ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ទៅ​ធ្វើការ​ត្រឡប់​មក​វិញ​​សភាព​បែប​នេះ ម្តាយ​ខ្លោចផ្សា​យ៉ាងណា​!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្មករ​រោង​ម៉ាស៊ីនកិនស្រូវ​ម្នាក់​ត្រូវ​អង្កាម​ធ្លាក់​បាក់​សង្កត់ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំង​វ័យក្មេង ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​រោង​ម៉ាស៊ីនកិនស្រូវ​ក្រុមហ៊ុន ស្ថិត​ក្នុងភូមិ​ត្រាច…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្មករ​រោង​ម៉ាស៊ីនកិនស្រូវ​ម្នាក់​ត្រូវ​អង្កាម​ធ្លាក់​បាក់​សង្កត់ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំង​វ័យក្មេង ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​រោង​ម៉ាស៊ីនកិនស្រូវ​ក្រុមហ៊ុន ស្ថិត​ក្នុងភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ។

លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ច​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង​។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ង៉ែត ងួ​ន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ធ្វើ​ជា​កម្មករ​រោង​ម៉ាស៊ីន​ជាមួយ​គ្នា​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ចុះ​ទៅ​យក​ដែក​ដែល​ធ្លាក់​ចូល​ក្នុង​តៅ​បង្ហូរ​អង្កាម​​មាន​ជម្រៅ​២៥០​ស​.​ម ខណៈ​ពេល​ជន​រង​គ្រោះ​ចុះ​ទៅ​ដល់​បាត​តៅ ស្រាប់តែ​អង្កាម​​ដែល​នៅ​លើ​ពំនូក​ខ្ពស់​នោះ​រអិល​បាក់​ចូល​សង្កត់ពីលើ​ជន​រង​គ្រោះ​បាត់​។

កម្មករ​ខាងលើ​បន្ត​ថា ភ្លាម​ៗ​នោះ​គាត់​ក៏​ហៅ​កម្មករ​នៅ​ក្បែរ​ៗ​នោះ​ជា​ច្រើន​នាក់​មក​ជួយ​កាយ​អង្កាម​យក​ជន​រង​គ្រោះ​ចេញ​អស់​រយៈពេល​ប្រហែល​ជាង​២០​នាទី ទើប​យក​ជន​រង​គ្រោះ​បាន តែ​ជន​រង​គ្រោះ​សន្លប់​បាត់ស្មារតី​ទៅ​ហើយ រួច​ក៏​នាំ​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ស្រុក​ស្ទោង នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ យោង​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​សព​ជន​រង​គ្រោះ សមត្ថ​កិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ការ​ថប់ដង្ហើម​ប្រាកដ​ម៉ែ​ន រួច​ក៏​ប្រគល់​សព​ជូន​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ