ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ជ្រុល​ទៅ​ពន្លះ​បង្កាន់​ដៃ​ស្ពាន ឈាមស្រោចពេញមុខ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ពួក​គេ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។ ក្នុង​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូលថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ពួក​គេ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។ ក្នុង​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូលថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក យ៉ា​ម៉ា​ហា អ៊ិ​ច​ហ្សិត​ទ័​រ ព​ណ៍​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​១HD-០៤៣៤ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​ល្បឿន​យ៉ាង​លឿន ព្រមទាំង​អ្នក​បើក​ម៉ូតូ​ស្រវឹង​ផង​នោះ លុះ​មក​ដល់​ពាក់កណ្តាល​ស្ពាន​ក៏​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន បណ្តាល​អោយ​ដួល​បោក​ក្បាល​អ្នកបើកបរ​ម៉ូតូ​ទៅ​នឹង​ផ្លូវ​រង​បួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ម្នាក់​ចំណែក​អ្នក​អង្គុយ​ពីក្រោយ​រង​របួសស្រាល​។

ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នកដំណើរ​ដែល​ឃើញ​ហេតុ
ការណ៍​ជួយ​ជិះ​យក​ទៅ​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ