ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​មាន​គេ​ឃើញ​ទើប​ធ្វើ​បែប​នេះ ចុង​ក្រោយ​ទើប​ដឹង​!(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​រេច​ង្កូ​ច​ពេញ​ផ្លូ វ​និង​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​បុក​គម្រប​លូ​ទឹក​ស្អុយ​ទៅ​មុខ​លែង​រួច បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួសស្រាល ។ អ្វី​ដែល​ចាប់អារម្មណ៍​បន្ទាប់​ពី​គ្រោះថ្នាក់​អ្នកបើកបរ​បាន​យក​តង់​មក​គ្រប​ពីលើ​ឲ្យ​ជិត​កុំ​ឲ្យ​អ្នក​សារព័ត៌មាន​ថត​ផ្សាយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃត្រង់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​រេច​ង្កូ​ច​ពេញ​ផ្លូ វ​និង​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​បុក​គម្រប​លូ​ទឹក​ស្អុយ​ទៅ​មុខ​លែង​រួច បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួសស្រាល ។

អ្វី​ដែល​ចាប់អារម្មណ៍​បន្ទាប់​ពី​គ្រោះថ្នាក់​អ្នកបើកបរ​បាន​យក​តង់​មក​គ្រប​ពីលើ​ឲ្យ​ជិត​កុំ​ឲ្យ​អ្នក​សារព័ត៌មាន​ថត​ផ្សាយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​មុខ ភូមិ​គ្រឹះ​លោក ជា សុ​ផា​រ៉ា ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

រថ​យន្ត​ខាងលើ​ស៊េរី​ទំនើប​នោះ​ម៉ាក​ហ្វើ​វ៉ា​រី​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-7777 អ្នក​បើ​បរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ បើក​ដោយ​បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​ក៏​ជ្រុល​ទៅ​បុក​គម្រប​លូ​ដែល​នៅ​អែប​ចិញ្ចើម​ផ្លូវ​តែ​ម្តង ។ បន្ទាប់​ពី​កើតហេតុ ម្ចាស់​ក៏​បាន​យក​តង់​មក​គ្រប​ពីលើ និង​រារាំង​អ្នកកាសែត​មិន​ឲ្យ​ថត ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍ និង​សមត្ថកិច្ច​ជំនាញ​បាន​មក​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​មើល ហើយ​ម្ចាស់​រថយន្ត​បាន​ចេញ​មុខ​មក​ដោះស្រាយ​សងការ​ខូចខាត់​គម្រប​លូ​របស់ លោក​ជា សុ​ផា​រ៉ា ហើយ​ស្ទ​ច​រថយន្ត​យក​ទៅ​ជួសជុល​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ