ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ -​អ្នកគ្រូ សិស្សានុសិស្ស​លើក​បដា​ទាមទារ​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋមបាន​ឲ្យ​ដឹង​ថា នៅវេលាម៉ោង៧និង​៣០ព្រឹក ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​សិស្សានុសិស្ស​មួយ​ចំនួន​រួម​ទាំង​លោកគ្រូ -​អ្នកគ្រូ បន្ត​លើក​បដា​ទាមទារ​មិន​ឲ្យ​ដក​លោក​មូល…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋមបាន​ឲ្យ​ដឹង​ថា នៅវេលាម៉ោង៧និង​៣០ព្រឹក ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​សិស្សានុសិស្ស​មួយ​ចំនួន​រួម​ទាំង​លោកគ្រូ -​អ្នកគ្រូ បន្ត​លើក​បដា​ទាមទារ​មិន​ឲ្យ​ដក​លោក​មូល ស៊ុ​យ​ហេង នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ។


សេចក្តីរាយការណ៍​បន្ត​រឿង​ដក​លោកនាយក មូល ស៊ុ​យ​ហេង ហើយ​ដាក់​សាលា​មួយ​នេះ​ទៅ​ជា​សាលា​ឯកជន​វិញ តែ​មានការ​កើតទុក្ខ​មិន​សុខចិត្ត​ពី​លោកគ្រូ​-​អ្នកគ្រូ​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ពេល​ឮដំណឹង​ថា ត្រូវ​ដក​លោកនាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ មូល ស៊ុ​យ​ហេង ។


ជាក់ស្តែង​មាន​លោកគ្រូ -​អ្នកគ្រូ​១៤៧ អ្នក​នៃ​វិទ្យាល័យ​ដ៏​ចាស់​បុរាណ​មួយ​នេះ បាន​ដិត​មេដៃ​តវ៉ា​ប្រឆាំង​ដាច់ខាត​នូវ​ការ​ដក​លោកនាយក​គ្រប់គ្រង​សាលា ។ ជាង​នេះ​ទៅ​ទៀត​ការ​ដក​នេះ គឺ​ដាក់​បញ្ចូល​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ទៅ​ជា​សាលា​ជំនាន់​ថ្មី​ដែល​ហៅ​កាត់ NGS គឺ​ប្រៀប​ដូច​ទៅ​នឹង​សាលា​ឯកជន​មួយ កើតឡើង​លើ​វិទ្យាល័យ​មួយ​នេះ​ផង​ដែរ ព្រោះ​ការ​សិក្សា​ត្រូវ​មានការ​បង់លុយ ។


គោលបំណង​ធំ​របស់​លោកគ្រូ -​អ្នកគ្រូ សិស្សានុសិស្ស គឺ​ចង់​ឲ្យ​លោក​មូល ស៊ុ​យ​ហេង ធ្វើ​ជា​នាយក​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ