ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ខ្លោចផ្សា​កម្រិត​ណា​…​អត់​ទាន់​​បាន​ជួបមុខ​ប្រពន្ធ​ ក្អួត​ឈាម​ស្លា.ប់​​ភ្លាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​ដឹង​​ថា បាន​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ឈ្នួលចេញពីខេត​ស្វាយរៀង​ ដើម្បី​មកលេង​​​​ប្រពន្ធ​ដែល​ធ្វើការ​នៅ​រោងចក្ររាជធានីភ្នំពេញ លុះ​ជិះ​​មក​ដល់​​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​​​ដែល​ជន​រង​គ្រោះបាន​​ចុះ​ពីលើ​រថយន្ត​វិញ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​ដឹង​​ថា បាន​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ឈ្នួលចេញពីខេត​ស្វាយរៀង​ ដើម្បី​មកលេង​​​​ប្រពន្ធ​ដែល​ធ្វើការ​នៅ​រោងចក្ររាជធានីភ្នំពេញ លុះ​ជិះ​​មក​ដល់​​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​​​ដែល​ជន​រង​គ្រោះបាន​​ចុះ​ពីលើ​រថយន្ត​វិញ កើត​អាការ​ៈ​​​វិលមុខ តែ​​គាត់នៅ​អាច​​​ដើរ​បាន​ទៅ​រក​គ្លីនិក​មួយ​ក្បែរ​នោះ ​ហើយគេ​​នាំគ្នា​​ជួយ​​សង្គ្រោះ​បឋម​​ដោយ​ជួយ​រឹត​​ខ្យល់​ឱ្យគាត់  ។ លុះ​​មួយសន្ទុះ ស្រាប់តែ​ជន​រង​គ្រោះ​បាន​​ក្អួត​ឈាម​​ស្លាប់​ភ្លាម​​តែ​ម្តង ។

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា នេះ ស្ថិត​​នៅ​ចំណុច​កើត​ហេតុ​ខាងលើ ។ បុរស​​​ដែល​ស្លាប់​មាន​​ឈ្មោះ កិត ពៀត មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស្រះ ឃុំ​សម្បត្តិ​មាន​ជ័យ ស្រុករ​មា​ហែក ខេត្តស្វាយរៀង ។ រីឯ​ប្រពន្ធ​ឈ្មោះ​ស្រ៊ុ​ន ណ​ន អាយុ​៣៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ នៅ​ម្ដុំ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ និង​មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ។

​រឿង​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​​ដែល​ចោមរោមមើល​​អាណិតជាខ្លាំង ​នៅ​ពេល​ដឹងថា គាត់មកលេង​ប្រពន្ធ តែ​មិន​​ទាន់​​បាន​ជួប​មុខ​ប្រពន្ធ​ផង ក៏​ស្លាប់​​​ទៅវិញ ។

អត្ថបទសរសេរ ដោយ