ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ ជី ដេ​វី​ដ ចេញពី​ណា ហើយ​ទៅ​ណា​ពី​ហង្ស​មាស ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ តារាចម្រៀង​លោក​ជី ដេ​វី​ដ បាន​ប្រកាស​ដើរ​ចេញពី​ផលិតកម្ម​ហង្ស​មាស បន្ទាប់​ពី​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ផលិតកម្ម​នេះ​បាន​មួយ​រយៈ​កន្លង​មក ។ ដំណឹង​នៃ​ការ​ចាកចេញ​របស់​ដេ​វីត បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។…

រាជធានី​ភ្នំពេញ​ ៖​ តារាចម្រៀង​លោក​ជី ដេ​វី​ដ បាន​ប្រកាស​ដើរ​ចេញពី​ផលិតកម្ម​ហង្ស​មាស បន្ទាប់​ពី​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ផលិតកម្ម​នេះ​បាន​មួយ​រយៈ​កន្លង​មក ។ ដំណឹង​នៃ​ការ​ចាកចេញ​របស់​ដេ​វីត បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ដំណឹង​នៃ​ការ​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​របស់​ម្ចាស់​បទ ​«​រាំ​ញឺ​កែងជើង​» ​លោក​ជី ដេ​វីត បាន​ក្លាយជា​ការណ៍​ពិត​ បន្ទាប់​ពី​កន្លង​មក​គេ​មានការ​សង្ស័យ​ថា លោក​អាច​នឹង​ចាក​ចេញ​ជាមួយ​កញ្ញា​ទេព បូ​ព្រឹក្ស ។ នៅ​ទីបំផុត​លោក ជី ដេ​វី​ដ ក៏​បាន​អះអាង​ជា​ផ្លូវការ​ថា លោក​ពិតជា​ដើរ​ចេញពី​ផលិតកម្ម​ហង្ស​មាស​ប្រាកដ​មែន ខណៈ​ពេល​ដែល​ការ​ចាក​ចេញ​​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​លោក​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​ចម្រៀង​ទេ ។

តារាចម្រៀង​រូប​នេះ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ខ្ញុំ​បាន​ចាកចេញ​ដោយ​​ជំហរ​ជា​អ្នកចម្រៀង​ឯករាជ្យ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការងារ​ឆ្ពោះទៅ​កាន់​បទ​ពិសោធន៍​ថ្មី​ ដើម្បី​ចែករំលែក​ទៅ​កាន់​អ្នកគាំទ្រ​ជាទី​ស្រលាញ់​ទាំងអស់​គ្នា »​។ តាម​រយៈ​សារ​មួយ​នេះ​មាន​ប្រិ​យ​មិត្ត​គាំទ្រ​របស់​លោក​ជា​ច្រើន​បាន​លើកទឹកចិត្ត និង​សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​ចំពោះ​រូប​លោក​ដែល​បាន​ទៅ​ធ្វើ​ជា​អ្នកចម្រៀង​ឯករាជ្យ​មួយ​រូប ដូច​តារាចម្រៀង​មួយ​ចំនួន​ទៀត​ដែរ ។

ការ​ចាកចេញ​របស់​លោក​ជី ដេ​វី​ដ នា​ពេល​នេះ​ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា គូស្នេហ៍​របស់​លោក និង​ជា​តារាចម្រៀង​រួម​ទ្រនំ​គឺ​កញ្ញា ទេព បូ​ព្រឹក្ស អាច​នឹង​ចាក​ចេញពី​ហង្ស​មាស​ដែរ ។  ទេព បូ​ព្រឹក្ស បាន​ស៊ែរ​សារ​ដែល​លោក​ជី ដេ​វី​ដ បាន​បង្ហោះ​នោះ​ជាមួយនឹង​ពាក្យពេចន៍​ភ្ជាប់​ជាមួយ​ថា «​ពួក​យើង​ក៏​នឹង​មាន​អ្វី​ថ្មី​ប្លែក​ឆាប់​ៗ​នេះ »​។

មុន​ចាប់ផ្តើម​ជា​អ្នកចម្រៀង​អាជីព ជី​ដេ​វីត ធ្លាប់​បង្កើត​ក្រុម​រាំ​មួយ​នៅ​ខេត្តបា​​ត់​ដំបង ដោយ​​ដើរ​រាំ​មិន​យក​កម្រៃ​អស់​រយៈពេល​ប្រមាណ​ជា​៣​ឆ្នាំ ។ មក​រស់នៅ​ភ្នំពេញ អាជីព​ដំបូង​របស់​ដេ​វីត គឺជា​អ្នក​បញ្ចូល​បទ​ភ្លេង និង​ជួសជុល​ទូរស័ព្ទ នៅ​ផ្សារ​ឃ្លាំង​រំសេវ ។

មុន​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​វិ​ថី​សិល្បៈ​ដូច​សព្វថ្ងៃ ដេ​វីត បាន​ធ្វើ​បទ​ចម្រៀង​ជា រឿយ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប ប្រមាណ​ជា​៣​ឆ្នាំ ហើយ​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់ផ្ដើម​ស្គាល់​នោះ​គឺ «Live Fast Die Young» ដែល​ចេញ​ជា​ផ្លូវការ​នៅ​អំឡុង​ឆ្នាំ​២០១៤ ។

ជីវិត​ជា​តារាចម្រៀង​របស់​ដេ​វីត ប្រែប្រួល​ស្ទើរតែ​ទាំងស្រុង​នៅ​ពេល​បាន​ជួប ពេជ្រ សោភា ជា​ពិសេស​ពេល​បទ​ចម្រៀង «No Money No Honey» បាន​ចេញ​ជា​ផ្លូវការ​។ ដេ​វីត បាន​ក្លាយជា​តារាចម្រៀង​ស្ថិត​នៅ​ក្នុង​ចិត្ត​យុវវ័យ​ជា​ច្រើន ហើយ​បទ​ចម្រៀង​ល្បី​ចុង​ក្រោយ​របស់​គេ​គឺ​បទ «No Smoke»​។ បទ​ចម្រៀង​ទោល​នៅ​ក្នុង​ផលិតកម្ម ហង្ស​មាស របស់​ដេ​វីត​ដែល​ល្បី​បំផុត​គឺ «​រាំ​ញី​កែងជើង​» ចេញ​កាលពី​ខែមេសា ឆ្នាំ​២០១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ