ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អៀ ម៉េ​ង​លិ ចង់​អូស​វ៉ា​ន់ នី​ឡា ទៅ​មើល​ទ្រព្យ​ផ្ទាល់​ភ្នែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​វ័យក្មេង​ពីរ​ដួង គឺ​កញ្ញា​វ៉ា​ន់ នី​ឡា និង​កញ្ញា​អៀ ម៉េ​ង​លិ បាន​ឌឺដង​ផ្លែផ្កា​ដាក់​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ។ ពាក្យ​សម្តី​ឌឺដង​នេះ​កើតឡើង​បន្ទាប់​ពី​តារា​សម្តែង​អៀ ម៉េ​ង​លិ…

រាជធានី​ភ្នំពេញ​៖ តារា​វ័យក្មេង​ពីរ​ដួង គឺ​កញ្ញា​វ៉ា​ន់ នី​ឡា និង​កញ្ញា​អៀ ម៉េ​ង​លិ បាន​ឌឺដង​ផ្លែផ្កា​ដាក់​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ។ ពាក្យ​សម្តី​ឌឺដង​នេះ​កើតឡើង​បន្ទាប់​ពី​តារា​សម្តែង​អៀ ម៉េ​ង​លិ បង្ហាញ​ភាព​ហឺ​ហា​របស់​ខ្លួន​ចិញ្ចៀនពេជ្រ និង​រថយន្ត​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។

ភាព​ហ៊ឺហា​របស់​អៀ ម៉េ​ង​លិ ធ្វើ​ឱ្យ​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ចាប់អារម្មណ៍​ខ្លាំង ក្នុង​នោះ​ក៏​មាន​តារា​កំប្លែង​វ័យក្មេង​វ៉ា​ន់ នី​ឡា ដែរ ។ នី​ឡា​បាន​ស៊ែរ​ព័ត៌មាន​ទាក់ទង​អៀ ម៉េ​ង​លិ បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។ វ៉ា​ន់ នី​ឡា បាន​ស៊ែរ​អត្ថបទ​មួយ​របស់​អៀ ម៉េ​ង​លិ ហើយ​នាង​បាន​សរសេរ​ពីលើ​ថា «​ឡូយ​ម៉េ​ស គេ​រកស៊ី​អី​បាន​លឿន​ម្ល៉េះ ?​»​។

ជាមួយនឹង​សារ​ខ្លី​នេះ​ធ្វើ​ឱ្យ​អៀ ម៉េ​ង​លិ ខឹង និង​បាន​តបត​ទៅ វ៉ា​ន់ នី​ឡា ថា​« អរគុណ​នី​ឡា​ដែល​បាន​ចំណាយពេល​ដ៏​មាន​តំលៃ​មក​តាមដាន​រឿង​ខ្ញុំ ពេល​share មានបាន​ចូល​អាន​អត្ថន័យ​គេ​ចុះ​អត់ បាន​ឆ្ងល់​ចម្លែក​ម្ល៉េះ ? សុំ​ទោស​មួយ​រយៈ​នេះ​ទំនេរ​ខ្លាំង​មែន​ទេ អត់​មានអី​ថត​មែន បើ​អត់​មាន​ខ្ញុំ​ចែក​ឲ្យ​ខ្លះ ខ្ញុំ​មាន​ច្រើន​ណាស់​រវល់​ដកខ្លួន​មិន​រួច​ផង​។

រាល់ថ្ងៃ​ញុំ​មានការ​រក​ស៊ី៣​មាន​ដូច​ជា លក់​ស្រា​បោះ​ដុំ​ក្នុងស្រុក ចំណាយ​ច្រើន ហាង​តូច​១​អស់​ជិត​កន្លះ​លាន នៅ​ឃ្លាំង​ស្រា​ទៀត​មិនបាច់​គិត ព្រោះ​វា​ច្រើន​ខ្លាំង​កុំ​ឲ្យ​គេ​ថា​យើង​អួត ។ សម្រាប់​អង្ក​របោះ​ដុំ​ស្រុក​ក្រៅ ច្រើន ! ពិបាក​និយាយ ។ ហាង​ស៊ុប​នាង​ខ្ញុំ​បាន​​បិទ​ហើយ​។ ហាង​លក់​ផលិតផល​ចំណាយ​អស់​ចូល​៥០០០​ដុល្លារ ។ នេះ​ជា​ចម្លើយ​កុំ​ឲ្យ​ឆ្ងល់​បាន​មក​ពីរ​ណា មាន​លុយ​ទិញ​ឡាន លុយ​ទិញ​ច​ញ្ចៀ​ន ហើយ​រក​ស៊ី​អី​បាន​មាន​លឿន​ម្ល៉េះ​។ មិនមែន​អួត​ទេ​ណា​តែ​នេះ​ជា​ចម្លើយ​គេ​សួរ ។

គេ​លក់​តែ​ផលិតផល ហើយ​ថត​មាន​លុយ​ទិញ​ឡាន ឯង​បើក​ដល់​ហាង​ស្រា ហើយ​អង្ក​របោះ​ដុំ អត់​លុយ​ទិញ​ឡាន ! អូយ ! កុំ​ឲ្យ​ឆ្ងល់​ទៀត​ថា​បាន​លុយ​មកពីណា​រក​ស៊ី ចម្លើយ​៖ លុយ​កេរ​ម្ដាយ​ឪពុក​ញុំ​ចែក​ឲ្យ បើ​នៅ​តែ​សួរ​ទៀត​អូស​ក្បាល​មក​ហាង​ផ្ទាល់​ហ្មង »​។

តារា​កំប្លែង​វ៉ា​ន់ នី​ឡា បាន​ឆ្លើយ​តប​ថា នាង​គ្រាន់តែ​ឆ្ងល់ និង​គ្មាន​ចេតនា​អ្វី​ផ្សេង​ទេ ហើយ​នាង​ក៏​បាន​លុប​អត្ថបទ​ដែល​បាន​បង្ហោះ​នោះ​ចោល​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ