ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រាដើរ​កាត់​ភ្លៀង​…ស្លា.ប់​​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​វ័យ​ចំណាស់​ពេញ​និយម​ផឹកសុរាស្រវឹង​ជោក​ជាំ​ប្រចាំ​ភូមិ​រាល់ថ្ងៃ កាលពី​វេលា​ម៉ោង​៥ ទៀប​ភ្លឺ​ថ្ងៃ​ទី ១៤ កញ្ញា គេ​ប្រ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុក​ទឹកភ្លៀង នៅ​ចំណុច​មុខទ្វារ​របង​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​អំពិល…

ខេត្តកណ្តាល ៖ បុរស​វ័យ​ចំណាស់​ពេញ​និយម​ផឹកសុរាស្រវឹង​ជោក​ជាំ​ប្រចាំ​ភូមិ​រាល់ថ្ងៃ កាលពី​វេលា​ម៉ោង​៥ ទៀប​ភ្លឺ​ថ្ងៃ​ទី ១៤ កញ្ញា គេ​ប្រ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុក​ទឹកភ្លៀង នៅ​ចំណុច​មុខទ្វារ​របង​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជន​រង​គ្រ‌ោះ
ឈ្មោះ កែវ លី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ ចាំ​ដី​ឲ្យ​បងស្រី មានស្រុក​កំណើត​នៅ​ភូមិ​ពាន​ភ្លើង ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ​ខេត្ត ព្រៃវែង មាន​ប្រពន្ធ និង​កូន​តែ​លែងលះ​គ្នា​ជាង​២០​ឆ្នាំ ហើយ ។

តាម​ការ​សួរ​បំភ្លឺរ​បស់បង​ឈ្មោះ កែវ សុខ​អាយុ​៦១​ឆ្នាំ មុខ​នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត កណ្តា ល បាន​ឲ្យ​សមត្ត​កិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ កញ្ញា គេ​បានឃើញ​ជន​រង​គ្រោះ​អង្គុយ​ផឹកស្រារ នៅ​តូប​អ្នកលក់​ក្នុងភូមិ និង ឃើញ​ផឹក​រហូត​(​ផឹក​ប្រចាំ​ភូមិ​)​ជា​រៀងរាល់ថ្ងៃ ។ លុះដល់​ម៉ោង​៥​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​១៥ កញ្ញា ស្រាប់តែ​ឈ្មោះ សាន អ៊ុ​ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា​បាន​ទូ​ស័ព្ទ​ប្រាប់​គាត់​ថា ប្អូនប្រុស​គាត់​បាន​ដួល ឈ្លក់ទឹក​ស្លាប់​បាត់​ហើយ ។

ស្ត្រី​ជា​បង​ជន​រង​គ្រោះ​បន្ត​ថា ពេល​ឮ​គេ​តេ​ប្រាប់​ដូច្នោះ គាត់​ក៏​ប្រញាប់​ប្រ​ញ៉ា​ល់​ទៅ​មើល ក៏​ឃើញ​ប្អូន​ដេក​ស្លាប់​ក្នុង​ទឹក​ថ្លុក​នោះ​មែន ។ អ្នកស្រុក​បាន​និយាយ​ថា ពេល​ព្រលប់​មេឃ​កំពុង​ភ្លៀង​ខ្លាំង គេ​បានឃើញ​ជន​រង​គ្រោះ​ដើរ​ចេញពី​ទៀមស្រា ទំនង​សំដៅ​ទៅ​រោង​ចាំ​ដីរ​បស់បង​គាត់​វិញ ស្រាប់តែ​ព្រឹក​ឡើង​មានការ​ភ្ញាក់ផ្អើល ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់ នៅ​មុខទ្វារ​ដី​ឡូត៍​នោះ ។ ដូច្នោះ​ជន​រង​គ្រោះ​អាច​ស្រវឹង​ជោគ​ជាំ ហើយ​ដើរ​បាត់បង់​ស្មារតី​ដួល​ឈ្លក់ទឹក​ស្លាប់ នៅ​មេឃ​កំពុង​មាន​ភ្លៀង ។

សមត្ថកិច្ច​នគរបាល​គ្រប់​ផ្នែក​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង បាន​សន្និដ្ឋាន​ដូច​គ្នា​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ សារ​ផឹកស្រា​ស្រវឹង​អាច​កើត​ខ្យល់ ទៅ​ជា​ដួល​ស្លាប់​ក្នុង​ទឹកភ្លៀង​មែន ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ