ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​មុខ​ផ្សារឆ្នាំង​ឱ្យ​មាន​សណ្តាប់ធ្នាប់ ដើម្បី​ត្រៀម​បុណ្យ​ទន្លេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​កន្លង​ទៅ​នៅ​មុខ​ផ្សារឆ្នាំង មានការ​លក់ដូរ គ្មាន​សណ្ដាប់ធ្នាប់​និង​បង្ក​ភាព​អនាធិបតេយ្យ រហូត​ដល់​មាន​ស្ទះចរាចរណ៍​ស្ទើរ​រៀងរាល់ថ្ងៃ គួប​ផ្សំ​នឹង​ការ​រៀបចំ​សោភ័ណ​ភាព អោយ​បាន​ស្អាត​ដើម្បី​ត្រៀម​បុណ្យ​ទន្លេ​នា​ពេល​ខាង​មុខ​ផង​នោះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​ចាត់វិធានការ​ឲ្យ​អាជ្ញាធរ​ក្រុង​រៀបចំ​សណ្ដាប់ធ្នាប់ ធ្វើ​ដំបូល​ផ្សារ…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​កន្លង​ទៅ​នៅ​មុខ​ផ្សារឆ្នាំង មានការ​លក់ដូរ គ្មាន​សណ្ដាប់ធ្នាប់​និង​បង្ក​ភាព​អនាធិបតេយ្យ រហូត​ដល់​មាន​ស្ទះចរាចរណ៍​ស្ទើរ​រៀងរាល់ថ្ងៃ គួប​ផ្សំ​នឹង​ការ​រៀបចំ​សោភ័ណ​ភាព អោយ​បាន​ស្អាត​ដើម្បី​ត្រៀម​បុណ្យ​ទន្លេ​នា​ពេល​ខាង​មុខ​ផង​នោះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​ចាត់វិធានការ​ឲ្យ​អាជ្ញាធរ​ក្រុង​រៀបចំ​សណ្ដាប់ធ្នាប់ ធ្វើ​ដំបូល​ផ្សារ រៀបចំ​តូប​លក់ដូរ​ឡើង​វិញ​អោយ​បាន​ត្រឹមត្រូវ​។ ចំណាត់ការ​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា​ឆ្នាំ ២០១៨ ដោយ​មាន​កិច្ចសហការ​ពី​អាជីវករ​ផង​ដែរ​។

លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា យោង​តាម​អនុសាសន៍​របស់ លោក​អភិបាលខេត្ត​បានឱ្យ​អោយ​អាជ្ញាធរ​ក្រុង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មុខ​ផ្សារឆ្នាំង​ឡើង​វិញ ដោយ​រៀបចំ​តូប​លក់ដូរ​ឲ្យ​បាន​ត្រឹមត្រូវ ។

លោក​បាន​បញ្ជាក់​ថា កន្លង​មក​ដូច​យើង​ឃើញ​ស្រាប់​ហើយ​នៅ​មុខ​ផ្សារឆ្នាំង​មាន​តូប​លក់ដូរ រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់ លក់​ហៀរ មក​លើ​ថ្នល់​ជាដើម ។ ចំណែក​ការ​រៀបចំ​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ​ម្តង​ហើយ ម្តងទៀត នៅ​តែ​ដដែល​ជា​ដដែល ទើប​អាជ្ញាធរ​ខេត្ត​បានអោយ​អាជ្ញាធរ​ក្រុង​ប្រជុំ​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ជាមួយ​អាជីវករ ទើប​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា ដោយ​ពួក​គាត់​រុះ​រើប​តូប​ខ្លួនឯង​ដោយ​ស្ម័គ្រ​ចិត្ត ព្រោះ​ក្រុម​អាជីវករ​លក់​មុខ​ផ្សារឆ្នាំង​បាន​យល់​ថា ការ​លក់ដូរ​របស់​ពួក​គាត់ ពិតជា​គ្មាន​សណ្តាប់ធ្នាប់​មែន ម្យ៉ាងវិញទៀត ពួក​គាត់​ក៍​យល់​ពី​ការ​រៀបចំ​បុណ្យ​ទន្លេ របស់​អាជ្ញាធរ​ខេត្ត​ដែរ​។

លោក​អភិបាលក្រុង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ក្រុម​អាជីវករ​រុះរើ​តូប​អស់ អាជ្ញាធរ​ខេត្ត​បាន​ឈូស​ឆាយដី នៅ​មុខ​ផ្សារឆ្នាំង អោយ​រាបស្មើ ហើយ​រៀបចំ​ដាក់​ប្រ​ព​ន្ឋ​លូ ដាក់​ប្រ​ព​ន្ឋ័​ទឹក​ស្អាត និង​ទឹក​ការពារ​អគ្គ​ភ័យ ទើប​ចាក់សាប និង​ដាក់​ប្រ​ព​ន្ឋ័​ភ្លើង ជាមួយ​និង​ធ្វើ​ដំបូល​ផ្សារ​រួម​តែ​ម្តង ។ បន្ទាប់​មក​និង​រៀបចំ​ធ្វើ​តូប និ​មួយ ដែល​មាន​ទំហំ ទទឹង ១,៧៥​ម៉ែត្រ និង បណ្ដោយ​១,៨០​ម៉ែត្រ​។ ចំពោះ​ការ​ចំណាយ​ធ្វើ​ដំបូល​ផ្សារ ធ្វើ​ប្រ​ព​ន្ឋ័​ទឹក​ភ្លើង និង​ចាក់សាប ជា​បន្ទុក​របស់​អាជ្ញាធរ​ខេត្ត ចំណែក​អាជីវករ ត្រូវ​បង់ថ្លៃ​ក្នុង​១​តូប​១១៥ ដុល្លារ ។

គួរ​រំលឹក​ថា ផ្សារឆ្នាំង​បាន​កសាង​ឡើង​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​មួយ តាំងពី​ជំនាន់ លោក ភោគ សា​មឿ​ន ជា​អភិបាលខេត្ត មក​ម្ល៉េះ គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​ក្រោយ​ពី​ការ​ធ្វើ​ឲ្យ​អាជីវករ មិន​បាន​ចូល​លក់ដូរ​នៅ​ខាងក្នុង​ផ្សារ​ឡើយ ពិសេស​គឺ​ជាន់ ផ្នែក​ខាងលើ​គឺ​នៅ​ទទេ​ស្អាត​រហូត​ដល់​សព្វ​ថ្ងៃនេះ ។​

ផ្ទុយ​ទៅ​វិញ​អាជីវករ​បាន​នាំ​គ្នា​ចុះ​មក​លក់ដូរ​នៅ​មុខ​ផ្សារឆ្នាំង ដែល​ជា​កន្លែង​ចំណតរថយន្ត ចំណត​ឬ​ម៉ក​ម៉ូតូ​ទៅ​វិញ ហើយ​ការ​លក់ដូរ​របស់​ពួក​គាត់​បាន​ហៀរ​មក​លើ​ផ្លូវថ្នល់​បណ្តាល​អោយ​ស្ទះចរាចរណ៍​ស្ទើ​រាល់ថ្ងៃ ពិសេស​រដូវ​បុណ្យ​ទាន ហើយ​ស​ង្ឈឹ​ម​ថា ក្រោយ​ការ​រៀបចំ​នេះ​ទៅ​មុខ​ផ្សារឆ្នាំង ឈប់​ស្ទះចរាចរណ៍​ដូច​មុន​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ