ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវ​ជ្រាវ​អន្ត​រ​ជាតិ​រក​ឃើញ​បរា​សិត​ជំ​ងឺ​គ្រុន​ចាញ់​ថ្មី​​សាំុ​នឹង​ថ្នាំ​នៅ​កម្ពុជា​

12 ឆ្នាំ មុន

ក្រុម​អ្នក​​ស្រាវ​ជ្រាវ​បា​ន​រក​ឃើញ​បរា​សិត​ម្យា៉ង​នៅ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា​ដែល​តាម​ការ​វិភាគ​ផ្នែក​សេ​នេ​ទិក​ឃើញ​ថា​ខុស​គ្នា​ពី​ប្រភេទ​ផ្សេង​នៅ​លើ​ពិភព​លោក​ ។កាល​ពី​ឆ្នាំ​ទៅ​មិញ​អ្នក​វិទ្យា​សាស្ត្រ​បាន​ព្រមាន​​ថា​ ប្រភេទ​ជំងឺ​គ្រុន​ចាញ់​ដែល​សាំុ​នឹង​ថ្នាំ​កំពុង​រាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​តាម​ព្រំ​ដែន​ប្រទេស​ថៃ​ និង​មី​យ៉ាន់​មា៉​ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​រាត​

ក្រុម​អ្នក​​ស្រាវ​ជ្រាវ​បា​ន​រក​ឃើញ​បរា​សិត​ម្យា៉ង​នៅ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា​ដែល​តាម​ការ​វិភាគ​ផ្នែក​សេ​នេ​ទិក​ឃើញ​ថា​ខុស​គ្នា​ពី​ប្រភេទ​ផ្សេង​នៅ​លើ​ពិភព​លោក​ ។កាល​ពី​ឆ្នាំ​ទៅ​មិញ​អ្នក​វិទ្យា​សាស្ត្រ​បាន​ព្រមាន​​ថា​ ប្រភេទ​ជំងឺ​គ្រុន​ចាញ់​ដែល​សាំុ​នឹង​ថ្នាំ​កំពុង​រាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​តាម​ព្រំ​ដែន​ប្រទេស​ថៃ​ និង​មី​យ៉ាន់​មា៉​ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​រាត​ត្បាត​នៃ​មេ​រោគ​នេះ​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ BBC ។

ឥឡូវ​នេះ​អ្នក​វិទ្យា​សាស្ត្រ​បាន​ចង្អុល​បង្ហាញ​ពី​បរា​សិត​ដែល​បង្ក​ឱ្យ​កើត​មាន​ជំងឺ​គ្រុន​ចាញ់​ ហើយ​អាច​ធន់​នឹង​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ Artemisinin ប្រឆាំង​មេ​រោគ​គ្រុន​ចាញ់​ទៀត​ផង​ ។​ នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​តាម​ទំព័រ​កាសែត​ Nature Genetics ។លោក​បណ្ឌិត​ Olivo Miotto មក​ពី​សាកល​វិទ្យា​ល័យ​ Oxford និង​សាកល​វិទ្យា​ល័យ​ Mahidol បាន​ថ្លែង​ប្រាប់​សារ​ព័ត៌​មាន​ BBC ថា​បច្ចុ​ប្បន្ន​នេះ​ថ្នាំ​ Artemisinin គឺ​ជា​ថ្នាំ​ការ​ពារ​ប្រសើរ​បំផុត​ប្រឆាំង​នឹង​ជំ​ងឺ​ដែល​បង្ក​ឡើង​ដោយ​សត្វ​មូស​ ។ ថ្នាំ​នេះ​ត្រូវ​បាន​ប្រើយ៉ាង​ទូ​លំ​ទូ​លាយ​ហើយ​អាច​ព្យា​ល​បាល​ជំ​ងឺ​ដែល​បង្ក​ដោយ​មេ​រោគ​បាន​ទៀត​ផង​នៅ​ពេល​ផ្សំ​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​ ។
លោក​បណ្ឌិត​បាន​បន្ថែម​ថា​ «រាល់​​ថ្នាំ​មាន​ប្រសិទ្ធ​ភាព​បំផុត​ដែល​យើង​មាន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ​ ប្រែ​ទៅ​ជា​គ្មាន​ប្រយោជន៍​ដោយ​សារ​សម​ត្ថ​ភាព​នៃ​បរា​សិត​មាន​ការ​ផ្លាស់​ប្តូរ​ និង​វិវឌ្ឍ​ភាព​សាំុ​ ។

ឥ​ឡូវ​ថ្នាំ​ Artemisinin មាន​ប្រសិទ្ធ​ភាព​ខ្ពស់​វា​ជា​អាវុធ​ដ៏​ប្រសើរ​បំផុត​ដែល​យើង​មាន​សម្រាប់​ប្រឆាំង​នឹង​ជំ​ងឺ​នេះ​ ហើយ​យើង​ចាំ​បាច់​ត្រូវ​រក្សា​វា​ទុក​» ។ក្រុម​របស់​លោក​បណ្ឌិត​ Miotto បាន​រៀប​ចំ​ហ្សែន​នៃ​បរា​សិត​ដែល​បង្ក​ឱ្យ​មាន​ជំ​ងឺ​គ្រុន​ចាញ់​ចំនួន​៨០០​ពី​ជុំ​វិញ​ពិភព​លោក​ ។ អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា​ ក្រុម​បរា​សិត​ដែល​សាំុ​នឹង​ថ្នាំ​ប្លែក​គ្នា​ចំនួន​៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​ តើ​បរា​សិត​ទាំង​នោះ​បាន​ផ្លាស់​ប្តូរ​ទៅ​សាំុ​នឹង​ថ្នាំ​ Artemisinin ដូច​ម្តេច​ទេ​ ។

លោក​បណ្ឌិត​ Miotto ថ្លែង​ថា​ ការ​ស្វែង​យល់​ពី​លក្ខ​ណៈ​សេ​នេ​ទិក​នៃ​បរា​សិត​នេះ​នឹង​ជួយ​អ្នក​វិទ្យា​​ក្នុង​ការ​កត់​សម្គាល់​ និង​តាម​ដាន​ប្រភេទ​បរា​សិត​នេះ​ ប្រសិន​បើ​វា​រាល​ដាល​ទៀត​នោះ​ ។អង្គ​ការ​សុខ​ភាព ពិភព​លោក​បាន​បញ្ជាក់​ថា​ គោល​ដៅ​សំខាន់​គឺ​ត្រូវ​បញ្ឈប់​ការ​រីក​រាល​ដាល​នៃ​បរា​សិត​គ្រុន​ចាញ់​ដែល​សាំុ​នឹង​ថ្នាំ​នេះ​ ។

យោង​តាម​ការ​បា៉ន់​ស្មាន​ចុង​ក្រោយ​បំផុត​ មាន​ករណី​ជំ​ងឺ​គ្រុន​ចាញ់​ប្រហែល​២១៩​លាន​នាក់​កាល​ពី​ឆ្នាំ​២០០៩​ ហើយ​៦៦០​.០០០​នាក់​បាន​បាត់​បង់​ជី​វិត​ ។ អាហ្វ្រិក​ជា​ប្រទេស​ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​បំផុត​​ គឺ​ជិត​៩០%​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ ៕