ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​! ឡ​ដុត​កៅស៊ូ​ក្រែប​ឆេះ​ខ្ទេចអស់​ពាក់កណ្តាល​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា អគ្គិភ័យ​ឆេះ​ឡ​ដុត​កៅស៊ូ​ក្រែប​បណ្តាល​អោយ​ខូច​សម្ភារៈ​និង​កៅស៊ូ​ក្រែប​អស់​ជា​ច្រើន​តោន ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​កើតហេតុ​ស្ថិត​នៅ​ភូមិ​ប៉ា​ឡែ​ង ឃុំ​កិ​ចុង ស្រុក​បរ​កែវ…

ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា អគ្គិភ័យ​ឆេះ​ឡ​ដុត​កៅស៊ូ​ក្រែប​បណ្តាល​អោយ​ខូច​សម្ភារៈ​និង​កៅស៊ូ​ក្រែប​អស់​ជា​ច្រើន​តោន ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​កើតហេតុ​ស្ថិត​នៅ​ភូមិ​ប៉ា​ឡែ​ង ឃុំ​កិ​ចុង ស្រុក​បរ​កែវ ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ចំនួន​២​ស្រុកគឺ​ស្រុក​​អណ្តូង​មាស និង​ស្រុក​បរ​កែវ​បាន​យករ​ថយន្ត​ពន្លត់អគ្គិភ័យ​​ទៅ​បាញ់​ទឹក​ពន្លត់​។

បើ​តាម​របាយការណ៍​ប៉ូលិស​ស្រុក​បរ​កែវ​បានអោយ​ដឹង​ថា ឡ​ដុត​កៅស៊ូ​ក្រែប​ខាងលើ​មាន​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ​ចំនួន​១​ខ្នង ស្មើនឹង​១០​បន្ទប់ ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ត្រូវ​អគ្គី​ភ័យ​ឆេះ​អស់​ពាក់កណ្ដាល ចំណែក​សម្ភារ​ដែល​រង​ការ​ខូចខាត​រួម​មាន គ្រែ​ចំនួន​៣​គ្រឿង សា​ឡុ​ង​ចំនួន​មួយ​ឈុត តុ​វែង​ចំនួន​៤ កៅស៊ូ​ចំនួន​១៤​តោន និង​ឧបករណ៍​សំរាប់​ផលិត​កៅស៊ូ​ក្រែប​មួយ​ចំនួន​ធំ (​ហើយ​ឡ​ដុត​កៅ​ស៊ី​ក្រែប​នេះ​បាន​ជួល​អោយ​ក្រុមហ៊ុន​ឥ​ណ្ខា​) ។

មូលហេតុ​បណ្ដាល​ឲ្យ​ឆេះ​ឡ​ដុត​កៅស៊ូ​ក្រែប​ខាងលើ​នេះ គឺ​ភ្លើង​បាន​ចាប់ផ្តើម​ឆេះ​ចេញពី​ឡធ្យូង​ចំហុយ​កៅស៊ូ​ក្រែប ដោយ​កម្មករ​ទាំង​អស់នោះ​មានការ​ធ្វែ​ស​ប្រហែស ។ ក្នុង​ហេតុការណ៍​ខាងលើ​នោះ សមត្ថកិច្ច​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង​ទៅបាញ់ទឹកពន្លត់ ទើប​រលត់​ទាំងស្រុង​ ។​ ព័ត៌មានលម្អិតនឹងមាន​ផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ