ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខារ​មិន​ទៀត​មែន​មក​ពី​ទិញ​សាច់​កា.ប់​បែរជា​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ទិញ​សាច់​កាប់​វិញ​បាន​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត សណ្តោង​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​បើក​កៀរ​បណ្តាល​អោយ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុការណ៍​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ទុល​មុខ​វត្ត​ស្លែង ផ្លូវជាតិ​លេខ​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ទិញ​សាច់​កាប់​វិញ​បាន​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត សណ្តោង​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​បើក​កៀរ​បណ្តាល​អោយ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុការណ៍​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ទុល​មុខ​វត្ត​ស្លែង ផ្លូវជាតិ​លេខ​៣ ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ម៉ៅ ចំណាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ចុងភៅ មានស្រុក​កំណើត​​ភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក SUZUKI VIVA ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១C-២១១១ ។ ចំណែក​អ្នកបើកបរ រថយន្ត​បង្ក​មានឈ្មោះ ទូច វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មានស្រុក​កំណើត ភូមិ​ត្រាំ​ង​ត្បាល ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ បើករថយន្ត​បង្ក​សណ្តោង​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ទីក្រុង​កោះ​ពេជ្រ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-៦៣០៦ ។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ​ចេញពី​ទិញ​សាច់​កាប់ នៅ​ម្តុំ​ផ្លូវ​បេ​តុ​ព្រៃ​ស កែង​នឹង​ផ្លូវជាតិ​លេខ​៣ នៅ​ពេល​ទិញ​សាច់​កាប់​ហើយ​បុរស​រូប​នោះ​បាន​ជិះ​ម៉ូតូ​របស់​គាត់​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ឆ្លងកាត់​ទទឹង​ផ្លូវ​លក្ខណៈ​បញ្ឆិត​​តាម​ផ្លូវជាតិ​លេខ​៣​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តែ​ខណៈ​ឆ្លង​បាន​បន្តិច​ក៏​ស្រាប់តែ​បុរស​៤​នាក់​​រួម​ទាំង​អ្នកបើកបរ​បាន​បើករថយន្ត​សណ្តោង​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ទីក្រុង​កោះ​ពេជ្រ ពណ៌​ឈាម​​ជ្រូក បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ក្នុង​ទិស​ដៅ​ស្របគ្នា​ក៏​ជ្រុល​ទៅ​កៀរ និង​ម៉ូតូ​បណ្ដាល​អោយ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​ហើយ​រថយន្ត​ត្រូវ​កង់​ក្រោយ​រថយន្ត​កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ភ្លាម​ៗ​នោះ​ដែរ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​បាន​ឈប់​នោះ​ទេ គឺ​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ពី​កន្លែង​កើតហេតុ​១​គីឡូម៉ែត្រ​ដល់​មុខ​ប៉ុស្តិ៍​នគរបាល​ក្រាំង​ពង្រ​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ក្រាំង​ពង្រ​តែ​ម្តង ។ ក្នុង​ករណី​នេះ​ដែរ​អ្នកបើកបរ​បាន​បញ្ជាក់​ថា គឺ​ខាង​ម៉ូតូ​ជា​អ្នក​បើក​ម៉ូតូ​ចូល​រថយន្ត​របស់​គាត់ មិនមែន​គាត់​បាន​បើក​ទៅ​បុក​ឬ​កៀរ​ដូច​ដែរ​ពាក្យ​គេ​និយាយ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​ព្រមទាំង​អ្នកបើកបរ​ទៅ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​​រាជធានី​ភ្នំពេញ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្ត​កំពង់​ស្ពី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ