ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​នយោបាយ ៖ សម្តេច​តេ​ជោ​ក្លាហាន​លើ​សកម្មភាព​នយោបាយ​ការ​បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​មួយ​រូប​ដែល​ប្រកាន់​និន្នាការ​កណ្តាល និង​កំពុងរស់នៅ​សហរដ្ឋអាមេរិក ហើយ​ដែល​គេ​បាន​ស្គាល់​តាម​រយៈ​យូ​ធូប បាន​ប្រកាស​ស​ស្វាគមន៍​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ក្លាហានក្នុង​សកម្មភាព​នយោបាយ​ការ​បរទេស មិន​ខ្លាចញញើត​ប្រាប់​ទៅ​បណ្តា​ប្រទេស​នានា​ជា​សា​ធារណៈ…

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​មួយ​រូប​ដែល​ប្រកាន់​និន្នាការ​កណ្តាល និង​កំពុងរស់នៅ​សហរដ្ឋអាមេរិក ហើយ​ដែល​គេ​បាន​ស្គាល់​តាម​រយៈ​យូ​ធូប បាន​ប្រកាស​ស​ស្វាគមន៍​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ក្លាហានក្នុង​សកម្មភាព​នយោបាយ​ការ​បរទេស មិន​ខ្លាចញញើត​ប្រាប់​ទៅ​បណ្តា​ប្រទេស​នានា​ជា​សា​ធារណៈ ។

លោក សុខ សុគន្ធ ហៅ ជេ​ម សុខ រស់នៅ​សហរដ្ឋអាមេរិក បាន​សម្តែង​មតិ​លើបណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា​ថា សម្តេចតេ​ជោ ហ៊ុន សែន ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​(World Economic Forum) នៅ​ទីក្រុង​ហាណូយ​ពី​ថ្ងៃ​ទី​១១​ដល់ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​បាន​ថ្លែង​ថា «​ប្រទេស​នានា​គប្បី​កុំ លូកដៃ​ក្នុង​កិច្ចការ​ប្រទេស​ឥណ្ឌូចិន​» ។ លោក​បញ្ជាក់​ថា «​ការ​កត់សម្គាល់​របស់ខ្ញុំ ឃើញ​ថា សម្តេច​តេ​ជោ ហ៊ុន សែន មាន​សេចក្ដីក្លាហាន​សម្បើម​ណាស់​ក្នុង​សកម្មភាព​នយោបាយ​ការ​បរទេស ។ សម្តេច​តេ​ជោ ហ៊ុន សែន ហ៊ាន​បញ្ចេញមតិ​ច្បាស់លាស់ មាំទាំ​លើ​ឆាក​អន្ដរជាតិ​។ ចំណុច​នេះ​បង្ហាញ​ថា លោក​មាន​ជំនឿ ថា លោក​បាន​ចាក់​គ្រឹះ​រឹង​មាំ​ខាង​ទំនាក់ទំនង​ការ​បរទេស​» ។

ការ​លើក​ឡើង​របស់​អ្នកវិភាគ​រូប​នេះ ក៏​ស្រប​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក តា​រ៉ូ កូ​ណូ នៅ​ប្រទេស​វៀតណាម កាលពី​សៀ​ល​ថ្ងៃ​ទី​១២ ខែកញ្ញា​កន្លង​មកនេះ​ដែរ ។ ក្នុង​ជំនួប​ពិភាក្សា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​អំពី​ការ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ថ្មី ដែល​មក​ទល់​ពេល​នេះ​គឺ​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាង​ពេល​ណា​ៗ​ទាំងអស់ ពោល​គឺ កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ា
ក្រូ​សេដ្ឋកិច្ច ។ សម្តេច​តេ​ជោ​ប្រមុខ​ដឹកនាំ បាន​បង្កើត​វេទិកា​ពិភាក្សា​ដែល​មានការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨​កន្លង​មក ហើយ​ជា​បន្តបន្ទាប់​បាន​ឈាន​ទៅ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ លើ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ជួយ​ផ្តល់​នូវ​មតិយោបល់​ដល់​រាជរដ្ឋាភិបាល ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ សម្តេច​តេ​ជោ និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ក៏​បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​អំពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន ដែល​គ្រោង​ធ្វើ​នៅ​ខែតុលា​ខាង​មុខ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។ តាម​រយៈ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន សម្តេច​តេ​ជោ បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង
ជ្រាលជ្រៅ​ជូន​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ស៊ី​ន ហ្សូ អា​បេ ដែល​បាន​អញ្ជើញសម្តេច​ទៅ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន នៅ​ពេល​ខាង​មុខ ។ ពិសេស​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​យូ​៉​កូ​ហា​ម៉ា ដែល​ជា​មូលដ្ឋាន​នៃ​ការ​បោះ​ឆ្នោត​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ផ្ទាល់ ។

លោក តា​រ៉ូ កូ​ណូ បាន​អបអរសាទរ​ចំ ពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​ៗ​នេះ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​លទ្ធផល​ឈ្នះ​ភ្លូកទឹកភ្លូកដី ហើយ​ដែល​សម្តេច​តេ​ជោ​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ផង​ដែរ ។
មុន​នេះ អ្នកវិភាគ​ដដែល​នេះ​បាន​អះអាង​ថា​មូលហេតុ​ដែល​អន្តរជាតិ​មិន​ដាក់​គំនាប​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​លោក សម រ​ង្ស៊ី បាន​បំផ្លាញ​រចនាសម្ព័ន្ធ​គណបក្ស​តាម​រយៈ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ខ្យល់ ។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​លោក​សម រ​ង្ស៊ី បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស​កាលពី​ពេល​កន្លង​មក ក្រោយ​ពីគណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​រំលាយ និងពេល​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ។

លោក ជេ​ម សុខ លើក​ឡើង​ថា នឹង​គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​គ្មាន​អន្តរជាតិ​ណា​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​បាន​ទេ ដោយសារ​រចនាសម្ព័ន្ធ​បក្ស​ប្រឆាំង​ធ្វើ​ឲ្យ​អន្តរជាតិ​មិន​អាច​ទុកចិត្ត​បាន ។ ការ​អះអាង​បែប​នេះ បន្ទាប់​ពី​ឃើញ​បញ្ហា​ផ្ទៃក្នុង​របស់​អតីត​គណបក្សប្រឆាំង​បាន​និង​កំពុង​កើត​មាន​ជា​បន្តបន្ទាប់ និង​ការ​ស្វះស្វែង​ឲ្យ​អន្តរជាតិ​ជួយ​ដើម្បី​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ ដោយ​មាន​វត្តមាន​គណបក្សប្រឆាំង ។ លោក ជេ​ម សុខ បាន​លើក​ឡើង​ថា គ្មាន​ការ​បោះ​ឆ្នោត និង​គ្មាន​អន្តរជាតិ​ណាមួយ​មក​ជួយ​កម្ពុជា​ទេ ព្រោះ​ជា​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ។ លោក​និយាយ​ថា «​គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទេ ហើយ​បើ​មាន​គឺ​មាន​កម្រិត​តិច​ណាស់ ។ អ្វី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ចង់​ធ្វើ គឺ​បន្ត​អាណត្តិ​ទី​៦​ទៅ​មុខ ហើយ​រហូត​មក​ដល់​ពេល​នេះ សម្តេច ហ៊ុន សែន មិន​ទាន់​ទទួល​សម្ពាធ​ធ្ងន់ធ្ងរដើរ​ថយក្រោយ​ដល់​សូន្យ​នោះ​ទេ » ។ លោក​បាន​បង្ហាញ​មូលហេតុ​ដែល​អន្តរជាតិ​ងាក​មក​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារ​លោក សម រ​ង្ស៊ី បាន​បំផ្លាញ​រចនាសម្ព័ន្ធ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​សេសសល់ ពិសេស​នោះ​នៅ​បរទេស​តែ​ម្តង ។ ជាក់ស្តែង​នោះ ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ថ្ងៃ​២៨ ខែមករា ឆ្នាំ​២០១៨ ។

លោក​បញ្ជាក់​ថា «​រ​ង្ស៊ី បាន​ធ្វើ​កំហុស​មួយ​យ៉ាង​ធ្ងន់ គឺ​បំផ្លាញ​រចនាសម្ព័ន្ធ​ដែល​នៅ​សេសសល់​នៅ​បរទេស ដោយ​បង្កើត​ចលនា​ខ្យល់​មួយ គឺ​ចលនា​សង្គ្រោះ​ជាតិ ដោយ​មក​ជ្រក​ក្រោម​ស្លាកសង្គ្រោះ​ជាតិ​» ។លោក​លើក​ឡើង​ថា «​គ្មាន​សម្ពាធ​ពី​បរទេស​ឯណា​នោះ​ទេ បើ សម រ​ង្ស៊ី និង​អ្នកមួយ​ចំនួន​បាន​បំផ្លាញ​រចនាសម្ព័ន្ធ​បាត់​ទៅ​ហើយ​នោះ ។ អុ​ីចឹ​ង សម្ពាធ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន អត់​មាន​ទេ ដោយសារ​រចនាសម្ព័ន្ធ​ខ្សោយ​ដូច​ជា​មាន់អត់​ក្បាល តើ​បាន​សម្ពាធ​ពី​ណា?​» ។ លោក​បន្ថែម​ថា សម រ​ង្ស៊ី មិន​ដែល​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​នោះ​ទេ ដូច​ជា​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​ម្តង​ៗ លោក សម រ​ង្ស៊ី បាន​រត់​រួច​តែ​ខ្លួន​បាត់​នៅ​ក្រៅប្រទេស ទុក​ឲ្យ សកម្មជន​ជាប់គុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ