ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ិនលាក់ខ្លួនផង…គ្រូបារមីចូលខុស​បច្ចេក​ទេស

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ​៖ ​ករណី​គ្រូ​បារមី​ចូល​រូប ដែល​​វាយ​ជន​​គ្រោះ​​​គល់​ប្ញ​ស្សី​ និងជាន់.កបន្ថែម ​បណ្តាលឱ្យ​​ស្លាប់ ហើយ​បាន​​រត់គេច​ខ្លួន​បាត់​ទាំង​ប្តី​ប្រពន្ធ​នោះ​ រហូត​មក​ទល់​ពេល​នេះ ​កម្លាំង​សមត្ថកិច្ច​​នៅ​មិន​ទាន់​ប្រមាញ់​ចាប់ខ្លួន​បាន​នៅឡើយ​​ទេ​ ។​…

​ខេត្តស្ទឹងត្រែង ​៖ ​ករណី​គ្រូ​បារមី​ចូល​រូប ដែល​​វាយ​ជន​​គ្រោះ​​​គល់​ប្ញ​ស្សី​ និងជាន់.កបន្ថែម ​បណ្តាលឱ្យ​​ស្លាប់ ហើយ​បាន​​រត់គេច​ខ្លួន​បាត់​ទាំង​ប្តី​ប្រពន្ធ​នោះ​ រហូត​មក​ទល់​ពេល​នេះ ​កម្លាំង​សមត្ថកិច្ច​​នៅ​មិន​ទាន់​ប្រមាញ់​ចាប់ខ្លួន​បាន​នៅឡើយ​​ទេ​ ។​

លោក ឌួ​ង សី​ុ​វុ​ត្ថា នាយការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ប្រាប់​កោះសន្តិ​ភាព​​ នា​ព្រឹក​ថ្ងៃ​ទី​៨ ​កញ្ញា​ ​នេះ​​​​ថា ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ គឺ​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ ​នៅ​ពេល​ដែល​ជនសង្ស័យ​បង្ហាញខ្លួន​ ទោះបី​នៅ​ទីណា​ក៏ដោយ ​។

​លោក​​បន្ត​ថា ​ការ​សើ​ុ​ប​អង្កេត​របស់​ជំនាញ​បាន​ផុតដៃ​​ទៅ​ តែ​ទោះបី​យ៉ាង​ណា កម្លាំង​ជំនាញ​នៅ​តែ​បន្ត​ការ​
​ស្រាវជ្រាវ​ដដែល ​បូក​រួម​ទាំងក្រុម​​គ្រួសារ​ជន​រង​គ្រោះ ​កំពុង​ព្យាយាម​តាម​រក​ទីកន្លែង​រស់នៅ​នោះ​ដែរ​ហើយ​ប្រ​សិន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ រក​ឃើញ​នៅ​កន្លែង​ណា​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​យើង​និង​ស្នើ​ដីកា​​ព្រះរាជអាជ្ញា​ចុះ​អនុវត្ត​ដីកា​ចាប់ខ្លួន​តែ​ម្តង​។​

គួរ​រំលឹក​ដែរ​ថា​ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២១​ សីហា​ វេលា​ម៉ោង​០៦​យប់ ​ស្ថិត​នៅ​ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ ។​ ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ គ្រូ​ចូល​រូប​ខាងលើ ​​ឈ្មោះ ឈ​ន់ ភេទ​ស្ រី​អ​យុ​ប្រហែល​ជាង​៥០​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ប្តី​ឈ្មោះ ស៊ុំ ស្រុង ដែល​ជា​អ្នក​លើកដាក់​មើល​ការ​ខុស​​ត្រូវ​ នៅ​ពេល​ប្រពន្ធ​របស់​ខ្លួន​​ត្រូវ​បារមី​ចូល​​សណ្ឋិត​ ។​

អ្នក​ទាំង​ពីរ​ស្ថិត​ក្រោម​ការ​សង្ស័យ​ បង្ក​ឱ្យ​​ស្ត្រី​ឈ្មោះ​ឡុ​ង សែ​ម ភេទ​ស្រី​ អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រម៉ ឃុំ​ទឹក​ជ្រៅ​ស្រុក​​តំបែ ខេត្ត​ត្បូងឃ្មុំ បាន​ស្លាប់ ​បន្ទាប់​ស្ត្រី​បារមី​ចូល​​សណ្ឋិត​ខាងលើ​ព្យាបាល​ តាម​បែប​បុរាណ ​ដោយ​គិត​ថា ​ជន​រង​គ្រោះ​ត្រូវ​ខ្មោច​ព្រាយ​បិសាច​​ចូលខ្លួន ​ហើយ​ប្រើប្រាស់​ដំបង​ឬ​ស្សី​វាយ​ទៅ​លើ​ស្ត្រី​អ្នកជម្ងឺ​ជា​ច្រើន​ដំបង​ដើម្បី​បណ្តេញ​ខ្មោច​ព្រាយ​បី​សាច បន្ត​មក​ទៀត​អោយ​បុរស​​ជា​ប្តី​អូស​ដាក់​ក្បែ​បង្អួច​វាយ​និង​ជាន់ក​បន្ថែម​​រហូត​ស្ត្រី​ជា​អ្នកជម្ងឺ​ដាច់ខ្យល់​ស្លាប់​។​

ប្រភព​ដដែល​បន្ត​ថា​ ក្រោយ​ស្ត្រី​បារមី​​សណ្ឋិត​ព្យាបាល ​ដោយ​ប្រើ​គល់​ប្ញ​ស្សី​វាយ​​ស្ត្រី​អ្នកជំងឺ ដើម្បី​បណ្តេញ​ព្រាយ​បិសាច​រហូត​​បាត់​មាត់​បាត់​ក រហូត​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ស្លាប់​​ ស្ត្រី​បារមី​គ្រូ​សណ្ឋិត​នោះ​រួម​និង​ប្តី​បាន​រត់​គេច​ខ្លួន​តែ​ម្តង ។​ប្រភព​ដដែល​បន្ត​ថា​នៅ​គ្រា​ដែល​​ដឹង​ថា​ស្ត្រី​ជា​អ្នកជម្ងឺ​ស្លាប់​បារមី​គ្រូ​សណ្ឋិត​នោះ​រត់​
បាត់​មុន​អ្នក​ស្នង​រូប​ទៅ​ទៀត​ ទើប​អ្នក​ស្នង​រូប​រត់​តាម​ក្រោយ​។​

យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​សុ​ី​ម អូន ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​ថា​មុន​ពេល​កើតហេតុ​រូប​ខ្លួន​បាន​យក​ម្តា​យមក​ព្យាបាល​ជម្ងឺ​និង​គ្រូ​ចូល​រូប​ខាងលើ​ម្តាយ​ខ្លួន​មាន​ជំងឺ​ក្តៅ​រោល​និង​ឈឺសន្លាក់​ដៃជើង​ប៉ុណ្ណោះ​។​ស្រាប់តែ​គ្រូ​ចូល​រូប​ជា​ស្រី​បាន​​យក​តំបង​ឬ​ស្សី​ប្រហែល​ប៉ុនកដៃ​ប្រវែង​ប្រ​
​ហែល​១​ម៉ែត្រ​មក​វាយ​ម្តាយ​របស់​ខ្លួន​រួច​គ្រូ​​ចូល​រូប​នោះ​សួរ​ទៅ​ម្តាយ​ថា​(​ឆ្លើយ​មក​ចេញ​ហើយ​រឺ​នៅ​)​ពេល​នោះ​ម្តាយ​ស្រែ​កថា​អញ​ឈឺ​ណាស់​មិនដឹង​ទេ​។​

បន្ទាប់​មក​ គ្រូ​ចូល​រូប​នៅ​តែ​បន្ត​វាយ​ដោយ​អោយ​ប្តី​របស់​គាត់​ឈ្មោះ​ស៊ុំ ស្រុង ជួយ​ចាប់​និង​អូស​មក​ក្បែ​បង្អួច​​ជាន់ក​​អោយ​ប្រពន្ធ​ដែល​ជា​គ្រូ​វាយ​រហូត​បាត់​ម៉ាត់ ឃើញ​សភាព​ម្តាយ​បាត់​ម៉ាត់​បាត់​ក​គ្រូ​និង​ប្តី​​បាន​​ចុះ​មក​ដី​ដោយ​ប្រាប់​ថា​គ្រូ​ទៅ​បត់ជើង​​សិន​ម៉ោង​២០​គាត់​នឹង​ដឹងខ្លួន​ហើយ ។​ដោយ​​បាត់​គ្រូ​យូ​ពេក​ខ្លួន​ក៏​បាន​មក​មើល​ម្តាយ​ទើប​​ដឹង​ថា​ម្តាយ​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ​។​ បន្ទាប់​កើតហេតុ​កូន​ស្ត្រី​រង​គ្រោះ​បាន​ទំនាក់​ទំនង​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​​ព្រមទាំង​បាន​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ​ផង​ដែរ​។​

បច្ចុប្បន្ ន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៅ​​តែ​បន្ត​ការ​សើ​ុ​ប​អង្កេត​ស្រាវជ្រាវ​រក​ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នាំ​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ