ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក​កើនឡើង

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ឱនភាព​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​កាលពី​ខែកក្កដា​បាន​កើនឡើង ខណៈ​ការ​នាំ​ចូល​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ ។ ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ព្រោះតែ​ប្រទេស​ជា​ច្រើន​បាន​ដាក់​ពន្ធ​ឆ្លើយ​តប​នឹង​សហរដ្ឋអាមេរិក ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ឱនភាព​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​កាលពី​ខែកក្កដា​បាន​កើនឡើង ខណៈ​ការ​នាំ​ចូល​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ ។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ព្រោះតែ​ប្រទេស​ជា​ច្រើន​បាន​ដាក់​ពន្ធ​ឆ្លើយ​តប​នឹង​សហរដ្ឋអាមេរិក ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ។

លើស​ពី​នេះ​ទៀត ឱនភាព​នេះ​អាច​នឹង​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ដាក់​ពន្ធ​ដ៏​ខ្ពស់​លើ​ផលិតផល​ជា​ច្រើន​ក្នុង​ស​ប្តា​ហ៍​នេះ​ផង​ដែរ ។

ឱនភាព​ពាណិជ្ជកម្ម​សហរ​ដ្ឋា​មេ​រិ​ក​ជាមួយនឹង​សហភាព​អឺរ៉ុប ក៏​បាន​កើនឡើង​ដល់​កម្រិត​​ខ្ពស់​ជាងគេ​ដែរ ដែល​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃមុន​ពេល​លោក Robert Lighthizer អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អា​មេ​រិ​ក ជួប​ជាមួយនឹង​ភាគី​ខាង​អឺរ៉ុប​គឺ​លោកស្រី Cecilia Malstrom កាលពី​ថ្ងៃ​ចន្ទ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​រវាង​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ពីរ ។

យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​មុន​ពេល​សហរដ្ឋអាមេរិក​និង​កា​ណា​ដា បន្ត​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង បាន​ឲ្យ​ដឹង​ថា ឱនភាព​ពាណិជ្ជ​កម្ម​ជាមួយនឹង​កា​ណា​ដា​បាន​កើនឡើង​ដែរ ។

ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​កើន​ច្រើន​ជាង​៤​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​ឬ​៩,៥%​មក​ស្មើ​សរុប​៥០,១​ប៊ី​លាន​ដុល្លារ ។

វា​ជា​ខែ​ទី​ពីរ​ជាប់​ៗ​គ្នា​មក​ហើយ​ដែល​សហរដ្ឋអាមេរិក​មើលឃើញ​ឱនភាព​ពាណិជ្ជកម្ម​កើនឡើង បន្ទាប់​ពី​ការ​នាំ​ចេញ​បាន​ស្ទុះ​ឡើង​យ៉ាង​លឿន​នៅ​ខែឧសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ