ខេត្តមណ្ឌលគិរី ៖ ក្នុងបំណងឱ្យមានការប្រែមុខមាត់ថ្មី និងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍មកទស្សនាទ្វេដងនោះ អាជ្ញាធរខេត្តបានរៀបចំពិធីបញ្ចុះបឋមសិលាស្ថាបនាវិមានឯករាជ្យ នៅសួនឧទ្យានសែនមនោរម្យ អតីតព្រលានយន្តហោះចាស់ ស្ថិតក្នុងក្រុងសែនមនោរម្យ កាលពីថ្ងៃ៩ ខែកញ្ញា ក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង អភិបាលខេត្ត ។
លោកអភិបាលខេត្ត មានប្រសាសន៍ថា ការស្ថាបនាវិមានឯករាជ្យនៅលើសួនឧទ្យានសែនមនោរម្យ ដែលជាកន្លែងប្រវត្តិសាស្ត្រមួយនៅទឹកដីខេត្តមណ្ឌលគិរី ជាការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរណ៍ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្តឱ្យកាន់តែមានភាពស្រស់បំព្រងថែមទៀត ។ ការស្ថាបនាវិមានឯករាជ្យនេះ ចំណាយថវិកាប្រមាណ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលមានលក្ខណៈស្តង់ដារល្អប្រណីតជាងគេ បើប្រៀបធៀបទៅនឹងបណ្តាខេត្តនានា ។
លោក ស្វាយ សំអ៊ាង ថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត ។ លោកក៏បានណែនាំនិងជំរុញដល់មន្ទីរ អង្គភាព ក៏ដូចជាវិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នា ស្ថាបនាវិមានឯករាជ្យនេះឱ្យទទួលបានជោគជ័យ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ ហើយបន្តអភិវឌ្ឍន៍ខេត្តឱ្យប្រែមុខមាត់ថ្មីបន្ថែមទៀត ។ លោក ខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណបានឱ្យដឹងថា ការស្ថាបនាវិមានឯករាជ្យនៅខេត្តមណ្ឌលគិរី គឺមានទំហំរង្វង់៥៨ម៉ែត្រ កម្ពស់២៤ម៉ែត្រ សាងសង់ដោយក្រុមជាងសំណង់បែបបុរាណ ។
សូមបញ្ជាក់ថា សួនឧទ្យានសែនមនោរម្យស្ថិតនៅក្រុងសែនមនោរម្យ ស្ថាបនាលើផ្ទៃដីទំហំប្រមាណ២០ហិកតា និងមានរៀបចំធ្វើរូបសេះ រូបផ្លែឃ្លោក រូបនាគ មានកន្លែងហាត់ប្រាណ កន្លែងតាំងពិព័រណ៍ ។ល។
និងរៀបចំលំអសួនឧទ្យាននេះដោយដាំស្មៅស្លាបទា ដាំដើមឈើ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឱ្យស្របនឹងអាកាសធាតុ ។ លើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិចព្នង និងអត្តសញ្ញាណជាតិផងដែរ ៕
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...
អង់គ្លេស ៖ បន្ទាប់ពីការផ្ទុះឡើងវិញ និងរីករាលដាលខ្លាំងនៃវីរុសកូវីដ១៩នៅចក្រភពអង់គ្លេស ថ្មីៗនេះ ក្របខណ្ឌកំពូល Premier League បានធ្វើការរិតត្បិតឥរិយាបថនៃការអបអរ...