ស្ត្រីដែលមិនបានមករដូវយ៉ាងហោចណាស់ បីខែជាប់គ្នាគឺត្រូវបានចាត់ទុកថាមិនមករដូវ ដែលវាមានលក្ខណៈដូចគ្នានឹងស្ត្រីពេញវ័យអាយុ ១៥ឆ្នាំ មិនទាន់ចាប់ផ្តើមមករដូវដែរ ។ មូលហេតុដែលកើតមានជាញឹកញាប់បំផុតដែលធ្វើឲ្យស្ត្រីមិនមករដូវនោះ គឺការមានផ្ទៃពោះតែម្តង ។
មូលហេតុ ផ្សេងៗទៀតមានដូចជាបញ្ហាទាក់ទងនឹងសរីរាង្គប្រដាប់ភេទ ឬក្រពេញដែលជួយសម្រួលដល់កម្រិតអ៊័រម៉ូន ។ ការព្យាបាលលើមូលហេតុច្រើនតែដោះស្រាយលើបញ្ហាមិនមករដូវនេះបាន ។
១-រោគសញ្ញា ៖ សញ្ញាដ៏សំខាន់នៃការមិនមករដូវគឺអត់មានការមករដូវ ឬធ្លាក់ឈាមរដូវសោះតែម្តង។ បើយោងទៅតាមមូលហេតុនៃការមិនមករដូវនោះ គឺថា អ្នកប្រហែលជាធ្លាប់មានរោគសញ្ញាផ្សេងទៀតជាមួយនឹងការមិនមករដូវហើយដូចជា៖ ហូរទឹកដូច, ទឹកដោះតាមក្បាលសុដន់, ជ្រុះសក់, ឈឺក្បាល, ប្រែប្រួលគំហើញ, ដុះរោមមុខច្រើន, ឈឺចាប់ក្នុងអាងត្រគៀក, កើតមុន។
២-ពេលដែលត្រូវជួបគ្រូពេទ្យ ៖ ចូរពិគ្រោះជាមួយគ្រូពេទ្យ បើសិនជាអ្នកបាត់រដូវយ៉ាងហោចណាស់ បីខែជាប់គ្នា ឬមិនធ្លាប់មករដូវសោះនៅពេលអាយុចាប់ពី ១៥ឆ្នាំឡើងទៅ។
៣-មូលហេតុ ៖ ការមិនមករដូវអាចកើតឡើងដោយសារតែហេតុផលច្រើនប្រភេទ។ អ្នកកើតមានបញ្ហានេះដោយខ្លួនឯង តែខ្លះទៀតអាចដោយសារតែផលរំខានរបស់ថ្នាំ ឬសញ្ញានៃជំងឺណាមួយ។
៤-ការមិនមករដូវដោយសារតែធម្មជាតិ ៖ ក្នុងពេលធម្មតានៃជីវិត អ្នកប្រហែលជាធ្លាប់មានបញ្ហាមិនមករដូវដោយសារតែហេតុផលធម្មជាតិហើយដូចជា៖ ការមានផ្ទៃពោះ, បំបៅដោះកូន, រាំងរដូវ។
៥-ការពន្យារកំណើត ៖ ស្ត្រីខ្លះដែលប្រើថ្នាំពន្យារកំណើតប្រហែលជាមិនមករដូវនោះទេ ។ ទោះបីជាក្រោយឈប់ប្រើថ្នាំគ្រាប់ពន្យាកំណើតក៏ដោយ វាប្រហែលជាមានពេលខ្លះមុនពេលផ្ទុះអូវុលជាទៀងទាត់ និងការមករដូវត្រឡប់មកវិញដែរ ។ ចំណែកឯការពន្យារកំណើតដោយការចាក់ថ្នាំ ឬដាក់ឧបករណ៍ក្នុងស្បូនក៏អាចធ្វើអោយមិនមករដូវបានដែរ។
៦-ការប្រើប្រាស់ថ្នាំ ៖ ថ្នាំមួយចំនួនអាចធ្វើអោយរដូវលែងមកបានដូចជា៖ ថ្នាំសរសៃប្រសាទ, ថ្នាំព្យាបាលជំងឺមហារីក, ថ្នាំប្រឆាំងការបាក់ទឹកចិត្ត, ថ្នាំបញ្ចុះសម្ពាធឈាម, ថ្នាំអាឡែហ្ស៊ី ។
៧-កត្តាទាក់ទងនឹងរបៀបរស់នៅ ៖ ពេលខ្លះកត្តាទាក់ទងនឹងរបៀបរស់នៅក៏នាំអោយមិនមករដូវដែរដូចជា៖
ស្គម៖ ការដែលស្គមពេក ឬមានទម្ងន់ទាបជាងទម្ងន់ធម្មតា១០ភាគរយ អាចនឹងរំខានដល់មុខងារអ៊័រម៉ូនជាច្រើនក្នុងរាងកាយ ជាពិសេសដំណើរការណ៍នៃការផ្ទុះអូវុលតែម្តង។ ស្ត្រីដែលមានបញ្ហានៃការទទួលទានដូចជា មិនឃ្លានអាហារ ឬញ៉ាំច្រើនតែក្អួតមកវិញ ច្រើនតែមានបញ្ហាមិនមករដូវដោយសារតែការប្រែប្រួលអ័រម៉ូនមិនធម្មតា។
ហាត់ប្រាណច្រើនពេក៖ ស្ត្រីដែលចូលរួមធ្វើសកម្មភាពទាំងឡាយណាដែលត្រូវការប្រើកម្លាំងខ្លាំងៗពេកដូចជា ការរាំរបាំបាឡេ ប្រហែលជាយល់ថារដូវរបស់ពួកគេរងការប៉ះពាល់ហើយ។ មានកត្តាច្រើនណាស់ដែលនាំអោយមិនមករដូវក្នុងពេលលេងកីឡាអត្តពលកម្មដូចជា ជាតិខ្លាញ់ក្នុងខ្លួនតិច, ស្ត្រេស និងប្រើកម្លាំងខ្លាំងពេក។
ស្ត្រេស៖ ការដែលមានភាពតានតឹងក្នុងអារម្មណ៍អាចធ្វើអោយប្រែប្រួលមុខងាររបស់ Hypothalamus ដែលជាកន្លែងមួយក្នុងខួរក្បាលសម្រាប់គ្រប់គ្រងលើអ័៊រម៉ូនធ្វើអោយមានរដូវ ជាបណ្តោះអាសន្នបាន ។ ការផ្ទុះអូវ៉ុល និងការមករដូវប្រហែលជាត្រូវឈប់ ប៉ុន្តែវានឹងមកធម្មតាវិញពេលដែលលែងមានស្ត្រេស។
៨-អតុល្យភាពអ៊័រម៉ូន ៖ ជំងឺច្រើនប្រភេទណាស់ដែលអាចធ្វើអោយអតុល្យភាពអ័រម៉ូនបានដូចជា៖
ចង្កោមរោគសញ្ញាពងទឹកច្រើនក្នុងក្រពេញអូវ៉ែ (Polycystic Ovary Syndrome, PCOS)៖ ជំងឺមួយនេះនឹងធ្វើអោយកម្រិតអ័រម៉ូនឡើងខ្ពស់ជាងធម្មតា ជាពិសេសដំណើរការវដ្តរដូវតែម្តង។
ក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ៖ ក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងពេក (Hyperthyroidism) ឬ ធ្វើការមិនល្អ (Hypothyroidism) អាចបណ្តាលអោយការមករដូវមិនទៀងទាត់ ហើយក៏មិនមករដូវទៀតក៏មានដែរ។
ដុំសាច់ក្នុងក្រពេញ Pituitary ដុំសាច់មិនមែនមហារីក (Benign) ក្នុងក្រពេញ Pituitary អាចនឹងរំខានដល់ការសម្របសម្រួលអ័រម៉ូនសម្រាប់មករដូវបាន។
ឆាប់រាំងរដូវពេក៖ ការរាំងរដូវច្រើនតែចាប់ផ្តើមនៅអាយុជាង ៥០ឆ្នាំ។ ប៉ុន្តែមានស្ត្រីខ្លះ ក៏អាចរាំងរដូវមុនអាយុ ៤០ឆ្នាំបានដែរ។
៩-បញ្ហារចនាសម្ព័ន្ធ ៖ បញ្ហាដែលទាក់ទងនឹងសរីរាង្គភេទក៏អាចធ្វើអោយរាំងរដូវបានដែរដូចជា៖
ការមានស្លាកស្នាមនៅស្បូន៖ ចង្កោមរោគសញ្ញា Asherman’s Syndrome ជាជំងឺមួយប្រភេទដែលកើតមានសន្លាកជាលិការក្នុងស្បូន ហើយពេលខ្លះអាចកើតឡើងក្រោយពីការគៀរក្នុងស្បូន, សម្រាលដោយការវះកាត់ ឬព្យាបាលជំងឺដុំសាច់ក្នុងស្បូន។
កង្វះសរីរាង្គភេទ៖ ពេលខ្លះ បញ្ហាអាចកើតមានក្នុងពេលវិវឌ្ឈន៍របស់កូនដែលធ្វើអោយកូនស្រីកើតមកគ្មានផ្នែកសំខាន់ណាមួយនៃប្រដាប់បន្តពូជដូចជា ស្បូន, មាត់ស្បូន ឬទ្វារមាស។ ដោយសារតែប្រព័ន្ធប្រដាប់ភេទរបស់នាងមិនលូតលាស់ដូចធម្មតា នាងក៏មិនអាចមានរដូវដូចស្ត្រីធម្មតាបានដែរ។
រចនាសម្ព័ន្ធមិនធម្មតារបស់ទ្វារមាស៖ ការស្ទះណាមួយរបស់ទ្វារមាសប្រហែលជាមិនអាចអោយមើលឃើញលំហូរឈាមរដូវបានទេ ។ ភ្នាស ឬជញ្ជាំងប្រហែលជាអាចកើតមានក្នុងទ្វារមាស និងបណ្តាលឲ្យស្ទះដល់លំហូរឈាមចេញពីស្បូន និងមាត់ស្បូនបាន។
១០-កត្តាប្រឈមមុខ ៖ កត្តាប្រឈមមុខដែលធ្វើអោយមានបញ្ហារាំងរដូវនោះមានដូចជា៖
ប្រវត្តិគ្រួសារ៖ បើសិនជាស្ត្រីណាផ្សេងក្នុងគ្រួសាររបស់អ្នកធ្លាប់មានបញ្ហាមិនមករដូវ អ្នកប្រហេលជាត្រៀមខ្លួននឹងមានបញ្ហានេះដែរហើយ។
ការទទួលទានអាហារមិនធម្មតា៖ បើសិនជាអ្នកមានបញ្ហាញ៉ាំអាហារមិនធម្មតាដូចជា មិនឃ្លានអាហារ ឬញ៉ាំអាហារច្រើនស្រាប់ក្អួតមកវិញ មានន័យថាអ្នកមានការប្រឈមមុខខ្ពស់នឹងការមិនមករដូវហើយ។
ការហាត់ប្រាណបែបអត្តពលកម្ម៖ ការហាត់ប្រាណបែបអត្តពលកម្មដោយប្រើកម្លាំងខ្លាំងៗពេកអាចនឹងបង្កើនការប្រឈមនឹងការមិនមករដូវបាន។
១១-ផលវិបាក ៖ មិនអាចមានកូនបាន៖ បើសិនជាអ្នកមិនមានការផ្ទុះអូវុលទេ ហើយក៏មិនមករដូវទៀតនោះ មានន័យថា អ្នកមិនអាចមានផ្ទៃពោះបានឡើយ។
ជំងឺពុកឆ្អឹង៖ បើសិនជាការមិនមករដូវរបស់អ្នកមិនបណ្តាលមកពីការចុះទាបរបស់អ័រម៉ូនអេស្ត្រូជែនទេ អ្នកក៏ប្រហែលជាប្រឈមមុខនឹងជំងឺពុកឆ្អឹងហើយ ។
១២-តេស្ត និងការធ្វើរោគវិនិច្ឆ័យ ៖ ការមិនមករដូវអាចជាសញ្ញាមួយនៃបញ្ហាអ័រម៉ូនដ៏ច្រើន ។ ការស្វែងរកមូលហេតុរបស់វាអាចប្រើពេលយូរ ហើយប្រហែលជាត្រូវធ្វើតេស្តច្រើនផងដែរ ។
១៣-តេស្តក្នុងមន្ទីរពិសោធន៍ ៖ តេស្តឈាមជាច្រើនដែលសំខាន់នោះមានដូចជា៖ តេស្តរកមើលការមានផ្ទៃពោះ៖ នេះប្រហែលជាតេស្តដំបូងគេដែលគ្រូពេទ្យសុំឲ្យអ្នកធ្វើដើម្បីទាត់ចោលបញ្ហានៃការមានផ្ទៃពោះចេញ។
តេស្តមើលមុខងារក្រពេញទីរ៉ូអ៊ីត៖ ការវាស់ចំនួនអ៊័រម៉ូន Thyroid-stimulating Hormone (TSH) ក្នុងឈាមអាចកំណត់បានថាតើក្រពេញទីរ៉ូអ៊ីតអ្នកកំពុងតែធ្វើការល្អឬក៏អត់។
តេស្តមើលមុខងារក្រពេញអូវ៉ែ៖ ការវាស់ចំនួនអ័៊រម៉ូន Follicle-stimulating Hormone (FSH)ក្នុងឈាមអាចកំណត់បានថាតើក្រពេញអូវ៉ែអ្នកកំពុងតែធ្វើការល្អឬអត់។
តេស្តមើលអ័រម៉ូនប្រូឡាក់ទីន៖ ការថយចុះរបស់អ័រម៉ូនប្រូឡាក់ទីនប្រហែលជាសញ្ញានៃដុំសាច់ក្នុងក្រពេញ Pituitary ។
តេស្តរកមើលអ័រម៉ូនមនុស្សប្រុស៖ បើសិនជាអ្នកកំពុងតែមានបញ្ហាដុះរោមមុខច្រើន និងសម្លេងមិនសូវបាននោះ គ្រូពេទ្យប្រហែលជាចង់ពិនិត្យទៅលើអ៊័រម៉ូនមនុស្សប្រុសក្នុងឈាមអ្នកហើយ ។
១៤-តេស្តអ៊័រម៉ូន ៖ សម្រាប់តេស្តមួយនេះ អ្នកនឹងត្រូវលេបថ្នាំជាប្រភេទអ៊័រម៉ូនរយៈពេល ៧ ទៅ១០ថ្ងៃដើម្បីធ្វើអោយហូរឈាមរដូវតែម្តង ។ ចំពោះលទ្ធផលនៃការធ្វើតេស្តនេះអាចប្រាប់ដល់គ្រូពេទ្យថាតើរដូវរបស់អ្នកឈប់មកដោយសារតែកង្វះអ័រម៉ូនអេស្ត្រូជែនឬក៏អត់។
១៥-តេស្តដោយថតរូបភាពវេជ្ជសាស្ត្រ ៖ អាស្រ័យទៅលើរោគសញ្ញារបស់អ្នក និងលទ្ធផលនៃការធ្វើតេស្ត គ្រូពេទ្យអាចនឹងណែនាំអោយធ្វើតេស្តដោយថតរូបភាពវេជ្ជសាស្ត្រមួយ ឬច្រើនបន្ថែមទៀតដូចខាងក្រោម៖
ថតអេកូ៖ តេស្តមួយនេះគឺជាការប្រើរលកសម្លេងដើម្បីបង្កើតជារូបភាពនៃសរីរាង្គក្នុងពោះមនុស្ស។ បើសិនជាអ្នកមិនធ្លាប់មករដូវសោះ គ្រូពេទ្យនឹងធ្វើតេស្តនេះដើម្បីពិនិត្យរកមើលភាពមិនធម្មតាក្នុងសរីរាង្គបន្តពូជរបស់អ្នក។
ថតComputerized Tomography (CT)៖ ការថតរូបភាពវេជ្ជសាស្ត្រមួយនេះគឺជាការផ្សំគ្នានៃរូបភាពកាំរស្មីអ៊ិចជាច្រើនដែលបានមកពីកន្លែងខុសៗគ្នាដើម្បីបង្កើតបានជារូបភាពកាត់ទទឹងនៃសរីរាង្គក្នុងខ្លួន។ វាអាចបញ្ជាក់អោយដឹងថាតើស្បូន, ក្រពេញអូវ៉ែ និងតម្រងនោមមានលក្ខណៈធម្មតាឬក៏អត់។
ការថត Magnetic Resonance Imaging (MRI)៖ MRI គឺជាការប្រើប្រាស់រលកវិទ្យុសកម្មដែលមានដែនម៉ាញ៉េទិចខ្លាំងដើម្បីបង្កើតបានជារូបភាពដ៏ច្បាស់ជាច្រើននៃជាលិការទន់ៗក្នុងរាងកាយមនុស្ស។ គ្រូពេទ្យអាចនឹងធ្វើតេស្តបែបនេះដើម្បីពិនិត្យរកមើលដុំសាច់ក្នុងក្រពេញ Pituitary។
១៦-ការព្យាបាល ៖ ការព្យាបាលអាស្រ័យទៅលើមូលហេតុនៃការមិនមករដូវ។ ករណីខ្លះ ថ្នាំគ្រាប់ពន្យាកំណើត ឬការព្យាបាលដោយអ័រម៉ូនផ្សេងៗទៀតអាចជួយអោយវដ្តរដូវអ្នកត្រឡប់មកធម្មតាវិញបាន។ ការមិនមករដូវអាចបណ្តាលមកពីភាពមិនធម្មតានៃក្រពេញទីរ៉ូអ៊ីត ឬក្រពេញ Pituitary។ បើសិនជាមានដុំសាច់ ឬការស្ទះក្នុងរចនាសម្ព័ន្ធណាមួយ ការវះកាត់ប្រហែលជាត្រូវធ្វើក្នុងករណីចាំបាច់។
១៧របៀបរស់នៅ និងការព្យាបាលនៅតាមផ្ទះដោយខ្លួនឯង ៖ កត្តារបៀបរស់នៅមួយចំនួនដូចជា ការហាត់ប្រាណច្រើនពេក ឬញ៉ាំអាហារតិចពេកក៏អាចធ្វើអោយមិនមករដូវបានដែរ។ ដូច្នេះ ចូរធ្វើយ៉ាងណាផ្តល់តុល្យភាពដល់រឿងនេះ។ ចូរធ្វើការដោះស្រាយទៅលើអ្វីដែលនាំអោយអ្នកស្ត្រេស និងជម្លោះនានាក្នុងជីវិត។ បើសិនជាអ្នកមិនអាចបន្ថយស្ត្រេសដោយខ្លួនឯងទេ ចូរសុំជំនួយពីគ្រួសារ, មិត្តភក្តិ ឬគ្រូពេទ្យ ។
ចូរយល់ដឹងអំពីការប្រែប្រួលចំពោះវដ្តរដូវរបស់អ្នក និងអោយពេទ្យពិនិត្យបើសិនជាអ្នកមានការព្រួយបារម្ភ។ ចូរធ្វើការកត់ត្រាទុកថាតើពេលណាអ្នកមករដូវ។ ចូរធ្វើការសម្គាល់ទៅលើថ្ងៃខែដែលអ្នកចាប់ផ្តើមមករដូវដូចជា តើវាមានរយៈពេលយូរប៉ុណ្ណា និងមានរោគសញ្ញាធ្វើទុក្ខអ្វីខ្លះ (ប្រភពពី៖ Health.com.kh) ៕
រាជធានីភ្នំពេញ៖ អតីតអ្នកចម្រៀងមានឈ្មោះល្បីជំនាន់លោកប៊ុន ចាន់ថន គឺអ្នកនាងមាស សុម៉ាលី បានមកលេងស្រុកកំណើតរយៈពេល៣សប្តាហ៍ ដោយបច្ចុប្បន្នអ្នកស្រីរស់នៅអាមេ...
ប្រទេសជប៉ុន ៖ ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន JAXA ដែលគ្រប់គ្រងលើបេសកកម្ម នៃការបញ្ជូនយានរ៉ូបូមួយ ទៅកាន់អាចម៍ផ្កាយធំមួយគូសបញ្ជាក់ថា រ៉ូបូអវកាសHAYABUSA2 កាលពីព្រឹក...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខតទៅ ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករពីកម្ពុជា និង...
រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅប្រធានពេទ្យសត្វនៅតាមបណ្ដាខេត្ត-ក្រុងទូទាំង...
ប្រទេសអេស្ប៉ាញ ៖ ពួកអ្នកគាំទ្រឯករាជ្យនៅតំបន់កាតាឡូញអេស្ប្ក៉ាញ កាលពីថ្ងៃទី២១កុម្ភៈ បាននាំគ្នាធ្វើបាតុកម្មនិងកូដកម្មព្រមទាំងរាំងខ្ទប់ផ្លូវថ្នល់និង...
ទីក្រុងវ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានគំរាមកាលពីថ្ងៃទី២០ កុម្ភៈ ថា នឹងដាក់ពន្ធលើការនាំចូលយានយន្តពីអឺរ៉ុប ប្រសិនបើលោក...
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...