ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តដាច់​ម្លេ៉ះ​​ព្រះ​ម្ចាស់​ថ្លៃ​…​សម្រែក​ទារក​ទើប​កើត​ត្រូវ​ស្រមោច​រោម​ខាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ កញ្ញា បន្ទាប់​ពី​បានឮ​សូរ​សំឡេង​ទារក​យំ​យ៉ាង​រន្ថើន​នៅ​ក្នុង​ដីចម្ការ​មួយ​កន្លែង​…

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ កញ្ញា បន្ទាប់​ពី​បានឮ​សូរ​សំឡេង​ទារក​យំ​យ៉ាង​រន្ថើន​នៅ​ក្នុង​ដីចម្ការ​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​របស់​ពួក​គាត់ ។

ខណៈនោះ​ក៏​បាន​ប្រើ​យុវជន​ម្នាក់​ឲ្យ​ទៅ​មើល ស្រាប់តែ​ឃើញ​មាន​ទារក​ម្នាក់​ទើបនឹង​សម្រាល​មក​ថ្មី​ៗ ដោយ​​មិន​ទាន់​កាត់​ផ្ចិត​ចេញ​ផង និង​មាន​ស្រមោច​រោម​ខាំ​ថែម​ទៀត ។ ពេល​នោះ  ​ពួក​គាត់​បាន​នាំ​យក​ទារក​ខាងលើ​​ទៅ​លាង​ និង​ជូត​សម្អាត​រួចរាល់ ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​ពិនិត្យ​សុខភាព​ និង​សង្គ្រោះ ។

អ្នក​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​មើល​ជាក់ស្ដែង ទារក​នោះ​ទើប​និង​កើតមក​ថ្មី​ៗ​ប៉ុណ្ណោះ ព្រោះ​ផ្ចិត​នៅ​មិន​ទាន់​កាត់​ ឬ​ចង​តាម​បច្ចេកទេស​របស់​គ្រូពេទ្យ ឬ​ឆ្មប​នៅឡើយ ចំណែកឯ​កាយសម្បទា​ល្អជា​ធម្ម​តា ។ មិនតែប៉ុណ្ណោះ ក៏​មិន​មាន​នរណា​ម្នាក់​បានដឹង និង​ស្គាល់​ថា ​ឪពុក​ម្ដាយ​របស់​ទារក​កម្សត់​ខាងលើ​ គឺជា​នរណា​នៅឡើយ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពួក​គាត់​សង្ស័យ​ថា ​ទារក​នេះ​គឺជា​កូន​របស់​កម្មការិនី​ម្នាក់ ​ដែល​ជួល​ផ្ទះ​ស្នាក់​នៅ​ជិត​ៗ​នោះ​ ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់ ព្រោះតែ​ភ្លើតភ្លើន​ប្រព្រឹត្ត​ខុស​គន្លង​ប្រពៃណី​ប្រគល់​ខ្លួនប្រាណ​ជូន​សង្សារ​រហូត​ជ្រុលខ្លួន​មាន​ផ្ទៃពោះ ។ បន្ទាប់​មក ​ត្រូវ​បាន​គូសង្សារ​ក្បត់ចិត្ត​ដោះដៃ​ចោល​អត់​ទទួលខុសត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ពពោះ​ម្នាក់ឯង ហើយដោយ​ខ្លាច​ឪពុក​ម្ដាយ​បងប្អូន​សាច់​ញាតិ​ដឹង និង​ខ្មាស​អ្នកស្រុក​ទើប​ពេល​​ដែល​កូន​កើតមក ក៏​សម្រេចចិត្ត​យក​ទៅ​បោះចោល​បែប​នេះ ម្យ៉ាង​ទៀត ​ប្រសិនបើ​គ្មាន​អ្នក​ប្រទះ​ឃើញ​ទារក​នោះ​នឹង​ត្រូវ​ស្លាប់​មិន​ខាន​ឡើយ ។

ប្រភព​សង្ស័យ​ខាងលើ ​បាន​បន្ត​ទៀត​ថា ពួក​គាត់​មិន​បានដឹង​ថា តើ​ទារក​នេះ​ត្រូវ​បាន​ម្ដាយ​យក​ទៅ​ប្លុង​ចោល​តាំងពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ​នៅ​ខណៈនោះ​មេឃងងឹត​ជិត​ភ្លៀង​ផង​ ស្រាប់តែ​ឮ​សំឡេង​ទារក​យំ​យ៉ាង​​ខ្លាំង​នៅ​ក្រោយ​ផ្ទះ ។ ពួក​គាត់​ មានការ​ងឿងឆ្ងល់​ខ្លាំង​ណាស់ ព្រោះ​នៅ​ក្នុងភូមិ​មិន​មាន​ស្ត្រី​ណា​ទើប​សម្រាលកូន​ឡើយ ហេតុ​អ្វី​ទើប​មាន​ទារក​យំ​បែប​នេះ ?

លុះ​ពេល​យុវជន សេង ស៊ី​ថា ដើរទៅ​មើល​ ស្រាប់តែ​ប្រទះ​ឃើញ​ទារក​នោះ​ ដេក​យំ​នៅ​លើ​ដី​ដោយ​មាន​ទាំង​សត្វ​ស្រមោច​រោម​ខាំ​ថែម​ទៀត​ផង ។ ​អ្នក​បង្កើត​ទារក​នេះ ​ពិតជា​មនុស្ស​ចិត្តដាច់​ខ្លាំង​ណាស់ គ្មាន​ធម៌​មេត្តា​ឡើយ ដែល​សុខចិត្ត​យក​កូន​ទៅ​បំបរបង់​ចោល ដោយ​មិន​គិត​ថា​ កូន​កើត​ចេញពី​ផ្ទៃពោះ​ខ្លួនឯង​សោះ ៕

អត្ថបទសរសេរ ដោយ