ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​៨​គ្រួសារ​ចោទ​មេឃុំ​លួច​លក់​ដី​គាត់​៤០​ហិ​កតា

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​៧​គ្រួសារ​រស់នៅ​ភូមិ​តាំង​ឃ្លៃ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ បាន​ចោទប្រកាន់​លោកស្រី​មេឃុំ​ស្វាយ​ជុក ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ប្រជា​ពលរដ្ឋ​ចំនួន​៨​គ្រួសារ ដែល​រស់នៅ​ភូមិ​-​ឃុំ​ផ្សេង​ទៀត លួច​លក់​ដី​របស់​ពួក​គាត់​ប្រមាណ​ជាង​៤០​ហិ​កតា…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​៧​គ្រួសារ​រស់នៅ​ភូមិ​តាំង​ឃ្លៃ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ បាន​ចោទប្រកាន់​លោកស្រី​មេឃុំ​ស្វាយ​ជុក ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ប្រជា​ពលរដ្ឋ​ចំនួន​៨​គ្រួសារ ដែល​រស់នៅ​ភូមិ​-​ឃុំ​ផ្សេង​ទៀត លួច​លក់​ដី​របស់​ពួក​គាត់​ប្រមាណ​ជាង​៤០​ហិ​កតា នៅ​ចំណុច​ក្បាល​ដំណាក់​ស្វាយ ស្ថិត​ក្នុង​អតីត​ភូមិ​តាំង​ឃ្លៃ បច្ចុប្បន្ន​បាន​បំបែកចេញ​ជា​ភូមិ​ក្តុល​អភិវឌ្ឍន៍ ស្ថិត​នៅ​ក្នុង​ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ។

ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ បាន​រៀបរាប់​ថា ដី​នេះ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​តាំង​ឃ្លៃ ឃុំ​ស្វាយ​ជុក វាស់​ចែក​ឱ្យ​គាត់​ចូល​កាន់កាប់​នៅ​ឆ្នាំ​២០០២ មក​ម្ល៉េះ ។ ចាប់តាំងពី​ពេល​បោះ​មក​គាត់​បាន​កាន់កាប់​ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ក្រោយមក​ដី​ភូមិ​តាំង​ឃ្លៃ ត្រូវ​បាន​បំបែកចេញ​ជា​ភូមិ​មួយទៀត គឺ​ភូមិ​ក្តុល​អភិវឌ្ឍន៍ ហើយ​ដី​របស់​ពួក​គាត់​ត្រូវ​គ្រប់គ្រង​ដោយ​មេ​ភូមិ​ថ្មី ចំណែក​មេឃុំ​ស្វាយ​ជុក​ចាស់ ក៏​ចូល​និវត្តន៍​ដែរ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ជា​បន្តបន្ទាប់​ពួក​គាត់​តែងតែបាន​ព្យាយាម​សុំ​ការ​អនុញ្ញាត​ពី​មេ​ភូមិ និង​លោកស្រី​មេឃុំ​ស្វាយ​ជុក ដែល​ឡើង​កាន់​ដំណែង​ថ្មី ដើម្បី​លក់​ដី​ទាំងនោះ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ប៉ុន្តែ​ត្រូវ​លោកស្រី​មេឃុំ មាន​ប្រសាសន៍​​ថា មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​ដី​ស្ថិត​ក្នុង​គំរប​ព្រៃរបស់​រដ្ឋ​។ ក្រោយមក​នៅ​ថ្ងៃ​ទី​២២ និង​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ពួក​គាត់​បាន​ព្យាយាម​សុំ​ការ​អនុញ្ញាត​ពី​លោក​ស្រី​មេឃុំ​ម្តងទៀត ដើម្បី​លក់​ដី​ខាងលើ តែ​លោកស្រី​មេឃុំ​បដិសេធន៍​ដដែល​។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា អ្វី​ដែល​ហួសចិត្ត​បំផុត​នោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា គឺ​រំលង​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​លោកស្រី​ចុះហត្ថលេខា​លក់​ដី​ខាងលើ​នេះ​ឱ្យទៅ​ឱ្យ​អ្នក​ភ្នំពេញ​បាត់​ទៅ​ហើយ ។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ