ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ប៉ុ​ល សា​រឿ​ន ផ្ដល់​កិត្តិយស​ដល់​សិស្ស​ជាប់​និទ្ទេស​(A)៣​រូប

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១៨ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ប៉ុ​ល សា​រឿ​ន ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ព្រះ​សីហ​នុ​បាន​ផ្តល់​កិត្តិយស​ជូន​មាតាបិតា និង​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​(A)…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១៨ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ប៉ុ​ល សា​រឿ​ន ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ព្រះ​សីហ​នុ​បាន​ផ្តល់​កិត្តិយស​ជូន​មាតាបិតា និង​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​(A) ទាំង​បី​រូប​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ចូល​ជួប​សំណេះសំណាល នៅ​គេហដ្ឋាន​របស់​ឯកឧត្ដម​ផ្ទាល់​នា​ខេត្ត​ព្រះ​សីហ​នុ​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ដល់​សិស្ស​ទាំង​បី​រូប​ដែល​ប្រឡង​បាន​និទ្ទេស​ល្អ​គឺ​និទ្ទេស​(A) ហើយ​ក្នុង​នោះ ឯកឧត្ដម ក៏​បាន​ចូលរួម​ត្រេកអរ​ផង​ដែរ ជាមួយ​មាតាបិតា​សិស្ស​ទាំង​៣​រូប ដែល​មានកូន​ៗ ប្រកបដោយ​ចំណេះដឹង​ខ្ពស់​។ ជាមួយ​គ្នា​នោះ​ឯក​ឧត្ដ បាន​ផ្តល់​ជូន​នូវ​ថវិកា​ដល់​សិស្ស​ទាំង​៣​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ចំនួន​១.០០០​ដុល្លារ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​បន្ត ក្រោម​ឆ័​ត្រ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​នាវា​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយ​គ្នា​នោះ​ផង​ដែរ​ក្នុង​នាម​សិស្ស និង​មាតា​បី​តា​សិស្ស ទាំង​បី​នាក់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ដែល​បាន​ផ្តល់​កិត្តិយស និង​ពេលវេលា​ដ៏​មាន​តម្លៃ រួម​ទាំង​ថវិកា​ផ្តល់​ឲ្យ​ដល់​សិស្ស ហើយ​ទន្ទឹម​នឹង​នេះ សិស្ស​ទាំង​៣​រូប សន្យា​បន្ត​គោល​ជំហ និង​ប្រឹង​បន្ត​ការ​សិក្សារ​ទៅ​មុខ​ដើម្បី​ក្លាយជា​ទំពាំង​ស្ន​ឫស្សី​ក្នុង​សង្គម​ជាតិ ស្រប​តាម​ទិស​ដៅ​ប្រមុខ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​កំពុង​បណ្តុះ​ធនធានមនុស្ស ឆ្ពោះទៅ​រក​ចំណេះដឹង​លើ​គ្រប់​ជំនាញ និង​គ្រប់​វិស័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ