ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ផ្ទេរ​ប្រគល់ នាយការិយាល័យ បច្ចេកទេស យោធភូមិ​ភាគ​ទី​៥

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​ប្រគល់​សម្ភារៈ​បច្ចេកទេស និង​ផ្លាស់​ប្តូរ​មុខ​តំណែង​នាយការិយាល័យ​បច្ចេកទេស​របស់​យោធភូមិ​ភាគ​ទី​៥​ស្ថិត​នៅ​(​ភ្នំ​តូច​) ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តបាត់ដំបង ៖ ពិធី​ប្រគល់​សម្ភារៈ​បច្ចេកទេស និង​ផ្លាស់​ប្តូរ​មុខ​តំណែង​នាយការិយាល័យ​បច្ចេកទេស​របស់​យោធភូមិ​ភាគ​ទី​៥​ស្ថិត​នៅ​(​ភ្នំ​តូច​) ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក​ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ឯក​ពៅ ស៊ី​ថា មេបញ្ជាការ​កងរថក្រោះ​កងទ័ពជើងគោក ព្រមទាំង​មេបញ្ជាការ​រង​យោធភូមិ​ភាគ មេបញ្ជាការ​រង​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​មេបញ្ជាការ​កងពល​ថ្មើរជើង​លេខ​៥១,៥២,​និង​៥៣ កងការពារ​ព្រំដែន​លេខ​៥០១,៥០២,៥០៣, និង​៥០៤ អភិបាលស្រុក​បា
ណ​ន់ អាវុធហត្ថ ប៉ូ​លី​ស សរុប​ចំនួន​១៨០​នាក់​បាន​មក​ចូលរួម​។

លោក​ឧត្តមសេនីយ៍ទោ អ៊ឹម សា​វុ​ធ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ទទួល​បន្ទុក​ការងារ​បច្ចេកទេស បាន​មាន​មតិ​ស្វាគមន៍ និង​រាយការណ៍​អំពី​សកម្មភាព​ការងារ​នៅ​ទី​នេះ​គឺ​បាន​ធានា​ការ​ស្នាក់​នៅ ហូប​ចុក​គ្រប់គ្រាន់ គ្រប់គ្រង​កម្លាំង​ទទួល​ការងារ​ថែទាំ​សម្ភារៈ​បច្ចេកទេស​តាំងពី​ឆ្នាំ​២០១៤ បំបែក​មក​ពី​ការិយាល័យ​ទី​៤ កាន់តែ​មានគុណ​ភាព ដោយ​មាន​អ្នកជំនាញ​បច្ចេកទេស​ពី​ប្រទេស​វៀតណាម និង​សប្បុរសជន​ជួយ​ទំនុកបំរុង​កន្លង​មក ក្រោម​ការ​ជំរុញ​ពី​គ្រប់​ថ្នាក់ដឹកនាំ ទើប​យើង​មាន​ភាពល្អ​ប្រសើរ​រហូត​បាន​ដល់​ថ្ងៃនេះ​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ត្រី ប៊ិ​ន សា​រ៉​ន នាយការិយាល័យ​ទី​១ យោធភូមិ​ភាគ​ទី​៥ បាន​អាន​កំណត់
ហេតុ​ផ្ទេរ​ប្រគល់ និង​សេចក្តីសម្រេច​ប្រកា​ស់លោក​ឧត្តមសេនីយ៍ត្រី ហ៊ា​ង រតន៍ នាយការិយាល័យ​បច្ចេក
ទេស ទៅ​ជា​នាយសេនាធិការរង​យោធភូមិ​ភាគ​ទី​៥ និង​ដំឡើង​មុខងារ​លោក​វរសេនីយ៍ឯក កែវ ភូមិន្ទ នាយ​រង មក​ជា​នាយការិយាល័យ​បច្ចេកទេស​វិញ ដោយសា​ម៉ី​ខ្លួន​បាន​ឡើង ប្រកាស​ធ្វើការ​ប្តេជ្ញា​ចិត្ត​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បញ្ជាក់​ថា ទីតាំង​កន្លែង​នេះ​ជា​កន្លែង​ថ្មី ដោយសារ​មាន​សប្បុរសជន​កងទ័ព​ភូមិភាគ​ទី​៩​វៀតណាម ក្រុមហ៊ុន​សូ​គី​មិច វិស្វកម្ម ជួយ​កសាង​កន្លង​មក ទើប​មានដំណើរ​ការ​ព្រមទាំង​អាគារ​ស្នាក់​នៅ រោង​ជាង​ជួសជុល​ថែទាំ ទុកដាក់​សម្ភារៈ​អាច​ប្រើ​បាន​រហូត​ដល់​ថ្ងៃនេះ សំខាន់​សម្ភារៈ​សឹក​ទាំង​អស់នេះ​គឺ​បាន​បន្សល់​តាំងពី​សម័យ​សមាហរណកម្ម​មក​ម្ល៉េះ តែ​ដោយសារ​ការ​យកចិត្តទុកដាក់​របស់​បងប្អូន​កម្លាំង​ទ័ព​មាន​ស្មារតី ឆន្ទៈ ទើប​យើ​រក្សា​បាន​ដល់​សព្វថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ