេង​ជាមួយនឹង​ការ​ដាក់​កន្សែង​ជាប់​ខ្លួន​ទៅ ។ បើសិនជា​អ្នក​កំពុង​តែ​គេង​នៅផ្ទះ​មិត្តភក្តិ ចូរ​ដាក់​ខោ​ទ្រនាប់​តាម​ខ្លួន​ស្រ​គួរ​តាម​ខ្លួន​ផង ។

អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ការ​សុ​បិ​ន្ត​សើម​ខោ​នេះ​បង្ក​ឡើង​ដោយ​ការ​កើនឡើង​របស់​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន ដែល​កើតឡើង​ក្នុង​រាង​កាយ​របស់​បុរស​វ័យ​ជំទង់​ដែល​ពេញវ័យ​។ ដំណឹង​ល្អ​នេះ​គឺថា បុរស​វ័យ​ជំទង់​កំពុង​តែ​លូតលាស់​រាង​កាយ​ពេញលិញ​ហើយ​នៅ​ពេល​ពួក​គេ​អាយុ​កាន់តែ​ច្រើន​ទឿ​ត ។

សូមកុំ​បារម្ភ​អី មិត្តភក្តិ​ប្រុស​ដូច​គ្នា​របស់​អ្នក​ក៏​មានការ​សុបិន​សើម​ខោ​អ៊ីចឹង​ដែរ ព្រោះ​វា​ជា​រឿង​ដែល​កើត​មាន​ញឹកញាប់​ណាស់​សម្រាប់​មនុស្ស​ប្រុស​។ ប៉ុន្តែ​ការ​ដែល​សុ​បិ​ន្ត​សើម​ខោ​នេះ​គឺជា​ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ជា​ច្រើន​ដែល​មនុស្ស​យើង​មិន​ដែល​លើក​មក​ពិភាក្សា​គ្នា​ឡើយ ដោយសារ​តែ​ពួក​គេ​មានការ​អៀនខ្មាស់​ច្រើន​។ ដូច្នេះ វា​អាច​ជួយ​អ្នក​ស្រាយ​ច​ម្ង​ល់​បាន​បើសិនជា​អ្នក​យក​វា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ