ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ភ្លូកទឹកភ្លូកដី​នៅ​តែ​មិន​អស់ ដល់​ថ្នាក់​ប៉ូលិសគ្រវី​ក្បាល​វិលមុខ​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះ​មាន​កិច្ច​ខិតខំ​បង្ក្រាប​បទល្មើស​នេសាទ​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​សហការ​ជាមួយនឹង​សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងណា​ក្តី​ក៏​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​នៅ​តែ​លួច​កើត​មាន​ឡើង​ឥត​ឈប់​ឈរ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ការ​បង្ក្រាប​បទល្មើស​របស់​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​រដ្ឋបាល​ជលផល​បាន​ធ្វើ​ឡើង​ក្នុងភូមិ​សាស្ត្រ​ចំនួន​២ គឺ​ស្រុក​កំពង់លែង…

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះ​មាន​កិច្ច​ខិតខំ​បង្ក្រាប​បទល្មើស​នេសាទ​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​សហការ​ជាមួយនឹង​សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងណា​ក្តី​ក៏​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​នៅ​តែ​លួច​កើត​មាន​ឡើង​ឥត​ឈប់​ឈរ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ការ​បង្ក្រាប​បទល្មើស​របស់​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​រដ្ឋបាល​ជលផល​បាន​ធ្វើ​ឡើង​ក្នុងភូមិ​សាស្ត្រ​ចំនួន​២ គឺ​ស្រុក​កំពង់លែង និង​ស្រុក​រលាប្អៀរ ។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បទល្មើស​នៅ​តែ​បន្ត​ឥត​ឈប់​ឈរ​ដរាបណា​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​នៅ​តែ​មិន​ទាន់​អស់ ។ ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ គឺ​មាននៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់លែង ជា​លទ្ធផល​សរុប​ការ​បង្ក្រាប​បទល្មើស​រយៈពេល​មួយ​ថ្ងៃនេះ​គឺ​បង្ក្រាប​បាន​របាំង​ស្បៃ​មុង និងរ​បាំងសាច់​អួន មាន​ប្រវែង​ប្រមាណ​ជាង​២​ពាន់​ម៉ែត្រ ។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា បញ្ហា​បទល្មើស​នៅ​តែ​កើត​មាន​ឡើង​គ្រប់​ទីកន្លែង ឯការ​បង្ក្រាប​វិញ​បាន​ធ្វើ​ឡើង​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មិន​ងាយ​នឹង​អស់ ព្រោះតែ​បងប្អូន​ប្រជាពលរដ្ឋ​មិន​ព្រម​បោះបង់​ផ្នត់គំនិត​ការ​នេសាទ​ដោយ​ខុសច្បាប់​នៅឡើយ ។ ហើយ​ការ​បង្ក្រាប​បទល្មើស​នេះ​បើ​ចង់​ឲ្យ​អស់ លុះត្រា​ណា​តែ​ចាប់​ពួក​គាត់​តែ​ម្ដង ប៉ុន្តែ​ការ​ចាប់​អ្នក​ប្រព្រឹត្ត​បទល្មើស​យក​ទៅ​ដាក់​ឃុំឃាំង​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​តែ​អាជ្ញាធរ​ភូមិ​-​ឃុំ​សុំ​យោគយល់​អា​ធ្យា​ស្រ័យ និង​សុំ​ដោះ​លែង ។ ម្លោះ​ហើយ​ការ​បង្ក្រាប​បទល្មើស​គ្រាន់តែ​ទៅ​ការ​បង្ក្រាប​រឹបអូស និង​បំផ្លាញ​ចោល​ឧបករណ៍​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​កោះ​កែវ ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដោយ​បំផ្លាញរ​បាំងសាច់​អួន​៨​កន្លែង​ស្មើនឹង​១៨០០​ម៉ែត្រ​, លប​លូ​៨​មាត់​, បង្គោល​១​ពាន់​ដើម​, របាំង​ស្បៃ​មុង​៦​កន្លែង​ស្មើនឹង​៣៥០​ម៉ែត្រ​, បង្គោល​ចំនួន​២០០​ដើម និង​ចាក់​កូន​ត្រី​ចំនួន​១០០​គីឡូក្រាម ។

រីឯ​នៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ បង្ក្រាបរ​បាំងសាច់​អួន​ពី​២​កន្លែង មាន​ប្រវែង​​៣០០​ម៉ែត្រ​, លប​លូ​សាច់​អួន​ចំនួន​៤​មាត់​, បង្គោល​ចំនួន​១០០​ដើម និង​ចាក់​លែង​ត្រី​ចំនួន​៥​គីឡូក្រាម ។ ក្នុង​កិច្ច​ប្រ​តិ​បត្ត​ការ​នេះ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ទាំង​ពីរ​មុខសញ្ញា​ចំនួន​៣៨​នាក់ កាណូត​១៩​គ្រឿង ។

យោង​តាម​របាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​រយៈពេល​១​ខែសីហា (​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣១ សីហា​) បង្ក្រាប​បទល្មើស​សរុប​ចំនួន​៤៧​ករណី​, របាំង​ទាំង​២​ប្រភេទ​៤៩៩​កន្លែង​ស្មើនឹង​២៨២៧០​ម៉ែត្រ​, លប​លូ​៥៩២​មាត់​, បង្គោល​១៧៤៦០​ដើម និង​ចាក់​លែង​កូន​ត្រី​ប្រមាណ​៨​លាន​៥​សែន​កូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ