ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បុក​លុយ​ធំ​…​បង្ក្រាប​មិន​មាន​ប្រសិទ្ធភាព (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារ​រង​ខេត្តមណ្ឌលគិរី​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ ខុសច្បាប់​៧​កន្លែង ខណៈ​ការ​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ដេ​អេ​នឹង​ពូ​ជ្រៃ ក្នុងស្រុក​ពេជ្រ​ដា​កំពុង​កើត​មាន​សកម្មភាព​រៀងរាល់ថ្ងៃ គ្មាន​មន្ត្រី​ជំនាញ​អើពើ​ដោយ​ទទួល​បានការ​សារ​ទរ​ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ចំពោះ​ចំណាត់ការ​របស់​លោក ម៉​ម វណ្ណ​ដា ព្រះរាជអាជ្ញារ​រង​សាលាដំបូង​ខេត្ត…

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារ​រង​ខេត្តមណ្ឌលគិរី​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ ខុសច្បាប់​៧​កន្លែង ខណៈ​ការ​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ដេ​អេ​នឹង​ពូ​ជ្រៃ ក្នុងស្រុក​ពេជ្រ​ដា​កំពុង​កើត​មាន​សកម្មភាព​រៀងរាល់ថ្ងៃ គ្មាន​មន្ត្រី​ជំនាញ​អើពើ​ដោយ​ទទួល​បានការ​សារ​ទរ​ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ចំពោះ​ចំណាត់ការ​របស់​លោក ម៉​ម វណ្ណ​ដា ព្រះរាជអាជ្ញារ​រង​សាលាដំបូង​ខេត្ត ដែល​បាន​ដឹកនាំ​មន្ត្រី​ពាក់​ព័​ន្ឋ​រឹបអូស​វត្ថុ​តាង​រួម​នឹង​ឈើ​ខុសច្បាប់​រាប់រយ​សន្លឹក​ពី​ឈ្មួញ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ កញ្ញា ២០១៨ ។

លោក ម៉​ម វណ្ណ​ដា បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​ជំនាញ​បាន​ដកហូត​ប្រភេទ​ម៉ាស៊ីន​អា​ជ្រៀក (​តាប​) បាន​ចំនួន​៧​គ្រឿង ពី​រោង​សិប្បកម្ម​ចំនួន​៧​ទីតាំង​ផ្សេង​ៗ​គ្នា​ក្នុងភូមិ​ពូ​ជ្រៃ នឹង​ភូមិ​ដេ​អេ ប៉ុន្តែ​ដោយ​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ទើប​ជំនាញ សម្រេច ធ្វើការ​រក្សា​ទុក​នៅ​ទីតាំង​ដើម ដោយ​តម្រូវ​ឲ្យ​ម្ចាស់​សិប្បកម្ម​ទាំងនោះ​រត់​ច្បាប់ អនុញ្ញាត​ក្នុង​រយៈពេល​១៥​ថ្ងៃ ។ លោក ម៉​ម វណ្ណ​ដា បន្ត​ថា បើ​ក្នុងអំឡុងពេល​១៥​ថ្ងៃ ពួក​គាត់​នៅ​តែ​មិន​ព្រម​ធ្វើ​ច្បាប់​ជំនាញ​នឹង​ចាប់​ឃាត់​ជា​ស្ថាពរ​តែ​ម្តង ។

លោក​ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​នឹង​ពេ​ជ្រា​ដា បាន​ឲ្យ​អ្នកកាសែត​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០២ កញ្ញា​ថា​«​ករណី​នេះ​ដោយ​មានការ​យល់​ឃើញ​ពី​ចៅហ្វាយស្រុក​បាន​សុំ​ទៅ​លោក ម៉​ម វណ្ណ​ដា ឲ្យ​ធ្វើ​ត្រឹម​កិច្ចសន្យា​នោះ​ទេ​…​ដោយ​ផ្ញើ (​វត្ថុ​តាង​)​នៅ​គាត់​(​ម្ចាស់​សិប្បកម្ម​)​ដោយ​ឲ្យ​គាត់​រត់ការ​រត់​ច្បាប់​…​យើង​អត់​បាន​យក​មក អត់​យក​អី​ទាំងអស់​…​គ្រាន់តែ​ឲ្យ​គាត់​លើក​ចេញពី​ទីតាំង​កន្លែង​ហ្នឹង​យក​ទៅ​ដាក់​ផ្សេង​…​ហើយ​មិន​ទាន់​បង្ក្រាប​អី​នោះ​ទេ​…​ព្រោះ​ស្រុក​ប្រជុំ​ហើយ ចឹ​ង​ទុក​ពេល​ឲ្យ​គាត់​រុះរើ​ដោយ​ខ្លួនឯង​នឹង​រត់​ច្បាប់​ក្នុង​រយៈពេល​១៥​ថ្ងៃ » ។ លោក ជ័យ សុខា បញ្ជាក់​ថា «​ឈើ​ដែល​បម្រើ​ឲ្យ​សិប្បកម្ម​ទាំងនោះ​តម្រូវ​ឲ្យ​គាត់​ទិញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​…​អាហ្នឹង​ស្ថិត​នៅ​លើ​ជាក់ស្តែង​» ។

គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០២ កញ្ញា ២០១៨ លទ្ធផល​ជុំវិញ​ការ​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ឈើ​អត់​ច្បាប់​ដុះ​ស្លែ​ទាំង​៧​កន្លែង​ខាង លើ​មិន​មាន​ព័ត៌មាន​ជាក់លាក់​ណាមួយ​បង្ហាញ​ជា​សាធារណៈ​ដល់​មហាជន​ថា តើ​មានការ​រឹបអូស​វត្ថុ​តាង​សម្រាប់​កែ​ច្នៃ​ឈើ​ដែល​ក្រុម​ជំនាញ​បាន​រក​ឃើញ​ត្រូវ​ចាត់វិធានការ​បែប​ណា​នោះ​ទេ ? ចំណែក​ម្ចាស់​ទីតាំង​ទាំងនោះ​ត្រូវ​ប្រឈម​មុខ​ច្បាប់​អ្វីខ្លះ ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​បាន​ដែរ ។

សេចក្តីរាយការណ៍​ដាច់​ដោយឡែក​បាន​ឲ្យ​ដឹង​ថា «​សកម្មភាព​បង្ក្រាប​ដែល​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារ​រង​ខាងលើ​បាន​ធ្វើ​ឲ្យ​មាន​មន្ត្រី​ក្នុង​មូលដ្ឋាន​មួយ​ក្តាប់​តូច​មិន​សប្បាយចិត្ត​ឡើយ ដ្បិត​ដូច​វាយ​បំបែក​ឆ្នាំងបាយ​របស់​ពួក​គេ​ព្រោះ​សិប្បកម្ម​កែ​ច្នៃ​ឈើ​ទាំងនោះ​បាន​ដំណើរការ​រាប់​ឆ្នាំ​មក​ហើយ ជា​កន្លែង​ផ្តល់​លាភ​សក្ការ​ដល់​មន្ត្រី​ជំនាញ​» ។

ប្រភព​បន្ត​ថា​«​ជា​ការ​កត់សម្គាល់​រាល់​ឈើ​ដែល​ត្រូវ​យក​ទៅ​កែ​ច្នៃ​នៅ​គ្រប់​សិប្បកម្ម​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ មន្ត្រី​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក​នឹង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ពូ​ជ្រៃ​-​ក្រង់​តេះ អនុញ្ញាត​ឲ្យ​ចូល​ទៅ​អារ​កាប់​ដឹក​ចេញពី​ដែន ជម្រក​ដោយ​ខុសច្បាប់ ដើម្បី​ផ្គត់ផ្គង់​ដល់​រោង​សិប្បកម្ម​ទាំងនោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ