ទីភា្នក់ងារ «China Xinhua News» ផ្សាយថានៅពេលកូនចៅប្រឡងជាប់មហាវិទ្យាល័យ គឺជាមោទនភាពមួយរបស់ក្រុមគ្រួសារជនជាតិចិន ។
ជាក់ស្ដេងសម្រាប់ស្ត្រីចំណាស់ម្នាក់អាយុ៨៨ឆ្នាំ និងលោកតាអាយុ៩០ឆ្នាំ អ្នកស្រុកនៅខេត្តសាតុង បានចំណាយពេលជិៈរថយន្តចំនួន៤ម៉ោង ដើម្បីនាំចៅទៅមហាវិទ្យាល័យមួយនៅក្រុងហ៊ើយវ៉ាង ខេត្តសានតុង ក្នុងពេលបើកបវេសនកាលថ្មី ។
លោកយាយទោះបីជាក្នុងដៃមានកាន់ឈើច្រត់ ប៉ុន្តែបានរំលេចដោយស្នាមញញឹមប្រកបដោយសេចក្ដីសុខ និងមានមោទនភាពរួមទាំងបានបង្ហាញក្ដីរំភើបដែលចៅប្រឡងជាប់ ។
លោកយាយបានបញ្ជាក់ថា ចង់ឃើញមហាវិទ្យាល័យ ទើបធ្វើឲ្យសប្បាយចិត្តព្រោះចៅដែលខំចិញ្ចឹមតាំងពីតូចបានប្រឡងជាប់ និងមានផ្ដល់ប្រាក់ដល់ចៅចំនួន២.០០០យាន់សម្រាប់ចាយវាយ ។
ចំណែកម្ដាយរបស់ក្មេងម្នាក់នេះបានថ្លែងថា ជាដំបូងខ្លួនមានក្ដីបារម្ភក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែឪពុកម្ដាយរបស់ខ្លួនមានក្ដីរំភើប និងសប្បាយចិត្តដែលពួកគាត់អាចជូនដំណើរបាន ខ្លួនក៏សម្រេចចិត្ត និងជាផ្នែកមួយឆ្លុះបញ្ចាំងឲ្យឃើញថា ពួកគាត់មានសុខភាពល្អ ៕
ចែករំលែកព័តមាននេះ