ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា មាន​មោទនភាពចំពោះ​ការ​គាំទ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​មនោសញ្ចេតនា​ម៉េ​ង កែវ​ពេ​ជ្ជ​តា មាន​មោទនភាព​ចំពោះ​នាង និង​ក្រុម​គ្រួសារ​ដែល​បាន​ជោគជ័យ​ចំពោះ​ការ​សម្តែង​ក្នុង​មហោស្រព Dieppe នៅ​ប្រទេស​បារាំង ។ មហោស្រព Dieppe​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា…

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​មនោសញ្ចេតនា​ម៉េ​ង កែវ​ពេ​ជ្ជ​តា មាន​មោទនភាព​ចំពោះ​នាង និង​ក្រុម​គ្រួសារ​ដែល​បាន​ជោគជ័យ​ចំពោះ​ការ​សម្តែង​ក្នុង​មហោស្រព Dieppe នៅ​ប្រទេស​បារាំង ។

មហោស្រព Dieppe​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ មានការ​សម្តែង​​សិល្បៈ ចម្រៀង របាំ និង​តន្ត្រី ពី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង កូន​ៗ ព្រមទាំង​ក្រុម​សិល្បៈ​ក្នុង​សមាគម​សិល្បៈ​វប្បធម៌​ខ្មែរ ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ បាន​បង្ហាញ​ជោគជ័យ​នៃ​ការ​សម្តែង​រួម​គ្នា​ជាមួយ​កូន​របស់​នាង​នៅ​លើ​ឆាក​មហោស្រព​អន្តរជាតិ​មួយ​នេះ ជាមួយនឹង​សំឡេង​ទះដៃ​អបអរសាទរ​យ៉ាង​កងរំពង​ពី​ភ្ញៀវ​កិត្តិយស​ដែល​អញ្ជើញ​ចូលរួម​ទស្សនា ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បញ្ជាក់​តាម​រយៈ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ពី​ប្រទេស​បារាំង​កាល​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ទីបំផុត​ជោគជ័យ​ទាំង​ព្រម​បាន​មក​ដល់​ដៃ​ពួក​យើង​ហើយ ។ ការ​អត់ធ្មត់​ដើរ​កាត់​ព្យុះ​ភ្លៀង​មួយ​រយៈ​ធំ​នេះ​ពិតជា​មាន​ន័យ​ណាស់ ។ ពេល​នេះ​ខ្ញុំ​ញញឹម ខ្ញុំ​សើច ខ្ញុំ​សប្បាយ​ប្រកបដោយ​ក្តី​សុខ​យ៉ាង​ពិតប្រាកដ​ដែល​ខ្ញុំ និង​គ្រួសារ​«​ម៉េ​ង​»​បាន​ទទួល​​នូវ​ជ័យជម្នះ​យ៉ាង​សមបំណង ។ ខ្ញុំ​ដឹង​បាន​តាម​រយៈ​ភ្ញៀវ​ដែល​អញ្ជើញ​ចូល​ទស្សនា ដោយសារ​ស្នូរ​ទះដៃ និង​ដោយសារ​ពាក្យ​សម្តី​កោតសរសើរ​ដែល​ពុំ​មែន​ជា​ការ​បញ្ជោ ។

ពេល​នោះ​ខ្ញុំ​និយាយ​ស្ទើរ​មិន​ចេញ និង​បាន​ភ្លេច​នូវ​ពាក្យ​ខ្លះ​ដែល​ខ្ញុំ​ចង់​និយាយ​ព្រោះតែ​ការ​រំភើប​ពេក ។ ទឹកភ្នែក​ខ្ញុំ​ក៏​ចង់​បង្ហាញខ្លួន ម្តង​ៗ​ទាំង​ពេល​ខ្ញុំ​ច្រៀង និង​និយាយ​ដោយ​សារ​មើលឃើញ​ទឹកមុខ​ញញឹម​គាំទ្រ​ពី​ទស្សនិកជន​ជា​ច្រើន​មាន​ទាំង​បងប្អូន​ខ្មែរ និង​បរទេស​ក្នុង​លក្ខណៈ​គោរព​ឲ្យ​តម្លៃ​ដោយ​ស្មោះ​ចំពោះ​ការ​សម្តែង​របស់​ពួក​យើង ។

ពេល​នេះ ខ្ញុំ​ចង់​សូម​អរគុណ​ដល់​មនុស្ស​សំខាន់​ដែល​នាំ​ពួក​យើង​មក​កាន់​កម្មវិធី​នេះ គឺ​ប្អូនស្រី Vuth Chanmoly និង​ស្វាមី ។ អរគុណ​នូវ​ប្រសាសន៍​ណែនាំ​របស់​លោក​ជំទាវ​សុទ្ធ សុ​ម៉ា​លី លោក​ជំទាវ និង​ប្អូនស្រី​ជា​អ្នក​ទី​មួយ​ដែល​ផ្តល់​តម្លៃ​ដល់​ពួក​យើង ។ ក៏​មិន​ភ្លេច​សូម​អរគុណ​លោក​ប្រធាន អនុប្រធាន សមាជិក សមាជិកា​នៃ​សមាគម​សិល្បៈ​វប្បធម៌​ខ្មែរ ACK ប្រចាំ​ប្រទេស​បារាំង ដែល​មិន​រើសអើង​តាម​ការ​អូស​ទាញ ។ លោក​អ្នក​សក្តិ​សមជា​អ្នក​ស្នេហា​សិល្បៈ​វប្បធម៌​ខ្មែរ​ប្រាកដ​មែន ។

យើងខ្ញុំ​ក៏​សូម​គោរព​អរគុណ​ឯកឧត្តម លោក​ជំទាវ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រ​ទស​បារាំង​ដែល​ផ្តល់​ភាព​កក់ក្តៅ​ដល់​យើងខ្ញុំ ។  សូម​អរគុណ​ទៅ​ដល់​ទស្សនិកជន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

សូម​អរគុណ​ហ្វ៊ែ​ន​របស់​ពេ​ជ្ជ​តា​ពី​គ្រប់​ទិស​ទី​ដែល​បាន​ចូលរួម​ការពារ​មតិ និង​ជួយ​បញ្ចៀស​ពេ​ជ្ជ​តា​ពី​ការ​ប្រមាថ ព្រមទាំង​បាន​ផ្ញើ​ពាក្យ​ជូនពរ​លើកទឹកចិត្ត​ដល់​ពេ​ជ្ជ​តា និង កូន​ៗ​ធ្វើ​ឲ្យ​យើងខ្ញុំ​មាន​កម្លាំង​ធ្វើ​កិច្ចការ​ទាំងនេះ​រហូត​បាន​ទទួល​ជោគជ័យ ។  សូម​​ផ្ញើ​ជូន​វិញ​នូវ​មោទនភាព​នេះ​ដល់​លោក​អ្នក​ទាំងអស់​គ្នា ។

នាង​ខ្ញុំ​ជំនួស​មុខ​ឲ្យ​ក្រុម​គ្រួសារ​«​ម៉េ​ង​» សូម​សន្យា​ថា​ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​ជូរ​ចត់​យ៉ាងណា​ក៏​ដោយ ក៏​យើង​នឹង​នៅ​តែ​រក្សា​ការងារ​ការពារ​លើក​ស្ទួយ​វប្បធម៌​នេះ​រហូត​មិន​បញ្ឈប់​ឡើយ ។ វប្បធម៌​ខ្មែរ​ត្រូវ​តែ​មាន​ភាព​ត្រចះត្រចង់​ជា​និរន្តរ៍​មិន​អាច​លង់​លិចទៅ​តាម​ពេលវេលា ឬ​តាម​ការ​ប្រមាថ​ជាន់​កម្ទេច​ពី​មនុស្ស​អគតិ​ណា​បានជា​ដាច់ខាត ! សូម​ខ្មែរ​ទាំងអស់​រួមដៃគ្នា​ឡើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ