ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ដឹង​ពី​ការ​រៀបចំ​បុណ្យ​អុំ​ទូក​នៅ​ពេល​ខាង​មុន​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​ប្រកាស​ត្រៀម​រៀបចំ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២១-២២ និង​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​ប្រកាស​ត្រៀម​រៀបចំ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២១-២២ និង​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ។

យោង​តាម​ផែនការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​បាន​ប្រកាស​ឲ្យ​ក្រសួង​ស្ថាប័ន​រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​ធ្វើការ​ណែនាំ​ដល់​កីឡាករ​កីឡាការិនី​ទូកង ទូ​មួ​ង ទូក​អុំ និង​ទូក​ចែវ ទាំងអស់​ត្រូវ​តែ​ធ្វើការ​ហ្វឹកហាត់​សាកល្បង និង​ជ្រើសរើស​ទូក​ដែល​មាន​ចំណុះ​១៨​ខ្ទង់ ហើយ​ជា​ប្រភេទ​ដែល​មាន​ល្បឿន​លឿន ។ ជាមួយ​គ្នា​នេះ​ត្រូវ​សង្ខេប​ប្រវត្តិ​របស់​ទូក​នីមួយ​ៗ​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ជ្រើសរើស​អ្នក​ណា​ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់​ចេះ​ហែល​ទឹក​ស្ទាត់ជំនាញ ដើម្បី​ធានា​ឲ្យ​បាន​នៅ​សុវត្ថិភាព​ជៀសវាង​នៅ​ពេល​ប្រណាំង​មានការ​លិច​ទូក ។ បន្ថែម​ពី​នេះ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​ក៏​បាន​ណែនាំ​ដល់​ទូក​នីមួយ​ៗ ត្រូវ​តែ​តុបតែង​លំអ​ក្បាច់​តាម​រចនាបថ​របស់​ខ្មែរ ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ។

សូម​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​អកអំបុក និង​សំពះ​ព្រះ​ខែ តែង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៤-១៥ កើត និង​ថ្ងៃ​១​រោច ខែកត្តិក ហើយ​សម្រាប់​ឆ្នាំ​នេះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​បរិវេណ​ដង​ទន្លេសាប មុខ​ព្រះ​បរមរាជវាំង ដើម្បី​បើកឱកាស​ជូន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​សប្បាយ​រីករាយ អបអរសាទរ​តាម​ប្រពៃណី​ជាតិ ដោយ​មាន​បណ្តែតប្រទីប​អុជ​កាំជ្រួច ការ​លក់ទំនិញ​គ្រប់​ភេទ និង​ការ​ប្រគុំ​តន្ត្រី​សប្បាយ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ