ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​អំណាច​ចំអក​ក្រុមប្រឆាំង​ថា គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​មុន​ឆ្នាំ​២០២៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​មេគណ​បក្ស​អំណាច​ខ្មែរ​លោក សួន សេរីរ​ដ្ឋា បាន​ចំអក​ទៅ​បក្ស​ប្រឆាំង​ថា គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ មុន​ឆ្នាំ ២០២៣ ដូច​អ្វី​ដែល​គណបក្សប្រឆាំង​ចង់បាន​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ អតីត​មេគណ​បក្ស​អំណាច​ខ្មែរ​លោក សួន សេរីរ​ដ្ឋា បាន​ចំអក​ទៅ​បក្ស​ប្រឆាំង​ថា គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ មុន​ឆ្នាំ ២០២៣ ដូច​អ្វី​ដែល​គណបក្សប្រឆាំង​ចង់បាន​នោះ​ទេ ។

លោក សួន សេរីរ​ដ្ឋា បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៨​ថា «​គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​ឆ្នាំ​២០២៣​ទេ ! ហើយ​ការ​ជឿ​ថា ហ្នឹង​មានការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​ឆ្នាំ ២០២៣ វា​ជា​ជំនឿ​ដែល​គ្មាន​ការ​ពិត និង​ដែល​ការ​ពិត​វា​មិន​អាច​កើតឡើង​បាន​» ។ លោក​បន្ត​ថា ដូច​កាលពី​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ តើ​ពួក​ណា​ដែល​ចេញ​មក​ឈរ​ស្រែ​កថា ខ្លួន​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​ឲ្យ​បាន ? ហើយ​បាន​បោះ​ឆ្នោត​ឡើង​វិញ​ទេ ? ។ លោក​គូសបញ្ជាក់​ថា​«​ពលរដ្ឋ​ខ្មែរ​ត្រូវ​ជឿ​លើ​ការ​ពិត ហើយ​ស្វែងរក​ការ​ពិត​ឲ្យ​ឃើញ​មុន​នឹង​ជឿ ! កុំ​បណ្តោយ​ខ្លួន​ឲ្យ​ពួក​អ្នកនយោបាយ​ដដែល​ៗ​មុខ​ដដែល​ៗ​ក្រុម​ដដែល​ៗ​បោកប្រាស់​លើ​បញ្ហា​ដដែល​ៗ ។

បើ​បែប​នេះ​ដដែល​ៗ​មិន​អាច​ជួយ​ស្រុក​ជួយ​ជាតិ​បាន​ទេ ។ សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​អំណាច​ខ្មែរ​ដែរ​ទើបនឹង​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​លើកលែងទោស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ បន្ទាប់​ពី​ក្រុម​មេ​គណបក្សប្រឆាំង​បាន​កំពុង​ដើរ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដាក់​គំនាប​មក​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា​បច្ចុប្បន្ន​នេះ ។ ជាង​នេះ​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​ដោយ​មាន​គណបក្សប្រឆាំង​ចូលរួម ។

គួរ​រ​ឮ​កថា ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​ជា​លទ្ធផល​មាន​គណបក្ស​នយោបាយ​តែ​មួយ​ប៉ុណ្ណោះ​បាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​១២៥ អាសនៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ