ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! បុរស​សឹងតែ​១ភូមិ​រួម​មេត្រី​ជា​មួយ​នាង​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​ជីវិត​របស់​ស្ត្រី​ម្នាក់​ដែល​មិន​មាន​ប្តី ស្រាប់តែ​មាន​ផ្ទៃពោះ​ធ្វើ​ឱ្យ​ម្តាយមីង​ជជីក​សួរ​ដេញដោល​រហូត​ធ្លាយ​ការ​ពិត​ថា នាង​ត្រូវ​បាន​បុរស​សឹងតែ​១​ភូមិប​បបួល​នាង​រួមមេត្រី​ជា​ថ្នូរ​នឹង​ការ​ឱ្យ​លុយ​បន្តិចបន្តួច ដើម្បី​ដោះស្រាយ​ចំណង់​របស់​ពួក​គេ​។ រឿងរ៉ាវ​នេះ​ត្រូវ​បាន​បែកធ្លាយ​កាលពី​រសៀល​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​រំដួល​ខាងកើត…

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​ជីវិត​របស់​ស្ត្រី​ម្នាក់​ដែល​មិន​មាន​ប្តី ស្រាប់តែ​មាន​ផ្ទៃពោះ​ធ្វើ​ឱ្យ​ម្តាយមីង​ជជីក​សួរ​ដេញដោល​រហូត​ធ្លាយ​ការ​ពិត​ថា នាង​ត្រូវ​បាន​បុរស​សឹងតែ​១​ភូមិប​បបួល​នាង​រួមមេត្រី​ជា​ថ្នូរ​នឹង​ការ​ឱ្យ​លុយ​បន្តិចបន្តួច ដើម្បី​ដោះស្រាយ​ចំណង់​របស់​ពួក​គេ​។ រឿងរ៉ាវ​នេះ​ត្រូវ​បាន​បែកធ្លាយ​កាលពី​រសៀល​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​រំដួល​ខាងកើត ឃុំ​បរ​សេដ្ឋ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

ក្រោយ​ពី​បែកធ្លាយ​ករណី​នេះ លោកស្រី ងិ​ន​សុ​គ​ន្ធា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ដល់​ភូមិ​កើត​ហេតុ ដើម្បី​បើក​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ក៏​ដូច​ជា​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ផង​ដែរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​រង​គ្រោះ​អាយុ​ប្រហែល​៣០​ឆ្នាំ​ខាងលើ​រៀបរាប់​ថា នាង​ត្រូវ​បុរស​ជា​ច្រើន​រួម​ភេទ​ជាមួយ​នាង ហើយ​ភាគច្រើន​នៅ​តាម​ភ្លឺស្រែ តាម​គុម្ពោត​ព្រៃ​ជា​ដើម ក្នុង​នោះ​នាង​ស្គាល់​មុខ​ច្បាស់​គ្រប់​គ្នា ។ ករណី​នាង​គឺ​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ការ​រួម​ភេទ​នាង​ទទួល​បាន​លុយ​ពី​ប្រុស​ៗ​ទាំងនោះ ខ្លះ​ឱ្យ​១.០០០​រៀល ខ្លះ​៥.០០០រៀល ឯ​ខ្លះ​ទៀត​១០.០០០​រៀល​ក៏​មាន​។

តាម​បងស្រី​ស្ត្រី​រង​គ្រោះ​អាយុ​៣៧​ឆ្នាំ​និយាយ​ថា កាលពី​អំឡុង​ឆ្នាំ​២០០៦ ប្អូនស្រី​របស់​គាត់​អាយុប្រមាណ​ជា​១៦​ឆ្នាំ​បាន​ទៅ​ស៊ីឈ្នួល​ចាំចំការ​ឱ្យ​គេ ពេល​នៅ​ទីនោះ​ត្រូវ​សាច់​ញាតិ​ឯង​ចាប់រំលោភ ហើយ​វាយ​ប្រុង​សម្លាប់​បំ​បិត​មាត់ រួច​មក​ក៏​គេចខ្លួន​ទៅ​នៅ​ស្រុក​ថៃ​បាត់​ទៅ​។ ក្រោយ​ជួប​រឿង​អាក្រក់​បែប​នេះ គ្រួសារ​បញ្ជូន​នាង​ទៅ​សង្គ្រោះ និង​ព្យាបាល​រហូត​ជា​សះស្បើយ​ពី​អាកា​រៈរ​បួស ស្រាប់តែ​នាង​មាន​សតិ​មិន​ប្រក្រតី​ចាប់តាំងពី​ពេល​នោះ​រហូត​មក​។ គ្មាន​អ្នក​ណាមួយ​ក្នុង​ក្រុម​គ្រួសារ​ដឹង​ថា ក្រោយ​នាង​មាន​ជំងឺ​បែរជា​មក​ជួប​រឿង​អកុសល​បែប​នេះ ទេ ។

នគរបាល​ស្រុក​ប​សេដ្ឋ​ប្រាប់​ថា ករណី​នេះ​បែក​ការណ៍​បន្ទាប់​ពី​ស្ត្រី​ម្នាក់​ត្រូវជា​ម្តាយ​មី​សង្កេត​ឃើញ​អាកា​រៈ (​ពោះ​ប៉ោង​) ហើយ​ក្មួយ​ស្រី​ខុស​ពី​ធម្មតា​ក៏​ជជីក​សួរនាំ​ទើប​នាង​និយាយ​ប្រាប់​ការ​ពិត​ដែល​ប្រុស​ៗ​ក្នុងភូមិ និង​ក្រៅ​ភូមិ​ធ្វើ​មក​លើ​នាង បន្ទាប់​ពី​សួរនាំ​ទើប​គ្រួសារ​នាំ​នាង​យក​ទៅ​ពិនិត្យ​ទើប​ដឹង​ថា នាង​មាន​ផ្ទៃពោះ​៥​ទៅ​៦​ខែ​ទៅ​ហើយ​មក​ហើយ​។

លោក​វរសេនីយ៍ត្រី យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៤ កញ្ញា​នេះ​ថា​ករណី​នេះ​ត្រូវ​ក្រុម​គ្រួសារ​នារី​ខាងលើ រួម​នឹង​អាជ្ញាធរ​ភូមិ​ធ្វើការ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដោយ​មិន​មក​ដាក់​ពាក្យបណ្តឹង​ខាង​សមត្ថកិច្ច​យើង​ឱ្យ​ជួយ​រក​យុត្តិ​ធម៌​នោះ​ទេ​។ ពេល​នេះ​ដឹកនាំ​ដោយ​លោកស្រី​ស្នងការ​រង​ទទួល​បន្ទុក រួម​ទាំង​ជំនាញ​ស្រុក​បាន​បើក​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ហើយ​មន្ត្រី​ជំនាញ​ធ្វើការ​សាកសួរ​ទៅ​លើ​ប្រុស​ដែល​នាង​ប្រាប់​ថា បាន​រួមមេត្រី​ជាមួយ​នាង​បាន​៤​នាក់​ហើយ និង​កំពុង​ស្រាវជ្រាវ​កោះហៅ​មក​សួរ​បន្ត​ទៀត ចំពោះ​លទ្ធផល​យ៉ាងណា​ៗ​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​។

ដោយឡែក​លោក​ចាន់ ថុ​ល មេឃុំ​បរ​សេដ្ឋ បាន​ប្រាប់​ថា លោក​បាន​ប្រើ​មន្ត្រី​ឲ្យ​ទៅ​សម្រប​សម្រួល​ស្ងាត់​ៗ​នៅ​នឹង​ភូមិ​មែន ហើយ​លោក​ទទួលស្គាល់​ថា មាន​មនុស្ស​ប្រុស​ចំនួន​៣​ភូមិ​ដែល​ត្រូវ​ស្ត្រី​ខាងលើ​ចោទ​។ បុរស​ទាំងអស់​ដែល​ត្រូវ​ចោទ គឺ​មិន​ច្រើន​ដល់​ទៅ​៣០​នាក់​ទេ ហើយ​មុន​ពេល​រឿង​នេះ​បែកធ្លាយ​មាន​មនុស្ស​មិន​តិច​ជាង​១០​នាក់​ទេ បាន​យក​លុយ​ទៅ​បង់​ឲ្យ​ម្តាយ​ស្ត្រី​ខាងលើ​ក្នុង​ម្នាក់​ៗ​ចាប់ពី​៤០​ម៉ឺ​ទៅ​១​លាន​រៀល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ