ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក​់​ធ្វើអត្តឃា.តខ្លួន​ឯង​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ញៀន​ស្រា ត្រូវ​បានកូន និង​ប្រពន្ធ​ស្ដី​ស​ន្ទោ​ស​ញឹកញាប់​ពេក​បាន​ចង​.​ក​សម្លាប់​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ការ​ម៉ែ​ន​ធំ…

ខេត្ត​រតនគីរី ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ញៀន​ស្រា ត្រូវ​បានកូន និង​ប្រពន្ធ​ស្ដី​ស​ន្ទោ​ស​ញឹកញាប់​ពេក​បាន​ចង​.​ក​សម្លាប់​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ការ​ម៉ែ​ន​ធំ ឃុំ​សាមគ្គី ស្រុក​អូ​ជំ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ត្វែ​ត ញី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ ជា​ជនជាតិ​ទំពួន មុខរប​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ សមត្ថកិច្ច​បាន​បញ្ជាក់​បន្ត​ទៀត​ថា​ ជន​រង​គ្រោះ​បាន​យក​ខ្សែ​អង្រឹង​ប្រវែង​២​ម៉ែត្រ​ចង​នឹង​ដើម​ស្វាយ ​មាន​កំពង់​៣​ម៉ែត្រ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​មាន​ចម្ងាយ​ប្រហែលជា​១០០​ម៉ែត្រ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​រៀបរាប់​របស់​ប្រពន្ធ​កូន និង​សាច់ញាតិ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​​ថា ជា​រៀង​រាល់​ព្រឹក​ព្រលឹម​ចាប់ពី​ម៉ោង​៥​ព្រឹក ពេល​​ប្រពន្ធ​កូន​មិន​ទាន់​ភ្ញាក់ពីដំណេក​​ស្រួលបួល​ផង ជន​រង​គ្រោះ​បាន​ស្រវឹងស្រា​បាត់​ទៅ​ហើយ ​។

ប្រភពដដែល​បានបន្ត​ថា ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​នេះ ជន​រង​គ្រោះ​ផឹកស្រា​ជា​ប្រចាំ​ថ្ងៃ​តែ​ម្ដង ស្រវឹង​រហូត​មិន​ជួយ​គិតគូរ​ធ្វើ​ការងារ​ផ្ទះ​នោះ​ទេ ក្នុង​មួយ​ខែ​ស្រវឹងស្រា​២៨​ថ្ងៃ​ទៅ​ហើយ ស្ទើ​តែ​បាត់បង់​ស្មារតី ហើយ​នៅ​មុខ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស្រា​តាំងពី​ម៉ោង​១០​ព្រឹក ក្រោយមក​ត្រូវ​ប្រពន្ធ​និង​កូន​ស្ដីបន្ទោស​យ៉ាង​ខ្លាំង រួច​ជន​រង​គ្រោះ​ខឹង​ទើបរ​ត់ទៅ​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​យ៉ាង​អាណោច​អា​ធ​័​មបែប​នេះ ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​ជំនាញ​ខេត្ត និង​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ​សព​ផង​ដែ​បន្ទាប់​ពី​ពិនិត្យ​រួច លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ប្រា​ដក​មែន មិនមែន​ជា​រឿង​ឃាតកម្ម​អ្វី​កើតឡើង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ