ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រៀន​អន្ដរជាតិ​ទ្រូវីហ្សិន​កម្ពុជា​ផ្ដល់​កម្មវិធី​សិក្សា​ពី​ប្រទេស​អាមេរិក​ សិង្ហបុរី​ និង​នូវែល​សេឡង់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ លោក​ស្រី​ Sarah Crocker (from Australia) នាយិកា​កម្មវិធី​សិក្សា​នៃ​សាលា​អន្ដរជាតិ​ទ្រូវីហ្សិន​កម្ពុជា​ ប្រាប់​អ្នក​សារព័ត៌មាន​ ក៏​ដូច​ជា​អាណាព្យា​បាល​ដែល​មាន​កូន​តូច​ៗ​ត្រៀមនឹង​ចូល​សិក្សា​ថ្នាក់​មត្ដេយ្យ​អន្ដរជាតិ​ និង​ថ្នាក់​បឋម​សិក្សា​អន្ដ​រជាតិ​ឱ្យ​បាន​ជ្រាប​ថា គោល​ដៅ​ក្នុង​ការ​បង្កើត​សាលា​អន្ដរ​ជាតិ​ទ្រូវី​​ហ្សិន​កម្ពុជា​នេះ​ឡើង​ គឺ​ចង់​ឱ្យ​អាណាព្យា​បាល​កុមារ​ទាំង​អស់​

រាជធានី​ភ្នំពេញ​ ៖ លោក​ស្រី​ Sarah Crocker (from Australia) នាយិកា​កម្មវិធី​សិក្សា​នៃ​សាលា​អន្ដរជាតិ​ទ្រូវីហ្សិន​កម្ពុជា​ ប្រាប់​អ្នក​សារព័ត៌មាន​ ក៏​ដូច​ជា​អាណាព្យា​បាល​ដែល​មាន​កូន​តូច​ៗ​ត្រៀមនឹង​ចូល​សិក្សា​ថ្នាក់​មត្ដេយ្យ​អន្ដរជាតិ​ និង​ថ្នាក់​បឋម​សិក្សា​អន្ដ​រជាតិ​ឱ្យ​បាន​ជ្រាប​ថា គោល​ដៅ​ក្នុង​ការ​បង្កើត​សាលា​អន្ដរ​ជាតិ​ទ្រូវី​​ហ្សិន​កម្ពុជា​នេះ​ឡើង​ គឺ​ចង់​ឱ្យ​អាណាព្យា​បាល​កុមារ​ទាំង​អស់​មាន​ភាព​កក់​ក្ដៅ​ខ្ពស់​លើ​ជំនាញ​ថែ​ទាំ​អប់​រំ​កុមារ​ឱ្យ​ទទួល​បាន​នូវ​ចំណេះ​ដឹង​ខ្ពស់​បំផុត​ ដើម្បី​​អនាគត​ក្លាយ​ជា​អ្នក​ដឹក​នាំ​ប្រកប​ដោយ​គតិបណ្ឌិត​ និង​មាន​ចិត្ដ​សប្បុរស​ធម៌​បំផុត​ សម្រាប់​សង្គម​ជាតិ​ តាម​រយៈ​ការ​រៀប​ចំ​កម្មវិធី​សិក្សា​ថ្មី​បំផុត​ពី​ប្រទេស​ សិង្ហបុរី​(Singapore),នូវែល​សេឡង់​(Newzealand) និង​អាមេរិក​ (America) ដែល​បង្រៀន​ដោយ​សាស្រ្ដាចារ្យ​ដែល​មាន​សញ្ជាតិ​ដើម​និយាយ​ភាសា​អង់​គ្លេស​​(Native Speakers Only) ដូច​ជា​ប្រទេស​អង់​គ្លេស​ អាមេរិក​ អូស្រ្ដាលី​ជា​ដើម​ ។​

លោក​ស្រី​ Sarah Crocker បន្ថែម​ទៀត​ថា​ ការ​អប់​រំ​កុមារ​គឺ​ជា​រឿង​មួយ​ដែល​សំខាន់​ និង​ហ្មត់ចត់​បំផុត​សម្រាប់​អ្នក​អប់រំ​ទាំង​អស់​លើ​សាកល​លោក​ ព្រោះ​ថា​ កុមារ​ជា​គ្រឹះ​ដ៏​រឹង​មាំ​បំផុត​សម្រាប់​ដឹក​នាំ​ និង​បន្ដ​ការ​ស្ថាបនា​ជាតិ​ ។​ លោក​ស្រី​បាន​បន្ដ​ទៀត​ថា​ ហេតុដូច្នេះ​ហើយ​ បាន​ជា​សាលា​អន្ដរជាតិ​ទ្រូវីហ្សិន​កម្ពុជា​ រៀប​ចំ​បណ្ដុះ​បណ្ដាល​គ្រូ​ដែល​មាន​ជំនាញ​ពិត​ក្នុង​ការ​អប់​រំ​កុមារ​តូច​សម្រាប់​ថ្នាក់​មត្ដេយ្យ​អន្ដរជាតិ​ និង​ថ្នាក់​បឋម​សិក្សា​អន្ដរជាតិ​ ។​

តាម​ប្រសាសន៍​របស់​អ្នក​គ្រូ​​ Hannah Signy (from London, England) កុមារ​តូច​ទាំង​អស់​សុទ្ធ​តែ​មាន​ភាព​វ័យ​ឆ្លាត​ និង​ទេពកោ​សល្យ​តាំង​ពី​កំណើត​ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ជំនាញ​ផ្នែក​អប់​រំ​កុមារ​តូច​ ពួក​យើង​ត្រូវ​តែ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ទៅ​លើ​ចំណុច​ពិសេស​ទាំង​នេះ​របស់​កុមារ​នីមួយ​ៗ​ ។​ ចំណុច​នេះ​ហើយ​ ដែល​អាច​ធ្វើ​ឱ្យ​យើង​រក​ឃើញ​នូវ​អ្នក​ប្រាជ្ញ​វ័យ​ក្មេង​បាន​ ។​

ឆ្លៀត​ក្នុង​ឱ​កាស​នោះ​ដែរ​ លោក​ Seng M.Bona នាយក​ប្រតិបត្ដិ​បាន​បញ្ជាក់​ថា​ កម្មវិធី​សិក្សា​ច្បាស់​លាស់​ គ្រូ​មាន​គរុកោសល្យ​បង្រៀន​ល្អ​ ទើប​អាច​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះ​ដឹង​ពិត​ ។​ តាម​រយៈ​កម្មវិធី​សិក្សា​អន្ដរជាតិ​ទាំង​នេះ​ សិស្សានុសិស្ស​នៃ​សាលា​អន្ដរជាតិ​ទ្រូវីហ្សិន​កម្ពុជា​ទាំង​អស់​នឹង​ទទួល​បាន​ការ​បន្ថែម​សកម្ម​ភាព​សិក្សា​ថ្មី​ៗ​ និង​ការ​អនុវត្ដ​ជាក់​ស្ដែង​លើ​មុខ​វិជ្ជា​សិក្សា​នីមួយៗ​ជា​មួយ​សាស្រ្ដាចារ្យ​ដែល​មាន​ទេព​កោសល្យ​បង្រៀន​ខ្ពស់​ ៕​