ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំហើយ…​មួយសន្ទុះ​នាងក្អួតអស់រាប់ម៉ោង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ​៖  សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ស្រី​ម្នាក់​ត្រូវ​​​បាន​​បញ្ជូនទៅកាន​់​មន្ទីរពេទ្យ​ ក្រោយ​នាង​ក្អួតចង្អោរ​អស់​ច្រើន​ម៉ោង កើតឡើង​​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​កញ្ញា ស្ថិត​​នៅ​ភូមិ​ថា​ឡា ឃុំ​ថា​ឡា ស្រុក​ថា​ឡាប​​រិ​វ៉ា​ត់​…

​ខេត្តស្ទឹងត្រែង ​៖  សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ស្រី​ម្នាក់​ត្រូវ​​​បាន​​បញ្ជូនទៅកាន​់​មន្ទីរពេទ្យ​ ក្រោយ​នាង​ក្អួតចង្អោរ​អស់​ច្រើន​ម៉ោង កើតឡើង​​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​កញ្ញា ស្ថិត​​នៅ​ភូមិ​ថា​ឡា ឃុំ​ថា​ឡា ស្រុក​ថា​ឡាប​​រិ​វ៉ា​ត់​ ​។​

បើតាម​តាម​ប្រភព​ជីតា​​ក្មេង​ថា នាងមាន​​​ឈ្មោះ​សុ វ​ណ្ណី ​​អាយុ​៥​ឆ្នាំ​ ​។ គាត់បន្តថា កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​
​ត្រង់ ​ចៅស្រី​គាត់​​បាន​សុំ​លុយ​៥០០​រៀល​ ទៅ​ទិញ​នំ​​២​កញ្ចប់​មក​ញាំ​ ។ ក្រោយមក ​ស្រាប់​ក្អួតចង្អោរ​តាំងពី​​ម៉ោង​១២​ រហូត​ដល់​ម៉ោង​៤​រសៀល​​ ​មិន​​ទាន់​បាត់​ក្អួត ​។ ​ទោះ​​ខំ​ប្រឹង​ច្របាច់​ក្រូច​​ឆ្មា​​ដាក់​ស្ក.ស​​បញ្ច្រក​យ៉ាងណា​ នៅ​អត់បាត់​ទៀត ទើប​​បញ្ជូន​ទៅ​មន្ទីរ​​ពេទ្យ​ដើម្បី​សង្គ្រោះ​។​

​លោកគ្រូ​ពេទ្យ នួន ហ្វឿ មាន​ទីតាំង​ភូមិ​​ផុ​ក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បាន​​បញ្ជាក់ដែរ​ថា​ ក្មេង​ស្រី​នោះ​ត្រូវ​អា​ណា​ព្យា​បាល​​បញ្ជូន​មក​ស្ថិត​ក្នុង​អាការ​ពុល​។ លោក​​បាន​ពិនិត្យ​និង​ដាក់​សេ​​រ៉ូ​ម​ជំនួយ​​កម្លាំង​​​បំពេញ​ជាតិ​​ទឹក ព្រោះ​ក្មេង​ស្រី​នោះ​បាត់​​បង់​ជាតិ​ទឹក ​ស្ទើ​រខ្សោះ​ខ្លួន​ទៅ​ហើយ​។​ លោក​​បន្ត​ថា​ ក្រោយ​ដាក់​សេ​រ៉ូ​ម​ និង​តាមដាន​ស​​ភាព​ជំងឺ​ ក្មេង​ស្រី​នោះ​បាន​ធូរស្បើយ ​និង​បាត់​ក្អួតចង្អោរ​ ទើប​​ឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​
​វិញ​ ​និងឱ្យ​ថ្នាំ​លាយទឹក​ទៅ​បន្ថែម​ តែ​ស្ថិត​ក្នុង​កា​រ​តាម​ដាន​ដដែល ។

លោកគ្រូ​ពេទ្យ នួន ហ្វឿ បាន​ផ្តល់​នូវ​វិធី​សាស្ត្រ​ ​សម្រាប់​សង្គ្រោះ​បឋម​ថា​ ប្រ​សិន​មាន​ក្មេង​មាន​អាការ​ដោយ​ពុល​ចំណីអាហារ​ បណ្តាលឱ្យ​​ក្អួតចង្អោរ​មិន​ឈប់ ​ត្រូវ​យក​ទឹក​ឱ្យ​​ផឹកឱ្យ​​បាន​ច្រើន ​ដើម្បី​ជំនួយ​ជាតិ​ទឹក​ទៅ​ដល់​រាង​កាយ ​និង​ជួយ​ទប់ទល់​ជាតិពុល​បាន​មួយ​កំរិត​ មុន​មក​ដល់​មន្ទីរពេទ្យ​។

លោក គឹ​ម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា លោក​បាន​ធ្វើការ​ក្នុង​រឿង​នេះ​ហើយ​តែ​មិន​អាច​សន្និដ្ឋាន​ថា​ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​នេះ ​ពុល​ដោយ​ញាំ​នំ​​នោះ​ទេ​ ព្រោះ​នំ​​​នោះ​ ជា​ផលិតផល​ដែល​ផលិត​ក្នុង​ប្រទេស​ខ្មែរ ​ហើយ​មិន​ទាន់​ផុតកំណត់​នោះ​ដែរ​។

លោក​ថា​ ក្មេង​អាច​ញាំ​អាហារ​ច្រើន​ដូច្នេះ​មុន​ញ៉ាំ​នំ​ក្មេង​ស្រី​នោះ​បាន​ញាំ​អាហារ​ផ្សេង ​លុះ​ក្រោយមក​ទើប​ញាំ​នំ​ជា​ក្រោយ​ ដល់​ពេល​ពុល​ទម្លាក់​ថា ​មក​ពី​ញុាំ​នំ​។ ​ហើយ​ម្យ៉ាងទៀត ​ក្មេង​តែង​លេង​ដី​ហើយ​ ទៅ​កាន់​ចំណី​អាច​កើត​មេរោគ​ទៅ​ជា​ក្អួតចង្អោរ ​ហើយ​ជួនកាល​ទៀត​ក្មេង​មាន​សុខភាព​មិនល្អ ញ៉ាំប៉ះ​ចំណី​ដែល​ធ្វើ​ឱ្យ​​ប៉ះ​ដល់​សុខភាព​ ក៏​អាច​ទៅ​ជា​ក្អួតចង្អោរ​បាន​ដែរ ។​

អត្ថបទសរសេរ ដោយ