ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC​ ប្រកាស​បញ្ឈប់​ប្រតិបត្តិការ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​ប្រកាស​សម្រេច​ដកហូត​វិ​ញ្ញាប​ន​ប័ត្រ​ការ​ចុះបញ្ជី​គ្រឹះស្ថាន​ឥណទាន​ចំនួន​២ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៤​ផ្សេង​ទៀត​មិន​ឲ្យ​ធ្វើ ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ ជាតិ​នៃ​កម្ពុជា​ស្តី​ពី​ការ​បញ្ឈប់​ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៦ ដែល​កោះសន្តិភាព​ទើប​ទទួល​បាន នា​ព្រឹក​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​ប្រកាស​សម្រេច​ដកហូត​វិ​ញ្ញាប​ន​ប័ត្រ​ការ​ចុះបញ្ជី​គ្រឹះស្ថាន​ឥណទាន​ចំនួន​២ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៤​ផ្សេង​ទៀត​មិន​ឲ្យ​ធ្វើ ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ ជាតិ​នៃ​កម្ពុជា​ស្តី​ពី​ការ​បញ្ឈប់​ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៦ ដែល​កោះសន្តិភាព​ទើប​ទទួល​បាន នា​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា​នេះ​បាន​ឲ្យ​ដឹង​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជម្រាប​ជូនដំណឹង​ជា​សាធារណជន​និង ជម្រាប​ជូន​គ្រប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ ព័ន្ធ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន ដែល​ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​បញ្ឈប់​ប្រតិបត្តិការ គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៦ ដែល​បាន​ផ្តល់​សេវា​នៅ​ទូ​ទាំង​ប្រទេស​កន្លង​មក​។

គ្រឹះស្ថាន​ដែល​ត្រូវ​បញ្ឈប់​ទាំងនោះ រួម​មាន អេស ជី ហ្វា ហ្វា​យ​នែ​ន ភី​អិ​ល​ភី​, ឥណទាន​វី​សា ភី​អិ​ល​ភី​, សមាគម​ផ្តើមគំនិត​ពាណិជ្ជ កម្ម​, អង្គការ​ឥណទាន​លុប​បំបាត់​ភាព​ក្រីក្រ​, សមាគម​អភិវឌ្ឍន៍​ភូមិ​, អង្គការ​លោកគ្រូ​, ស៊ី​អិ​ច​អេ​ហ្វ​ឌី ហ្វា​យ​នែ​ន ភី​អិ​ល​ភី​, ឥណទាន មរតក ភី​អិ​ល​ភី​, អនន្ត ហ្វា​យ​នែ​ន ភី​អិ​ល​ភី​, ចម្រើន​ភោគផល ហ្វា​យ​នែ​ន ម​.​ក​, ជប ម​.​ក​, ធនាគារ​ហិរញ្ញវត្ថុ​ប្រជាជន ម​.​ក​, ព្រាប​ស​ហ្វា​យ នែ​ន ម​.​ក​, ស៊ី ស៊ី អូ ហ្វា​យ​នែ​ន ម​.​ក​, ស្រូវ​ទុំ ខេ​ម​បូ​ឌា ហ្វា​យ​នែ​ន ម​.​ក​, សម្បត្តិ​ឥណទាន អភិវឌ្ឍន៍​សេដ្ឋកិច្ច គ្រួសារ​, ហ្វី​ស​កូ ម​.​ក​, អូ ស៊ី ហ្វា​យ​នែ​ន ភី​អិ​ល​ភី​, គ្រួសារ​ខ្មែរ ហ្វា​យ​នែ​ន ភី​អិ​ល​ភី​, សុភមង្គល​សេដ្ឋកិច្ច​គ្រួសារ ម​.​ក​, ទិ​ត្យវ​ឌ្ឍ​នា ហ្វា​យ​នែ​ន ម​.​ក​, វាសនា ហិរញ្ញវត្ថុ ម​.​ក​, ណាយ​ស៍ ហ្វា​យ​នែ​ន ម​.​ក​, ធី អេ​ច អេ អេ​ហ្វ ម​.​ក​, អង្គការ​បង្អែក​ជីវភាព​សមាគម (​បង្អែក​) និង គ្រឹះស្ថាន អេស អិ​ល អឹ​ម អេ​ច ម​.​ក​។

ការ​បញ្ឈប់​គ្រឹះស្ថាន​ទាំង​២៦​នេះ ធនាគារ ជាតិ​នៃ​កម្ពុជា​សម្រេច​ដកហូត​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការ​ចុះបញ្ជី​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ឥណទាន​ជន​បទ​ចំនួន​២ និង​អនុញ្ញាតិ​ឲ្យ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៤​ផ្សេង​ទៀត ត្រូវ​បញ្ឈប់​ជា​ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​ឥណទាន ទៅ​តាម​ការ​ស្នើ​សុំ​របស់​គ្រឹះស្ថាន​ទាំងនោះ​។

ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត ទាក់ទង​នឹង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា ដែល​ដើរតួ​នាទី​ខុស​នឹង​អ្វី​ដែល​ជា​យន្តការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ