ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះទៅ​ប្រាប់ហាងចិន​​ដែលរំខាន​​ការដេក​​រាល់យប់​…បែរ​ធ្លាយរឿង​ផ្សេង​ទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ​បាន​ចុះ​ទីតាំង​ផ្ទះសំណាក់​និង​ម៉ាស្សា​ជនជាតិ​ចិន​យីហោ​លេខ​(8) ដែល​ម្ចាស់ផ្ទះ​សំណាក់​ឈ្មោះ HUYONG DONG ស្ថិត​នៅ​ទល់មុខ​អតីត​ភោជនីយដ្ឋាន​ដាយ​មិន​សុ​ី ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ​បាន​ចុះ​ទីតាំង​ផ្ទះសំណាក់​និង​ម៉ាស្សា​ជនជាតិ​ចិន​យីហោ​លេខ​(8) ដែល​ម្ចាស់ផ្ទះ​សំណាក់​ឈ្មោះ HUYONG DONG ស្ថិត​នៅ​ទល់មុខ​អតីត​ភោជនីយដ្ឋាន​ដាយ​មិន​សុ​ី ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ខេត្ត​ព្រះ​សីហ​នុ ដែល​កន្លង​មក​តែងតែ​ធ្វើ​សកម្មភាព​ផ្សេង​ៗ បង្ក​ការ​រំខាន​ដល់​ការ​សម្រាក​របស់​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ក្បែរ​ៗ​ជា​រៀងរាល់ថ្ងៃ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចុះ​ទៅ​របស់​កម្លាំង​នេះ គឺ​ត្រូវធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ របស់​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ជុំវិញ​ទីតាំង​ផ្ទះសំណាក់​និង​ហាង​ម៉ាស្សា​ខាងលើ ។ ការ​រំខាន គឺ​តែងតែ​ប្រើប្រាស់​ម៉ា​សុ​ី​ន​ភ្លើង និង​ចាក់​ភ្លេង​ប្រគំ​តន្ត្រី​បំពង​សម្លេង​លាន់​ខ្លាំង​ៗ មិន​មាន​ម៉ោង​កំណត់ ដែល​រំខាន​ដល់​ដំណេក​របស់​ប្រជាពលរដ្ឋ​ក្បែរ​ទីតាំង​ខាងលើ ។

កម្លាំង​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ជនជាតិ​ចិន​ម្ចាស់​ទីតាំង​ខាងលើ ឱ្យ​ចាក់​ភ្លេង​ប្រគំ​តន្ត្រី​យ៉ាង​យូរ​ត្រឹម​ម៉ោង​១១​យប់ ។ ដោយឡែក ម៉ា​សុ​ី​ន​ភ្លើង​ត្រូវ​រក​ទីតាំង​ទុកដាក់​នៅ​ក្នុង​ដី​ឡូត៍​របស់​ខ្លួន និង​រៀបចំ​ពី​លក្ខណ​:​បច្ចេកទេស​កាត់​បន្ថយ​សម្លេង​ម៉ា​សុ​ី​ន​ភ្លើង មក​នៅ​ត្រឹម​សម្លេង​តិច​ៗ ចៀសវាង​ការ​រំខាន និង​រំលោភសិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង ។

ក្នុង​ឱកាស​នោះ​ដែរ បន្ទាប់​ពី​ក្រុមការងារ​ខាងលើ​បាន​ធ្វើការ​សាកសួរ ដល់​ជនជាតិ​ចិន​ជា​ម្ចាស់​អាជីវកម្ម​ផ្ទះសំណាក់​និង​ហាង​ម៉ាស្សា ទៅ​តាម​និ​តិ​វិធី​ច្បាប់​ស្តី​ពី​ការ​បើក​អាជីវកម្ម ក៏​បាន​បែកធ្លាយ​អំពី​ការ​បើក​ធ្វើ​អាជីវកម្ម​ទីតាំង​ខាងលើ គឺ​នៅ​មិន​ទាន់​មានច្បាប់​អនុញ្ញាតិ​នៅឡើយ ។

ជាង​នេះ ទៅ​ទៀត​ទាក់ទង​ទៅ​និង​កិច្ចការ​ជំនាញ​នគរបាល​កា​រិ​យ​ល័យ​អន្តោប្រវេសន៍ និង​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវ​: សម្រាប់​ម្ចាស់​ទីតាំង​ជនជាតិ​ចិន រួម​ទាំង​បុគ្គលិក​ជា​ជនជាតិ​ចិន ដែល​មក​ស្នាក់​នៅ​ប្រកប​របរ​រក​សុ​ី ក្នុង​ទីតាំង​ខាងលើ​នេះ​តើ​បាន​បំពេញបែបបទ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ដែរ​ឬទេ​..​? គួរតែ​នគរបាល​ការិយាល័យ​និង​មន្ទីរ​ជំនាញ​បន្ត​ចុះ​ត្រួតពិនិត្យ​បន្ថែម​ទៀត ដើម្បី​បង្កើន​ចំណូល​ដល់​ថវិការ​ជាតិ ។

នៅ​ក្នុង​វេលា​ខាងលើ ក្រុមការងារ​រដ្ឋបាល​សង្កាត់​បាន​ដាក់​ឱសានវាទ ក្នុង​រយ​:​ពេល​១​ស​ប្តា​ហ៍ ដោយ​ចាប់
គិត​ពី​ថ្ងៃ​ម្ចាស់​ទីតាំង​បាន​ព្រមព្រៀង នៅ​ក្នុង​កំណត់ហេតុ​នា​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៨ និង​បាន​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​លើក​ស្លាក​យីហោ​ហាង​របស់​ខ្លួន បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវ​ឱ្យ​សរសេរ​ជា​អក្សរ​ខ្មែរ​នៅ​ខាងលើ​ធំ​ៗ​អក្សរ​បរទេស​នៅ​ខាងក្រោម

បើ​ម្ចាស់​ទីតាំង​ខាងលើ មិន​គោរព​តាម​ការ​ព្រមព្រៀង ដែល​មាននៅ​ក្នុង​កំណត់ហេតុ រដ្ឋបាល​សាលា​ក្រុងព្រះសីហនុ មាន​ចំណាត់ការ​ទៅ​តាម​ច្បាប់ ។

dav

អត្ថបទសរសេរ ដោយ