ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ទៅ​ដណ្តឹង​កូន​គេ តែ​ឪពុក​ម្តាយ​ប្រាប់​ថា​…​ស្រាប់តែ​មួយសន្ទុះ​មិន​ឮសំឡេង​ឆ្លើយតប

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ឥន្ទ​កុមារ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ឥន្ទ​កុមារ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក កំពង់ស្វាយ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សុង ឃ្លី ហៅ​អា​ខ្លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​បាន​និយាយ​ថា តាំងពី​កំណើត​មក ជន​រង​គ្រោះ​មាន​កាយសម្បទា​មិន​ដូច​គេ​ដូច​ឯង​នោះ​ទេ គឺ​ជើង​ខាងស្តាំ​របស់​ជន​រង​គ្រោះ​មាន​សភាព​ខើច​ខ្លី​ម្ខាង ដែល​ជា​ហេតុ​នាំ​ឲ្យ​រូបគេ​តូចចិត្ត​នឹង​វាសនា​របស់​ខ្លួន​ជា​ខ្លាំង ។

សាច់ញាតិ​បាន​បន្តឱ្យ​​ដឹង​ទៀត​ថា មួយ​រយៈពេល​កន្លង​មក​ថ្មី​ៗ​នេះ ជន​រង​គ្រោះ​បា​ស្រលាញ់កូនស្រី​គេ​ម្នាក់​នៅ​ឯ​ភូមិ​ស្នោរ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ហើយ​ក៏​បាន​ប្រាប់​ឲ្យ​ចាស់ទុំ​ទៅ​ចូល​ស្តីដណ្តឹង​កូន​គេ តែ​ត្រូវ​ឪពុក​ម្តាយ​ប្រាប់​ថា «​រង់ចាំ​ចេញ​វស្សា​រួច​សិន​ទៅ ចាំ​ពួក​គាត់​ទៅ​សួរនាំ​ឱ្យ​» ។

លុះ​នៅ​ព្រឹក​មុន​ពេល​កើតហេតុ​ខាងលើ សាច់ញាតិ​ហើយ​និង​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​ជជែក​គ្នា​លេង​នោះ ស្រាប់តែ​ជន​រង​គ្រោះ​ងើប​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​បាត់ ពួក​គាត់​ក៏​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ ស្រាប់តែ​មួយសន្ទុះ​ក៏​ឃើញ​ទ្វារផ្ទះ​បិទទ្វារ​ដាក់​គន្លឹះ​ជាប់ មិន​ឮ​សូរសំឡេងឆ្លើយតប​ ក៏​នាំ​គ្នា​គាស់​ទ្វារផ្ទះ​ចូល​មើល ក៏​ឃើញ​ជន​រង​គ្រោះ​ចងក​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​ស្រាយ​សព​ដាក់ចុះ​មក​ក្រោម និង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ ។

ក្រោយ​ទទួល​បាន​ព័​ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​គ្នា​ចុះ​ពិនិត្យ​សព រក​ឃើញ​ថា មូលហេតុ​គឺ​ជន​រង​គ្រោះ​តូចចិត្ត​នឹង​វាសនា​របស់​ខ្លួន​ដែល​កើតមក​មាន​កាយសម្បទា​មិន​ដូច​គេ ហើយ​ប្រហែលជា​តូចចិត្ត​នឹង​ចាស់ទុំ​យូ​រ​ទៅ​ដណ្តឹងប្រពន្ធ​ឲ្យ​ផង​ក៏​មិនដឹង បានជា​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​។ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ