ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​ល្ងាច​មិ​ញ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៤ និង​៣០​ល្ងាច ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​គ្រោះថ្នាក់​អគ្គិភ័យ​មួយ​បាន​កើតឡើង ស្ថិត​នៅ​ភូមិ​បឹង​រាំ ឃុំ​សាមគ្គី…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៤ និង​៣០​ល្ងាច ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​គ្រោះថ្នាក់​អគ្គិភ័យ​មួយ​បាន​កើតឡើង ស្ថិត​នៅ​ភូមិ​បឹង​រាំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​១​ខ្នង​ក្លាយ​ទៅ​ផេះ​មិន​អាច​ជួយ​បាន​ឡើយ​។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​ឆាបឆេះ​នេះ គឺ​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​ចាក់​សាំង​ដាក់​ដប​ហើយ​បើក​កង្ហារ រួច​ទុ​ស្សេ​កង្ហារ​ឆ្លង​ដល់​ដប​សាំង ទើប​ធ្វើ​ឲ្យ​ឆាបឆេះ​តែ​ម្តង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត មនុស្ស​ណា​ម្នាក់​ឡើយ​។ តែ​លុយកាក់ និង​សម្ភារ​ក្នុងផ្ទះ​ឆេះ​ខ្ទេច​ទាំងអស់ សមត្ថកិច្ច​ស្រុក​ព្យាយាម​សង្គ្រោះ​ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​១​គ្រឿង​ដែរ តែ​មិន​អាច​រលត់​ព្រោះ​មក​យឺត​ពេល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ