ពុទ្ធោ! ក្មេងតូចៗ២នាក់ជួបគ្រោះអកុសលលើផ្លូវជាតិលេខ៦យ៉ាងរន្ធត់
- សៀមរាប
ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅស្របគ្នា បណ្តាលឱ្យក្មេងប្រុស២នាក់ស្លាប់អាណោចអាធ័ម ។ ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៦នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៨-១៨៩…
 លោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើឈ្មោះ ចាន់ យុត្តិការ ភេទប្រុស អាយុ៩ឆ្នាំ ជាអ្នកបើកបរម៉ូតូ រស់នៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ឈ្មោះ ធួក ឌុល ភេទប្រុស អាយុ៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា បានស្លាប់នៅកន្លែងកើតហេតុ ។ ក្មេងប្រុសទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាម៉ាកហុងដា ធុនC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១C-៣០០៩ ។
លោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើឈ្មោះ ចាន់ យុត្តិការ ភេទប្រុស អាយុ៩ឆ្នាំ ជាអ្នកបើកបរម៉ូតូ រស់នៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ឈ្មោះ ធួក ឌុល ភេទប្រុស អាយុ៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា បានស្លាប់នៅកន្លែងកើតហេតុ ។ ក្មេងប្រុសទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាម៉ាកហុងដា ធុនC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១C-៣០០៩ ។ ចំណែកភាគីខាងរថយន្តម៉ាកអុីស៊ុយហ្សុ៊យ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AV-៧៥៦៣ បើកបរដោយឈ្មោះផន ថេប ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិបាងកក សង្កាត់បាងកក ក្រុងថេប ប្រទេសថៃ និងអ្នករួមដំណើរជាមួយចំនួន២នាក់ទៀតគឺឈ្មោះ ឆាន ណាកាន ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិថៃ នៅភូមិ សង្កាត់ជាមួយអ្នកបើកបររថយន្ត និងឈ្មោះ ម៉ុន ឈន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិធ្នុង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចំណែកភាគីខាងរថយន្តម៉ាកអុីស៊ុយហ្សុ៊យ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AV-៧៥៦៣ បើកបរដោយឈ្មោះផន ថេប ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិបាងកក សង្កាត់បាងកក ក្រុងថេប ប្រទេសថៃ និងអ្នករួមដំណើរជាមួយចំនួន២នាក់ទៀតគឺឈ្មោះ ឆាន ណាកាន ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិថៃ នៅភូមិ សង្កាត់ជាមួយអ្នកបើកបររថយន្ត និងឈ្មោះ ម៉ុន ឈន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិធ្នុង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកអធិការនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង
លោកអធិការនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង លោកអធិការបញ្ជាក់ថា ដោយអ្នកបើកបរម៉ូតូមានវ័យក្មេង បើកម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿនក៏បណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះតែម្តង។
លោកអធិការបញ្ជាក់ថា ដោយអ្នកបើកបរម៉ូតូមានវ័យក្មេង បើកម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿនក៏បណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះតែម្តង។ បច្ចុប្បន្ន អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅអធិការដ្ឋានស្រុកកំពង់ស្វាយ ៕
បច្ចុប្បន្ន អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅអធិការដ្ឋានស្រុកកំពង់ស្វាយ ៕ 
  
 
 
  
 


ចែករំលែកព័តមាននេះ