ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ណូ នឹក​ស្រណោះ​ខ្លួន​ធ្លាប់​ស្ទើរ​ដាច់​បាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ មិន​ខុស​ពី​តារា​មួយ​ចំនួន​តារាចម្រៀង​លោក​អ៊ីណូ ជោគជ័យ​ទាំង​អាជីព​​សិល្បៈ និង​កិច្ចការផ្ទាល់ខ្លួន ។ នៅ​ពីក្រោយ​ភាព​លូតលាស់​នា​ពេល​នេះ លោក​អ៊ីណូ មាន​ប្រវត្តិ​ជីវិត​តស៊ូ លំបាកលំបិន​ច្រើន…

រាជធានី​ភ្នំពេញ​ ៖​ មិន​ខុស​ពី​តារា​មួយ​ចំនួន​តារាចម្រៀង​លោក​អ៊ីណូ ជោគជ័យ​ទាំង​អាជីព​​សិល្បៈ និង​កិច្ចការផ្ទាល់ខ្លួន ។ នៅ​ពីក្រោយ​ភាព​លូតលាស់​នា​ពេល​នេះ លោក​អ៊ីណូ មាន​ប្រវត្តិ​ជីវិត​តស៊ូ លំបាកលំបិន​ច្រើន ។ តើ​ប្រវត្តិ​អតីត​កាលនោះ​បែប​ណា ?

រាជធានី​ភ្នំពេញ​ ៖​ មិន​ខុស​ពី​តារា​មួយ​ចំនួន​តារាចម្រៀង​លោក​អ៊ីណូ ជោគជ័យ​ទាំង​អាជីព​​សិល្បៈ និង​កិច្ចការផ្ទាល់ខ្លួន ។ នៅ​ពី06អ៊ីណូ ពី​មុន​ធ្លាប់​ដាច់​លុយ​ស្ទើរតែ​រក​អ្វី​ហូប​មិន​បាន ដូច្នេះ​ហើយ​លោក​ប្តេជ្ញា​ថា​ នឹង​ជួយ​ដល់​អ្នក​ធ្លាប់​អត់​ដូច​អ្វី​ដែល​លោក​បាន​ជួប​នោះ ។ លោក​អ៊ី​ណូ​បាន​បង្ហាញ​ប្រវត្តិ​បែប​នេះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ពេល​បណ្តា​អ្នក​សារព័ត៌មាន​ចោទសួរ ។

លោក​អ៊ី​ណូ និយាយ​ថា​ «​ដ្បិតតែ​ពេល​នេះ​ខ្ញុំ​ជោគជ័យ​លើ​ការងារ​តែបើ​មើល​ស្រមោល​អតីតកាល​គឺ​ធ្លាប់​ជួប​រឿង​ចំបែងចិត្ត​ដូច​តែ​បងប្អូន​ទូទៅ​ដែរ ។ ពី​មុន​គ្មាន​គេ​ស្គាល់ ហើយ​មុខរបរ​ក៏​តូចតាច ចាយ​ខ្វះខាត សូ​ម្បី​តែ​ក្នុង​ខ្លួន​មាន​ប្រាក់​តែ​១​ម៉ឺន​រៀល ហើយ​ចាយ​ពាក់កណ្តាល​កេង​ទុក​ពាក់កណ្តាល គឺ​លំបាក​ណាស់ ។ មនុស្ស​យើង​ពេល​ខ្លះ​ទាល់​មែនទែន រកតែ​៥​ពាន់ ឬ​១​ម៉ឺ​ន​រៀល​ក្នុង​ខ្លួន​គឺ​មិន​បាន​ផង​។ អារម្មណ៍​មួយ​នេះ​គឺ​យល់​ព្រោះ​ខ្ញុំ​ធ្លាប់​ជួប​រួច​ហើយ​…​។

ដូចនេះ​ហើយ​ខ្ញុំ​សន្យា​ថា​មិន​មើល​រំលង​អ្នកមាន​កម្រិតជីវភាព​ខ្សត់ខ្សោយ​អ្វី​ឡើយ​ហើយ​​មុខរបរ​ការងារ​ដែល​ខ្ញុំ​មាន​ពេល​នេះ​គឺ​ប្រឹង​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ប្រជាពលរដ្ឋ ល្មម​ៗ​ឲ្យ​មានឱកាស​រក​កន្លែង​រស់នៅ​ស្រួល​មិន​ឲ្យ​លំបាក​ខ្លាំង »​។

តារាចម្រៀង​អ៊ី​ណូ បច្ចុប្បន្ន​ឈាន​ចូល​របត់​ជីវិត​ថ្មី​មួយ​កម្រិត​ទៀត​បន្ថែម​លើ​អាជីព​ចម្រៀង គឺ​លោក​បាន​បើកមុខ​របរ​ថ្មី​ខាង​ដីធ្លី ។ មូលហេតុ​ដែល​ពេល​នេះ​លោក​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​ជំនួញ​ដីធ្លី​ពេល​នេះ​ព្រោះតែ​វា​គឺជា​មុខ​ជំនួញ​ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ខណៈ​ដែល​តម្រូវការ​ខ្ពស់ ។ ជំនួញ​នេះ​គឺ​លោក​ជា​ម្ចាស់​ភាគហ៊ុន​ផ្ទាល់​មិនមែន​គ្រាន់តែ​ជា​ការ​ឈរឈ្មោះ​ឲ្យ​គេ​ទេ ។ គម្រោង​ដី​ឡូ​តិ៍​របស់​លោក​ស្ថិត​នៅ​តំបន់​ភ្នំ​បាសិត ។

លោក​អ៊ី​ណូ គឺជា​តារាចម្រៀង​លំដាប់​យុវវ័យ ។ កន្លង​មក​តារាចម្រៀង​រូប​នេះ​ព្យាយាម​បញ្ចេញ​ទេព​កោសល្យ​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​យុវវ័យ ទទួល​បាន​ភាព​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង ។ លោក​អ៊ី​ណូ តាំង​ចិត្តនឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ពិភព​សិល្បៈ​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ