ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ដឹង​មុន​ចឹ​ង គ្រាន់តែ​ទៅ​ដល់​បាត់​អស់​តែ​ម្តង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ លោក​ស៊ិ​ន ចាន់​ថុ​ល អនុប្រធាន​គណៈ​បញ្ជា​ឯកភាព​ស្រុក​ពួក និង​លោក ចាន់…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ លោក​ស៊ិ​ន ចាន់​ថុ​ល អនុប្រធាន​គណៈ​បញ្ជា​ឯកភាព​ស្រុក​ពួក និង​លោក ចាន់ តុង នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ចូលរួម​សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង បឹង​ទន្លេសាប និង​កម្លាំង​សហគមន៍​នេសាទ​ឃុំ​កែវ ពណ៌​សសរស្ដម្ភ​- ល្វា​-​មុខ​ម៉ែ​ន​-​ព្រៃ​ជ្រូក និង​ពោធិ​ទ្រាយ​បាន​សហការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​ភូមិសាស្ត្រ ស្រុក​ជាប់​បឹង​ទន្លេសាប ។

ការ​បង្ក្រាប​ខាងលើ​ឈាន​ដល់​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​យក​មក​ដុត​កម្ទេច​ចោល​ផង​ដែរ ចំណែក​ម្ចាស់​បានដឹង​មុន​គេចខ្លួន​បាត់​អស់ ។

លោក​ស៊ិ​ន ចាន់​ថុ​ល អនុប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពួក​បាន​ប្រាប់​ថា ដោយ​មានការ​ចូលរួម​សហការ​ល្អ​ពី​កម្លាំង​ពាក់ព័ន្ធ​ក្នុងស្រុក​ដូច​ជា កម្លាំង​អធិការ​នគរបាល​ស្រុក​ពួក​, នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​, កម្លាំង​សហគមន៍​នេសាទ​ឃុំ និង​នាយ​សង្កាត់​ជលផល ស្រុក​ក្រឡាញ់​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​ភូមិសាស្ត្រ​ស្រុក​ជាប់​បឹង​ទន្លេសាប ឈាន​ដល់​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​យក​មក​ដុត​កម្ទេច​ចោល​ផង​ដែរ ។ លោក​បាន​បន្ត​ថា ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​ពេល​នេះ​កម្លាំង​យើង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន អ៊ុយ​ស្បៃ​មុង​៩៩​គ្រឿង សាច់​មុង​៣៨៥០​ម៉ែត្រ ចំរឹង​២៨៥០​ដើម ។ ក្នុង​ផង​ដែរ​ក៏​បាន​ប្រលែង​កូន​ត្រី​ចម្រុះ​ចំនួន​១៩០​គីឡូក្រាម​ចូល​ក្នុង​ទឹក​បឹង​ធម្មជាតិ​វិញ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​អ្នកនេសាទ​ខុសច្បាប់​វិញ ពេល​កម្លាំង​យើង​ចុះ​ទៅ​ដល់​ហាក់បីដូចជា​ដឹង​មុន​ប្រហែល​មាន​អ្នករាយការណ៍​ទើប​យើង​មិន​បាន​ចាប់​ឃាត់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ