ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ម្នាក់ដ៏រន្ធត់​​លើ​ផ្លូវជាតិលេខ​​​៤ 

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ជន​វិកល​ច​រិ​ក​ម្នាក់ កំពុង​ដើរ​តាម​បណ្តោយ​ផ្លូវ​ពេល​យប់​ងងឹត ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បើក​បុក​ពីក្រោយ​ពេញទំហឹង​ខ្ទាត​ជន​រង​គ្រោះជា​ច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ ​ចំណែក​រថយន្ត​បង្ក​បើក​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ជន​វិកល​ច​រិ​ក​ម្នាក់ កំពុង​ដើរ​តាម​បណ្តោយ​ផ្លូវ​ពេល​យប់​ងងឹត ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បើក​បុក​ពីក្រោយ​ពេញទំហឹង​ខ្ទាត​ជន​រង​គ្រោះជា​ច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ ​ចំណែក​រថយន្ត​បង្ក​បើក​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គឺជា​ជន​វិកលចរិត ដើរ​គ្មាន​គោលដៅ ។

យោង​តាម​ប្រភព​ប៉ូលិស​ចរាចរ​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រ​ន្ឋ​ត់​នេះ ប្រជាពលរដ្ឋដែល​មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​បានឃើញ​ជន​រង​គ្រោះ​កំពុង​ដើរ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តែ​មិនដឹង​គោលដៅ​ត្រូវ​ទៅ​ណា​នោះ​ទេ ។ លុះ​មក​ដល់​វេលា​កើតហេតុ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣-៥៤ ស្ថិត​ក្នុងភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង​ក៏​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង បើក​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច ដោយ​យប់​ងងឹត​ផង​ក៏​រេ​ចង្កូត​មក​ស្តាំ​ដៃ​ជ្រុល​បុក​ជន​រង​គ្រោះ ចំ​ពីក្រោយ​ពេញទំហឹង ខ្ទាត​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហ​េតុ​។

ប្រភព​ដដែល​បន្ថែម​ថា បន្ទាប់​ពី​កើតហេតុ រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ទៅ​ទិស​ខាងលិច​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​ស្រាវជ្រាវ​រក​សាច់ញាតិ​ជន​រង​គ្រោះ ដើម្បី​មក​ទទួលយក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដែរ ។ ដោយហេតុ​នេះ សមត្ថកិច្ច​សម្រេច​ដឹក​សព​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​បណ្តោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ