ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ក្លែងក្លាយ​ជំរិត​ទារប្រាក់​ពី​ក្រុម​…​បទល្មើស

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​ស​ម្រេ​ចេញ​ដីការ​ឃុំខ្លួន​ប៉េ​អឹ​ម​ក្លែងក្លាយ​ជំរិតទារប្រាក់​ពី​ក្រុម​គ្រឿងញៀន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​គំរាម​យក​ដោយ​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រើប្រាស់​អាវុធ…

ខេត្តកណ្ដាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​ស​ម្រេ​ចេញ​ដីការ​ឃុំខ្លួន​ប៉េ​អឹ​ម​ក្លែងក្លាយ​ជំរិតទារប្រាក់​ពី​ក្រុម​គ្រឿងញៀន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​គំរាម​យក​ដោយ​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រើប្រាស់​អាវុធ ,​បទ កាន់កាប់​អាវុធ​ដោយ​គ្មាន​លិខិតអនុញ្ញាត្ត និង​បទ​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជា​អាទិ​ដែល​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​នគរបាល ឬ​យោធា​» ។

ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំ​ឱ​ត្តុង ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ឆ្នាំ​២០១៨ និង​នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ជ្រៃ​លាស់ ស្រុក​ពញ្ញា​ឭ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៨ តាម​បញ្ញា​ត្តិ​មាត្រា​៣៦៣ មាត្រា​៣៦៦ មាត្រា​៤៩០ និង​មាត្រា​៦១៦ នៃ​ក្រមព្រហ្មទណ្ឌ ។
ជន​ត្រូវ​ចោទ​មានឈ្មោះ រស់ ចាន់​រ៉​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្គាំ ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង ។ ជន​នេះ​មិន​មាន​ក្រប​ខណ្ឌ​ជា​ប៉េ​អឹ​ម​ទេ តែ​ក្លែង​ជា​ប៉េ​អឹ​ម ។

សូម​បញ្ជាក់​ថា បើ​តាម​ដើមបណ្ដឹង​បាន​ឲ្យ​ដឹង​ថា ទី​១ – ឈ្មោះ ផាត់ សា​ម៉ុ​ន ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​តា​ជៃ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្ដាល ទី​២-​ឈ្មោះ ហ៊ិ​ន យ​ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​អណ្ដូង ឃុំ​ទំនប់​ស្រុក​ពញាឮ ខេត្តកណ្តាល ។ និង​ជន​រង​គ្រោះ​២​នាក់ ទី​១- ឈ្មោះ មុំ ល័​ក្ខ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​ដឹក​អង្កាម ទីលំនៅ​ភូមិ​តា​ជៃ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ទី​២ – ឈ្មោះ សាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ​ទីលំនៅ​ភូមិ​តា​ជៃ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ដើមបណ្ដឹង​ទាំង​២​នាក់​ខាងលើ កំពុង​នៅផ្ទះ​រៀងខ្លួន ពេល​នោះ​មាន​ជនសង្ស័យ​ឈ្មោះ រស់ ចាន់​រ៉​ន បាន​ជិះ​ម៉ូតូ​ម៉ាក C125 ស៊េរី ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ជិះ​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ មុំ ល័​ក្ខ ភេទ​ប្រុស និង​ឈ្មោះ សាន់ ដា​រ៉ា ភេទ​ប្រុស ជា​កូនប្រុស​របស់​ដើមបណ្ដឹង​ឈ្មោះ ផាត់ សា​ម៉ុ​ន ហើយ​មាន​ដៃ​ជាប់​ខ្នោះ​ទាំង​២​នាក់ ពេល​ជិះ​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​ភ្លាម​ជនសង្ស័យ​ឈ្មោះ រស់ ចាន់​រ៉​ន បាន​និយាយ​ទៅ​កាន់​ដើមបណ្ដឹង​ថា កូន​របស់​មីង​មាន​ថ្នាំ​ញៀន​ជាប់​នឹង​ខ្លួន ឥឡូវ​ខ្ញុំ​ចាប់​បាន​ហើយ តើ​មីង​ចង់​សម្រួល​នៅ​ទី​នេះ ឬ​ក៏​ចង់​បញ្ជូន​ឡើង​ទៅ​លើ ។

បន្ទាប់​មក​ដើមបណ្ដឹង​បាន​និយាយ​ថា មិនបាច់​បញ្ជូន​ឡើង​លើ​ទេ សម្រួល​នៅ​ទី​នេះ​ហើយ ។ ពេល​នោះ​ជនសង្ស័យ​បាន​និយាយ​ទារប្រាក់​ពី​ដើមបណ្ដឹង​ក្នុង​មួយ​នាក់​៥០០​ដុល្លារ និង​ម៉ូតូ​០១​គ្រឿង ចំនួន​៥០០​ដុល្លារ​ដែរ សរុប​ទាំង​មនុស្ស​០២​នាក់ និង​ម៉ូតូ​០១​គ្រឿង​ចំនួន​១.៥០០​ដុល្លារ ។

ពេល​នោះ​ជន​រង​គ្រោះ​ក៏​និយាយ​សុំ​សម្រួល​ជនសង្ស័យ​ត្រឹម​ចំនួន​១.២០០​ដុល្លារ ហើយ​ជនសង្ស័យ​ក៏​យល់ព្រម បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​គេ ដើម្បី​យក​លុយ តែ​ឆ្លៀតពេល​នោះ​ជន​រង​គ្រោះ​បាន​រាយការណ៍​ប្តឹង​មក​សមត្ថកិច្ច​ពី​រឿងហេតុ​ខាងលើ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ជ្រៃ​លាស់ ចុះ​ទៅ​កន្លែង​កើតហេតុ​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ។

តាម​ការ​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា នៅ​ពេល​កើតហេតុ​ខាងលើ​ខ្លួន​បាន​ទទួល​ព័ត៌មាន​បាន​ប្រាប់​ថា មាន​ក្មេង​២​នាក់​ជិះ​ម៉ូតូ​មក​យក​ថ្នាំ​ញៀន​នៅ​ប្រឡាយ ហើយ​ឥឡូវ​ពួក​វា​ជិះ​ចេញ​ទៅ​វិញ​ហើយ បន្ទាប់​មក​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក្មេង​ប្រុស​ទាំង​០២​នាក់​នោះ​ក៏​ឈប់​ទិញ​ទឹកអំពៅ ហើយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​ឆែកឆេរ​លើ​ខ្លួន​ក្មេង​ប្រុស​នោះ ឃើញ​មាន​ថ្នាំ​ញៀន​០១​កញ្ចប់​តូច ហើយ​ខ្លួន​ក៏​ចាប់​ដាក់​ខ្នោះ​ក្មេង​នោះ​ដៃ​ម្នាក់​ម្ខាង រួច​ហើយ​ឲ្យ​ក្មេង​នោះ​ជិះ​ម៉ូតូឌុប​គ្នា​មក​ផ្ទះ​ម្តាយ ឯ​ខ្លួន​ជិះ​ម៉ូតូ​ពីក្រោយ ។ ពេល​មក​ដល់​ផ្ទះ​ក្មេង​នោះ​ខ្លួន​ក៏​បាន​និយាយ​ទារប្រាក់​ពី​ដើមបណ្ដឹង ដូច​បាន​រៀបរាប់​ខាងលើ​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ