ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​ព្រមព្រៀង​ផ្អាក​គម្រោង​ផ្លូវ​រថភ្លើង​2​ឆ្នាំ

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ព្រមព្រៀង​ជាមួយ​សិង្ហ​បុរី​ថា នឹង​ផ្អាក​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​២​ឆ្នាំ ខណៈ​ដែល​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​បី​ក្នុង​អាស៊ី​អាគ្នេយ៍​ចង់​ត្រួតពិនិត្យ​គម្រោង​នេះ ដើម្បី​កាត់​បន្ថយ​បំណុល​ជាតិ ។ សារព័ត៌មាន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ឲ្យ​ដឹង​ថា ភាគី​ទាង​សងខាង​បាន​ព្រមព្រៀង​ថា​នឹង​ផ្អាក​គម្រោង​នេះ​សិន​រហូត​ដល់​ថ្ងៃ​ទី​៣១…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ព្រមព្រៀង​ជាមួយ​សិង្ហ​បុរី​ថា នឹង​ផ្អាក​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​២​ឆ្នាំ ខណៈ​ដែល​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​បី​ក្នុង​អាស៊ី​អាគ្នេយ៍​ចង់​ត្រួតពិនិត្យ​គម្រោង​នេះ ដើម្បី​កាត់​បន្ថយ​បំណុល​ជាតិ ។

សារព័ត៌មាន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ឲ្យ​ដឹង​ថា ភាគី​ទាង​សងខាង​បាន​ព្រមព្រៀង​ថា​នឹង​ផ្អាក​គម្រោង​នេះ​សិន​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ ដោយ​មិន​មានការ​ផាកពិន័យ​ដល់​ភាគី​ណាមួយ​ឡើយ​ដើម្បី​អនុញ្ញាត​ឲ្យ​ម៉ា​ឡេ​ស៊ី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់ខ្លួន ។

រដ្ឋមន្ត្រី​ថ្នាក់ខ្ពស់​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​មួយ​រូប​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ថា​នឹង​ផ្អាក​គម្រោង​ដោយ​មិន​មានការ​ពិន័យ ហើយ​ព័ត៌មាន​លម្អិត​នឹង​មាន​ច្បាស់​ពេល​ដែល​មានការ​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​មួយ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

លោកនាយក​រដ្ឋមន្ត្រី មា​ហា​ធា មហា​មេ​ដ (Mahathir Mohamad) បាន​ប្រកាស​ពី​គោល​បំណង​បោះបង់​គម្រោង​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍ បន្ទាប់​ពី​ឡើង​កាន់​តំណែង ។

លោក Mohamad Azmin Ali រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​របស់​ម៉ា​ឡេ​ស៊ី​បាន​ឲ្យ​ដឹង​ថា ម៉ា​ឡេ​ស៊ី​មានការ​ប្តេជ្ញា​លើ​គម្រោង​នេះ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​សមរម្យ ។

លោក​បាន​បន្ត​ថា ៖« ពួក​យើង​ចង់​បន្ត​គម្រោង​នេះ ព្រោះ​វា​នឹង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ក្នុង​រយៈពេល​នៃ​ការ​ផ្អាក​នេះ ពួក​យើង​នឹង​ពិភាក្សា​ពី​វិធី​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែកក្កដា សិង្ហ​បុរី​បាន​និយាយ​ថា ពួក​គេ​នឹង​ទាមទារ​ថវិកា​ចំណាយ​ប្រមាណ​១៨០​លាន​ដុល្លារ ប្រសិនបើ​ម៉ា​ឡេ​ស៊ី​បោះបង់​គម្រោង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ