ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ចោមរោម​ពេញ​ក្រោមផ្ទះ​…​ស្ត្រី​ម្នាក់​ដេក​ស្តូក​លើ​គ្រែ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អំពើ​ឃាតកម្ម​មួយ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​១​ភូមិ ដោយសារ​តែ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ឃាតករ​វាយ​សម្លាប់​យ៉ាង​សាហាវ​ឃោ​ឃៅ កាលពី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មិនដឹង​មក​ពី​មូលហេតុ​អ្វី​សោះ​។ ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ តិ​ត…

ខេត្តព្រៃវែង ៖ អំពើ​ឃាតកម្ម​មួយ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​១​ភូមិ ដោយសារ​តែ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ឃាតករ​វាយ​សម្លាប់​យ៉ាង​សាហាវ​ឃោ​ឃៅ កាលពី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មិនដឹង​មក​ពី​មូលហេតុ​អ្វី​សោះ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ តិ​ត នឿ​ន ហៅ​ណូ​ក អាយុ​៥៥​ឆ្នាំ ត្រូវ​អ្នក​ជិតខាង​ប្រទះ​ឃើញ ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្រោមផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រះ​អណ្តូង ឃុំ​ស្វាយ​ជ្រំ ស្រុក​មេ​សាង ខេត្តព្រៃវែង កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១២ កញ្ញា ។ ក្រោយ​ពី​ប្រទះ​ឃើញ​សាកសព​ស្ត្រី​រង​គ្រោះ​ភ្លាម អ្នកស្រុក​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ព័​ត៌​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​ជាក់ស្តែង​នៅ​លើ​ដងខ្លួន​សព​មាន​ស្នាម​របួស​៣​កន្លែង គឺ​នៅ​លើ​គុម្ពត្រចៀក​ខាងឆ្វេង​១​កន្លែង និង​ក្បាល​ខាងក្រោយ​២​កន្លែង ហើយ​នៅ​ក្បែរ​សព​រក​ឃើញ​ញញួរ​១ ពូថៅ​ដៃ​១ និង​អង្រែ​បុក​គ្រឿង​១ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ឃាតករ​ប្រើ​វត្ថុ​តាង​ទាំងនេះ​វាយ​សម្លាប់​ជន​រង​គ្រោះ​តែ​ម្តង​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា នៅ​យប់​មុន​កើតហេតុ ស្ត្រី​រង​គ្រោះ​ផឹកស៊ី​ជាមួយ​មនុស្ស​ប្រុស​៤​នាក់ដែល​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ទើប​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ទៅ​លើ​មនុស្ស​ទាំង​៤​នាក់​នោះ ហើយ​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដោយឡែក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ស្រុក​និង​ខេត្ត កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ចំណែក​សព​ស្ត្រី​រង​គ្រោះ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ